គ្រាន់តែដុតទីងមោងសោះ អាចក់អាចែមឡាំប៉ាថា ឈឺចាប់ ចុះបើហ៊ុន សែន ស្លាប់ មិនឈឺចាប់ស្លាប់តាមទេឬ?

កាលពីពេលថ្មី ៗ មានបងប្អូនខ្មែរអូស្រ្តាលី កាណាដា ជាដើម នាំគ្នាយកទីងមោងរូបលោក ហ៊ុន សែន ទៅដុតព្រោងព្រាត ហើយផ្សាយពេញបណ្តាញសង្គម ។ ការដែលពលរដ្ឋខ្មែរនាំគ្នាដុតទីងមោងនេះមិនមែនជាការចៃដន្យទេ ប៉ុន្តែដុតទៅតាមសម្តីលោក ហ៊ុន សែន ដែលគំរាមថា អ្នកណាដុតទីងមោងរូបគាត់ នឹងតាមវ៉ៃអ្នកនោះដល់ផ្ទះ ហេតុនោះ ពួកគាត់ទើបដុតទីងមោងរូបលោក ហ៊ុន សែន ហើយកំពុងតែអង្គុយចាំមើលលោក [...]

អុញនុះ មានប៉ាយ៉ែមទៀត លោក ខាំ ភូរិ ដើរតួជាឈ្មួញកណ្តាល ណែនាំស្រីស្អាតឲ្យជួបលោក ហ៊ុន ម៉ានីនៅ Venice

ការជួញដូរស្រ្តីចាត់ជាអំពើល្មើសច្បាប់ ប៉ុន្តែសម្រាប់តារាល្បី ៗ ឬ អ្នកមានអំណាចស្រុកខ្មែរ ក្លាយជារឿងធម្មតា តុលាការមិនដែលចាត់ទុកអ្នកទាំងនោះថា ល្មើសច្បាប់ទេ ។ ព្រោះតែបក្សពួកនិយមកំពុងតែស៊ីរូងផ្ទៃក្នុងសង្គមខ្មែររហូតដល់ខួរក្នុងឆ្អឹង ការជួញដូរស្រ្តី ឬ ការជួញដូរផ្លូវភេទត្រូវបានការពារតាមរយៈខ្សែស្រឡាយអំណាច អ្នកណាមានខ្សែធំ អ្នកនោះមិនងាយជាប់ទោសទណ្ឌដោយបទល្មើសទេ ប៉ុន្តែបើមានខ្សែតូច ប្រាកដជារងគ្រោះដោយប្រព័ន្ធតុលាការមិនខាន ។ ករណី លោក ហ៊ុន ម៉ានី បានប្រព្រឹត្តទារុណកម្មផ្លូវភេទដល់ស្រ្តីជាច្រើន [...]

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាទាត់ចោលការបោះឆ្នោតបែបបាយឡុកបាយឡរបស់គជបលោក ហ៊ុន សែន

ការបោះឆ្នោតបែបបាយឡុកបាយឡកាលពីម្សិលមិញនេះនាំឲ្យកើតបញ្ហាចម្រូងចម្រាស់ជាច្រើនក្នុងចំណោមមតិជាតិ និង អន្តរជាតិ ព្រោះការបោះឆ្នោតនេះធ្វើឡើងតែដោយមនុស្សមួយក្តាប់តូចដែលប្លន់​ឆន្ទៈ​រាស្រ្តជាង ៣ លានសំឡេងពីខាងគណបក្សសង្រ្គោះជាតិ ហេតុនោះ ការបោះឆ្នោតព្រឹទ្ធិសភានេះមិនឆ្លុះបញ្ចាំងឆន្ទៈរាស្រ្តជាង ៣ លានសំឡេងដែលគាំទ្របក្សប្រឆាំងទេ ក្លាយជាការបោះឆ្នោតបង្រ្គប់កិច្ច​គណបក្សកាន់អំណាច បង្ហិនថវិកាជាតិ​ចោលទទេ ។ ដឹងហើយ ឮហើយ ឃើញហើយថា គជប បក្សកូនជឹង អង្គបោះឆ្នោត  តុលាការ អាជ្ញាធរ សុទ្ធតែស្ថិតនៅក្រោមសម្ពាធនយោបាយរបស់លោក ហ៊ុន [...]

ពត៌មានបន្ទាន់ ៖ លទ្ធផលបឋមនៃល្ខោនបោះឆ្នោតបង្ហាញថា បក្សស៊ីភីភីទទួលបានអាសនៈព្រឹទ្ធិសភាទាំង ៥៨

លទ្ធផលបឋមបង្ហាញថាគណបក្សប្រជាជនទទួលបានអាសនៈទាំង ៥៨ របស់ព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជានឹងទទួលបានអាសនៈចំនួន ៥៨ នៅក្នុងព្រឹទ្ធសភាសម្រាប់នីតិកាលទី ៤ នេះ។ នេះបើយោងតាមលទ្ធផលបឋមរបស់គ.ជ.ប ដែលត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា និងនៅលើគេហទំព័ររបស់ គ.ជ.ប នៅយប់ថ្ងៃអាទិត្យទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ។ ការឈ្នះបានអាសនៈច្រើនដូច្នេះនឹងធ្វើឲ្យគេជឿថា [...]

ការដុតទីងមោងរូបលោក ហ៊ុន សែន ក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម(មានវីដេអូ)

ដូច​តាម​ការ​គ្រោងទុក​និង​ប្រកាន់​ជំហរ​របស់​សហព័ន្ធ​ខ្មែរ​-​អូស្ត្រាលី​សាជីវកម្ម បាន​ចាប់ផ្តើម​ដុត​ទីងមោង​រូប​ ហ៊ុន សែន ហើយ​បើ​ទោះបី​បុរស​ខ្លាំង ហ៊ុន សែន បាន​គំរាម​តាម​វ៉ៃ​ដល់​ផ្ទះ​នោះ​ក៏ដោយ ។ ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន និង ការ​ច្រៀង​ចម្រៀង​ដែល​បង្ហាញ​ពី​ការ​ស្រឡាញ់​ជាតិខ្មែរ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ខាងលើ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​ភរិយា​និង​កូន​ៗ​របស់​សព​លោក​បណ្ឌិត កែម ឡី ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ។ [...]

បែកការម៉េង សុជាតា ឆាតល្បួង ឆាំ ឆានី ដើម្បីរកស៊ីក្រៅ តែត្រូវប្រដៅដោយវាចាចុកឈាម

នៅលើបណ្តាញសង្គម តែងមានមនុស្សគ្រប់ប្រភេទ ទាំងល្អទាំងអាក្រក់លាយចម្រុះគ្នា មិនដឹងអ្នកណាជាមិត្រ ឬ ជាសត្រូវទេ​ ទោះបីភ្ជាប់គ្នាជាមិត្តភក្តិក៏ដោយ ។ នៅពេលប្រើប្រាស់បណ្តាញសង្គមរហូតដល់ក្លាយជាបុគ្គលល្បីមានមនុស្សតាមដានច្រើនហើយ ក៏តែងតែមានមនុស្សច្រណែនឫស្យា ជាពិសេស បុគ្គលល្បីខាងការតស៊ូមតិប្រឆាំងនឹងរបបផ្តាច់ការ ហ៊ុន សែន សព្វថ្ងៃ ។ ព្រោះតែឥទ្ធិពលបណ្តាញសង្គម ធ្វើឲ្យពលរដ្ឋដែលរស់នៅក្នុងរបបផ្តាច់ការយូរអង្វែងបានដឹងបានឮយ៉ាងទូលំទូលាយពីភាគីប្រឆាំងរដ្ឋាភិបាល បើកកកាយរឿងអាថ៌កំបាំងជាច្រើនដែលរបបផ្តាច់ការ​ព្យាយាមលាក់បាក់មិនឲ្យពលរដ្ឋដឹងឮ ។ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ឆាំ [...]

សហភាពអឺរ៉ុបនឹងផ្តាច់កូតាអនុគ្រោះពន្ធដល់កម្ពុជានៅថ្ងៃទី ២៦ កុម្ភៈនេះ កម្មករ ៧០ ម៉ឺន នឹងអស់ការងារធ្វើ

បន្ទាន់ពីទណ្ឌកម្មសហរដ្ឋអាមេរិក ប្រទេសអាល្លើម៉ង់ ដល់វេនទណ្ឌកម្មសហភាពអឺរុបនឹងធ្លាក់មកលើរដ្ឋអំណាចលោក ហ៊ុន សែន ថ្ងៃចន្ទទី ២៦ ខែកុម្ភះនេះ យោងតាមព័តមានបានពីក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអ៊ឺរ៉ុប នឹងជួបប្រជុំគ្នា នៅថ្ងៃចន្ទទី ២៦ ខែកុម្ភៈនេះ ដើម្បីអនុម័តក្នុងសម្លេងជាឯកច្ឆន្ទ កំណត់ឲ្យស្ថាប័នមានសមត្ថកិច្ចអ៊ឺរ៉ុប អនុវត្តទណ្ឌកម្មប្រឆាំងរបបដឹកនាំ នៅកម្ពុជា។ ទណ្ឌកម្មនោះមាន ព្យួរពន្ធលើទំនិញនាំចេញពីកម្ពុជាចូលទៅកាន់ ទីផ្សារ អឺរ៉ុប ផ្អាកការផ្ដល់ទិដ្ឋការ ដល់មន្ត្រីរដ្ឋាភិបាល [...]

ឆាកល្ខោនបោះឆ្នោតបង្រ្គប់កិច្ចបានចាប់ផ្តើមសម្តែងហើយនៅថ្ងៃនេះ លទ្ធផលគណបក្សប្រជាជនកម្ពុជាឈ្នះតែម្នាក់ឯង

ថ្ងៃនេះ ២៥ កុម្ភៈ ២០១៨ ជាថ្ងៃបើកឆាកល្ខោនបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋិសភាតាមបន្ទាត់នយោបាយជនផ្តាច់ការ ហ៊ុន សែន មានរោងល្ខោនចំនួន ៣៣ នៅទូទាំង ២៥ រាជធានីខេត្តក្រុង ។ អ្នកចូលរួមបំពេញឆាកល្ខោនរបស់លោក ហ៊ុន សែន គឺ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ១១,៥៧២ រូប និង  តំណាងរាស្ត្រចំនួន [...]