ក្រោយអ្នករាយការណ៍​ពិសេស អ.ស.ប. ចេញរបាយការណ៍សិទ្ធិមនុស្ស លោក ផៃ ស៊ីផាន ចេញប្រតិកម្មយ៉ាងដាច់ក្បាលដាច់កន្ទុយ

ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ១០​ ថ្ងៃ របស់​លោកស្រី រ៉ូ ណា​ស្មី​ត អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា របាយការណ៍​កម្រាស​៧​ទំព័រ​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ និង​ថា​លើក​ករណីនេះ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​អំឡុង​ខែកញ្ញា​ខាងមុខ​។ មន្ត្រី​រដ្ឋាភិបាល ចាត់ទុក​របាយការណ៍​របស់​លោកស្រី ថា​មិន​ចំ​គោលដៅ​នៃ​ការពិត​របស់​កម្ពុជា​។ ខណៈ​អ្នកវិភាគ ថា​របាយការណ៍​នេះ ជា​ទម្ងន់​ថ្មី​មួយទៀត ដើម្បីឲ្យ​អន្តរជាតិ​បន្ថែ​ម​ការគិត​ពី​កម្ពុជា​។ ​តាមរយៈ​សេចក្តីថ្លែងការណ៍ ក៏ដូចជា​ការ​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​គ្រា​ចុងបញ្ចប់ នៃ​ដំណើរ​ទស្សនកិច្ច នា​ល្ងាច​ថ្ងៃទី​១៤ [...]

អាជ្ញាធរខ្មែរអត់មានការងារផ្សេងធ្វើ មានតែការងារដើរខ្ទប់មាត់ពលរដ្ឋមិនឲ្យនិយាយរឿងដីធ្លី

ស្វាយរៀងៈ អាជ្ញាធរ​ស្រុក​រមាសហែក​កាលពី​ម្សិលមិញ​បាន​ចុះ​បិទ​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC ដោយ​បញ្ជាក់​ថា CCFC មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ក៏​ធ្លាប់​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​។ នេះ​បើ​តាម​លោក ម៉ឺន រតនា អគ្គលេខាធិការរង CCFC​។ លោក ម៉ឺន រតនា បាន​ឲ្យ​ដឹង​ថា​វេទិកា​នេះ​ធ្វើ​ឡើង​នៅ​ឃុំ​អំពិល ស្រុក​រមាសហែក​ដោយ​មាន​សមាជិក​ចូលរួម​ជាង ៤០ នាក់​ក្រោម​ប្រធានបទ​ស្ដីពី​ការទទួល​បាន​សេវា​កិច្ចការ​គាំពារ​សង្គម​ហៅ​កាត់ ប.ស.ស គឺ​មាន​ន័យ​ថា​ក្រុម​របស់​លោក​ពន្យល់​ឲ្យ​ពលរដ្ឋ​ដែល​ធ្វើការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ឲ្យ​ទៅ​ចុះ​ឈ្មោះ​ជាមួយ​អង្គការ សមាគម​ណា​មួយ​ដើម្បី​មាន​ឱកាស​បាន​ទៅ​ចុះ​ឈ្មោះ​យក​ប័ណ្ណ ប.ស.ស [...]

បែកធ្លាយពត៌មានមួយជ្រុងទៀតនៃឃាតកម្មអ្នកស្រី ចែវ សុវឌ្ឍនា មានទាំងជំនាញការយួនពាក់ព័ន្ធផង

ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ អតីតមន្ត្រីពិធីការនៅរដ្ឋសភា និងជាសមាជិកក្នុងក្រុមយុវជន ហ៊ុន ម៉ាណែត ទទួលបន្ទុកលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេស ដែលរបបកុម្មុយនីស្ត ហ៊ុន សែន ហៅថាក្រុមអង្គការចាត់តាំង ត្រូវបានឃាតករធ្វើឃាតនៅក្នុងផ្ទះវីឡាមួយនៅ​ចំណុច​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​យប់ម៉ោង១៩ និង​៣០​នាទី ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ២០១៨ ហើយត្រូវប៉ូលីខេត្តតាកែវ [...]

បែកធ្លាយការពិតហើយ មិនមែនបានជំនួយលុយពីអូស្រ្តាលី ៩០ លាន ស្អីនោះទេ តាមពិត សម្តេចជោសុំខ្ចីគេសោះ

បើពិតមែននោះគួរនាំគ្នាមករស់នៅស្រុកខ្មែរជួយកសាងជាតិទៅ! មិនចោលចរិតប្រជាភិថុតិ យកមុខ បំផ្លាញលុយជាតិ ។ និយាយទៅមនុស្សមកគាំទ្រ ហ៊ុន សែន គឺបញ្ជូនទៅពីស្រុកខ្មែរច្រើនជាង ជាក់ស្តែងមកតាំងពី ឧកញ៉ាៗជាច្រើន ក្រៅពី គិត ម៉េង ក្នុងមានឧកញ៉ា​ ម្ចាស់​ក្រុមហ៊ុន​អង្ករ​ មួយមកឡេកឡក់ៗនឹងគេដែរ ហើយមានទាំងល្បងទាបខ្លីពីក្រសួងការងារផងដែរ ទៅ​ពី​ខ្មែរជាអ្នក​ទៅ​ទទួល។ ក្រៅពីហ្នឹង ដូចជា ហ៊ុន ម៉ាណែត [...]

បែកសារពីផ្ទៃក្នុងវិស័យសិល្បៈទៀតហើយ រឿងចាន់មិនប្រកុយចែកទឹកត្រី និង ទឹកស៊ីអ៊ីវ បន្លំភ្នែកអ្នកសិល្បៈ

សារពីប្រិយមិត្ត : លោក សុវណ្ណ មករា នៅតែរង់ចាំការបកស្រាយជាផ្លូវការនូវរបាយការណ៍ចំណាយលេីថវិការចំនួនជាង​ ៣០ មុឺនដុល្លាដែលបានពីរាត្រីសប្បុរសធម៌លេីក​មុនដោយក្នុងនោះ​ក៍មានថវិការាប់​មុឺនដុល្លាពីលោកឧកញ៉ា ហុង ពីវ ផងដែរ ។ លោក សុវណ្ណ មករា នៅតែឆ្ងល់ថា បេីតាមការពិនិត្យជាក់ស្ដែងសកម្មភាពជួយអ្នកសិល្បៈកន្លងមករបស់នាងចាន់លែងប្រកុយ និង ស្វាមីហេងទ្បុង ហៅបុរសមុខវៀច រហូតមកដល់ថ្ងៃនេះគឺ មិនទាន់ចាយអស់ ១ [...]

១៥ មីនា ២០១៨ ខួបមួយឆ្នាំនៃមរណភាព លោក សុខ អាន គ្មានពិធីអ្វីទេ ស្ងាត់ដូចចោរលួចសេះ

អ្នកណាក៏ដឹងដែរថា សុខ អាន មានអំណាច ទ្រព្យសម្បត្តិ និងអ្នកអែបអបលុញពងច្រើនប៉ុណ្ណា កាលពេលដែលគាត់នៅរស់ ។ តែពេល សុខ អាន ស្លាប់តែមួយឆ្នាំសោះ អ្នកអែបអប លុញពងលើកជើងភ្លេចអស់ គ្មានអ្នកណាមួយនឹកដើមដង្ហើមឮទេ នេះបញ្ជាក់ឲ្យឃើញថា អំណាចដែលបានមកពីការធ្វើឲ្យគេខ្លាច ព្រោះលាភសក្ការៈ ឋានៈ តួនាទី វាខុសពីអំណាចដែលបានមកពីការធ្វើឲ្យគេស្រឡាញ់ ដោយគុណធ៌ម ភាពស្មោះត្រង់ [...]

បែកការសម្ងាត់រឿងហ៊ុន សែន ណាត់ជួបមេដឹកនាំយួននៅកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី

លោក ហ៊ុន សែន ពិតជាមិនចោលមេយ៉ងរបស់ខ្លួនមែន គ្រាន់តែទៅដល់អូស្រ្តាលីភ្លាម ក៏រកឱកាសជួបមេយ៉ងរបស់ខ្លួន ។ ទៅដល់ណាក៏ ឪអាសីហា មិនភ្លេចសុំជួបចៅហ្វាយយួន ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជាកាលពីម៉ោងប្រមាណ៥៖១៥នាទីល្ងាចថ្ងៃទី១៥ ខែមីនា ២០១៨ ហើយបានទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នៅ​វេ​លាម៉ោង ៨ព្រឹក ម៉ោងនៅទីក្រុងស៊ីដនី ត្រូវនឹងម៉ោង ៤ទៀបភ្លឺម៉ោងនៅប្រទេសកម្ពុជាថ្ងៃទី១៦ [...]

ជំងឺសរសៃប្រសាទចាប់ផ្តើមរើធ្វើទុក្ខ លោក ហ៊ុន សែន មើលឃើញខ្មែរជុំវិញខ្លួនថាជាខ្មាំងសត្រូវ

តាំងតែសាងបាបកម្ម សម្លាប់លោក ចាន់ ស៊ី មក លោក ហ៊ុន សែន ក៏កើតជំងឺសរសៃប្រសាទមើលឃើញអ្នកដទៃដែលមិនស្របនឹងខ្លួនថាជាខ្មាំងជាសត្រូវ ហេតុនោះ លោក ហ៊ុន សែន ទើបប្រើគ្រប់វិធីការ​ដើម្បីកម្ទេច ទោះជាវិធីឃោរឃៅព្រៃផ្សៃយ៉ាងណាក៏ដោយ ។ ដោយសារតែភាពឃោរឃៅព្រៃផ្សៃនេះឯង ខ្មែរភាគច្រើនទើបចាប់ផ្តើមស្អប់ខ្ពើមលោក ហ៊ុន សែន ហើយនាំគ្នាបោះឆ្នោតផ្លាស់ប្តូរលោក ហ៊ុន សែន [...]