ពត៌មានក្តៅ ៗ ហុយ ៗ លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម ត្រូវបានលោក ហ៊ុន សែន បញ្ជាតុលាការឲ្យដោះលែងវិញហើយនៅព្រឹកនេះ

លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម ត្រូវបានតុលាការរបស់លោក ហ៊ុន សែន ចោទប្រកាន់ក្រោមបទចោទថា “ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍ និង បរិហារកេរ្តិ៍ជាសាធារណៈ” ។ កាលនៅថ្ងៃទី ១៣ កុម្ភៈ ២០១៧ លោក គី តិច មេធាវីរបស់លោក ហ៊ុន សែន [...]

លទ្ធផលឆ្នោតក្លែងក្លាយចេញហើយ ៖​ គជបប្រកាសលទ្ធផលឆ្នោតតាមការចង់បានរបស់លោក ហ៊ុន សែន ឈ្នះទាំង ១២៥ អាសនៈ

លទ្ធផលឆ្នោតក្លែងក្លាយចេញហើយ ៖​ គជបប្រកាសលទ្ធផលឆ្នោតតាមការចង់បានរបស់លោក ហ៊ុន សែន ឈ្នះទាំង ១២៥ អាសនៈ គជបដែលរៀបចំការបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅ ហើយបានប្រកាសលទ្ធផលបឋមលាយឡំដោយភាសាយួនផងនោះថា បក្សប្រជាជនបានឈ្នះទាំង ១២៥ អាសនៈ ហើយគ្រោងនឹងប្រកាស​លទ្ធផល​នៅចុងខែ​សីហាឯណោះ ប៉ុន្តែដោយសារតែលោក ហ៊ុន សែន ស្រែកឡូឡាចង់ឡើងកាន់អំណាចឲ្យបានឆាប់ ៗ [...]

បែកធ្លាយពត៌មានព្រោងព្រាតពេញបណ្តាញសង្គម ចិនដើរចែកខិត្តបណ្ណជួញដូរផ្លូវភេទនៅក្រុងព្រះសីហនុ

បែកធ្លាយពត៌មានព្រោងព្រាតពេញបណ្តាញសង្គម ចិនដើរចែកខិត្តបណ្ណជួញដូរផ្លូវភេទនៅក្រុងព្រះសីហនុ ************** កាលពីពេលថ្មី ៗ នេះ គេសង្កេតឃើញអ្នកលេងបណ្តាញសង្គមបង្ហោះរូបថតជួញដូរផ្លូវភេទពាសពេញហ្វេសប៊ុក ដោយស្រ្តីសិចស៊ីនៅក្នុងខិត្តបណ្ណនោះជាជនជាតិចិន អង្គុយចោងហោងរាងអាសអាភាស ក្រោយពីការបង្ហោះរូបសិចស៊ីផ្សាយពាណិជ្ជកម្មផ្លូវភេទនោះមក ក៏មានមតិរិះគន់ជាច្រើនទាក់ទងនឹងសេវាផ្លូវភេទនេះ ព្រោះនៅប្រទេសកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតការជួញដូរផ្លូវភេទនៅឡើយ ហើយម្យ៉ាងទៀត ទើសទាស់នឹងវប្បធម៌ប្រពៃណីរបស់ខ្មែរផង ។ បន្ទាប់ពីមានមតិរិះគន់ព្រោងព្រាតរឿងចិនជួញដូរផ្លូវភេទនោះ ប៉ូលិសខេត្តព្រះសីហនុ​ ធ្វើការងារស្រាវជ្រាវរកអ្នកចែកខិត្តបណ្ណ ។ លោកឧត្ដមសេនីយ៍​ទោ​ជួន​ ណារិន​ ស្នងការ​នគរបាលខេត្តព្រះសីហនុ​ បានអោយដឹងថា​ [...]

ជិះសេះ រលេះក្បាច់ នយោបាយរបស់លោក ហ៊ុន សែន បំផ្លាញសេដ្ឋកិច្ចជាតិ

ជិះសេះ រលេះក្បាច់  នយោបាយរបស់លោក ហ៊ុន សែន បំផ្លាញសេដ្ឋកិច្ចជាតិ ******** ប្រទេសលោកសេរីកំពុងតែព្រួតគ្នាឡោមព័ទ្ធសេដ្ឋកិច្ចកម្ពុជា ការដែលប្រទេសទាំងនោះចាត់វិធានការបែបនោះព្រោះតែលោក ហ៊ុន សែន លេងនយោបាយបំផ្លាញលទ្ធិប្រជាធិបតេយ្យ និង រៀបចំការ​បោះឆ្នោត​ក្លែងក្លាយមួយ ដែលមានចេតនាក្រាញអំណាចបន្តទៀត ។ លោក ហ៊ុន សែន ឈ្នះនយោបាយមែន ប៉ុន្តែនាំឲ្យប្រទេសជាតិខាតបង់សេដ្ឋកិច្ច ជាពិសេស ពលរដ្ឋជាអ្នកទទួលរងគ្រោះ [...]

បែកធ្លាយផែនការសម្ងាត់របស់លោក ហ៊ុន សែន ប្រុងបញ្ជូនឃាតករទៅតាមសម្លាប់លោក សម រង្សី ដល់ទឹកដីបារាំង

បារាំងព្រមានលោក ហ៊ុន សែន កុំព្រហើនចូលមកសម្លាប់ជនជាតិបារាំងលើទឹកដីបារាំងឲ្យសោះ រំឭកប្រឹត្តិការណ៍ធំៗ៤ការធ្វើឃាតនិងចាប់ខង្ខំដោយក្រុមចារកម្មបរទេសឆ្នាំ ២០១៧_២០១៨ ១/ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេសុី ក្នុងព្រលានយន្តហោះអន្តរជាតិទីក្រុង Kualalumpu លោក គឹម យុង អ៊ុន មឹដឹកនាំប្រទេសកូរ៉េខាងជើង បានបញ្ជូនក្រុមចារកម្មឲ្យសម្លាប់បងប្រុសជីដូនមួយម្នាក់ឈ្មោះលោក គឹម យុង ណាំ ដោយក្រុមចារកម្មប្រើស្រីជនជាតិយួនពីរនាក់បាញ់ Gaze toxique [...]

សុខ ឥសាន បញ្ជាក់ជាថ្មីថា ស៊ីភីភីមិនបែងចែកអាសនៈដល់បក្សផ្សេងទេ លើកលែងតែគជបបែងចែកដូចករណីបក្សសង្រ្គោះជាតិ

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បញ្ជាក់ជាថ្មីថា ៖ «អត់មានចែកទៅណាទេ យើងគោរពឆន្ទៈប្រជាពលរដ្ឋ យើងមិនអាចរំលោភ ហើយយក​ឆន្ទៈប្រជាពលរដ្ឋដែលប្រគល់ការជឿទុកចិត្តមកឲ្យគណបក្សប្រជាជនតែមួយយកទៅចែកគេទេ វាផ្ទុយពីឆន្ទៈពលរដ្ឋ»។ ពាក្យសម្តីរបស់លោក សុខ ឥសាន ហាក់ដូចជាអ្នកគោរពឆន្ទៈរាស្រ្តខ្លាំងណាស់ ស្រឡាញ់រាស្រ្តខ្លាំងណាស់ មិនហ៊ានធ្វើអ្វីដែលផ្ទុយនឹងឆន្ទៈរាស្រ្តទេ​  តាមពិត វាគ្រាន់តែជាវោហារនយោបាយប៉ុណ្ណោះ ព្រោះអ្វី ៗ ដែលបានកើតឡើងក្នុងប្រទេសនេះ សុទ្ធតែកើតចេញពីទង្វើមិនគោរពឆន្ទៈរាស្រ្តទាំងអស់ [...]

បែកធ្លាយការពិតហើយ គ្មានចោរឯណាលួចផេក ហ៊ុន សែន ទេ តាមពិត ជាល្បិចស៊ីបាយលាបមាត់ពពែសោះ

កាលពីថ្ងៃម្សិលមិញ  ហ៊ុន សែន បានស្រែកជំទាលថា ផេករបស់ខ្លួន ត្រូវបានគេលួចយកទៅគ្រប់គ្រង ហើយបានផូសរឿងការបែងចែកអាសនៈដល់​បក្សតូចតាចដើម្បីបង្រ្គប់​កិច្ច​តាមច្បាប់កំពូលដែលចែងថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស  ប៉ុន្តែទង្វើស្រែកឡូឡានោះគ្រាន់តែជាល្ខោនបង្វែងដានបញ្ហាចម្រូងចម្រាសរឿងបោះឆ្នោតប៉ុណ្ណោះ ។ ចំណែកលោក សុខ ឥសាន វិញ ប្រឹងស្រែកការពារមេរបស់ខ្លួនទាំងទម្លាក់កំហុសទៅលើបងប្អូនខ្មែរនៅក្រៅប្រទេស ថា «គណបក្ស ប្រជាជន គោរព​លទ្ធផល​បោះ​ឆ្នោត ហើយ​គោរព​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ អ៊ីចឹង​មិន​អាច​យក​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទៅ​បែង​ចែក​ដូច​ដី​សម្បទាន​សេដ្ឋកិច្ច​សង្គមកិច្ច​បាន​ជា​ដាច់​ខាត។ អ៊ីចឹង​ការ​ផ្សាយ​របស់​ចោរ​ពី​ក្រៅ​ប្រទេស ឬ​ក្នុង​ប្រទេស​នេះ [...]

ជ្រុលដៃក្លែងក្លាយ ក៏ឲ្យក្លែងក្លាយទាំងអស់តែម្តង ៖ លោក ហ៊ុន សែន ពន្លឿនបង្កើត​រដ្ឋសភា និង ​រដ្ឋាភិបាល​ថ្មី​ដើម្បីបង្វែងដានរឿងបោះឆ្នោតចម្រូងចម្រាស

មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​លោក ហ៊ុន សែន បាន​ពន្លឿន​គម្រោង​ការ​បង្កើត​សភា និង​រដ្ឋាភិបាល​របប​លោក​ថ្មី ឲ្យ​កាន់​តែ​ឆាប់​រហ័ស ក្រោយ​របប​របស់​លោក​បាន​រៀបចំ​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បោះ​ឆ្នោត «ក្លែង​ក្លាយ» បាន​សម្រេច​រួច​មក។ ក្រោយ​រយៈ​ពេល​មិន​ដល់​ពីរ​សប្ដាហ៍​ផង ភ្លាមៗ​ក្រោយ​ពេល​ព្រឹត្តិការណ៍​នេះ និង​ក្រោយ​ពេល​ដែល​គណ​បក្ស​កាន់​អំណាច​របស់​លោក បាន​ប្រកាស​ពី​ជ័យ​ជម្នះ ក្នុង​អ្វី​មួយ​ដែល​ពួក​គេ​ហៅ​ថា ជា​ជ័យ​ជម្នះ «ភ្លូក​ទឹក​ភ្លូកដី» ពីការ​បោះ​ឆ្នោត​ដែល​គ្មាន​គូ​ប្រជែង​ពិត​ប្រាកដ នៅ​មុន​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទៀត​នោះ [...]