បែកធ្លាយការពិតហើយ គ្មានចោរឯណាលួចផេក ហ៊ុន សែន ទេ តាមពិត ជាល្បិចស៊ីបាយលាបមាត់ពពែសោះ

កាលពីថ្ងៃម្សិលមិញ  ហ៊ុន សែន បានស្រែកជំទាលថា ផេករបស់ខ្លួន ត្រូវបានគេលួចយកទៅគ្រប់គ្រង ហើយបានផូសរឿងការបែងចែកអាសនៈដល់​បក្សតូចតាចដើម្បីបង្រ្គប់​កិច្ច​តាមច្បាប់កំពូលដែលចែងថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស  ប៉ុន្តែទង្វើស្រែកឡូឡានោះគ្រាន់តែជាល្ខោនបង្វែងដានបញ្ហាចម្រូងចម្រាសរឿងបោះឆ្នោតប៉ុណ្ណោះ ។ ចំណែកលោក សុខ ឥសាន វិញ ប្រឹងស្រែកការពារមេរបស់ខ្លួនទាំងទម្លាក់កំហុសទៅលើបងប្អូនខ្មែរនៅក្រៅប្រទេស ថា «គណបក្ស ប្រជាជន គោរព​លទ្ធផល​បោះ​ឆ្នោត ហើយ​គោរព​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ អ៊ីចឹង​មិន​អាច​យក​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទៅ​បែង​ចែក​ដូច​ដី​សម្បទាន​សេដ្ឋកិច្ច​សង្គមកិច្ច​បាន​ជា​ដាច់​ខាត។ អ៊ីចឹង​ការ​ផ្សាយ​របស់​ចោរ​ពី​ក្រៅ​ប្រទេស ឬ​ក្នុង​ប្រទេស​នេះ [...]

ជ្រុលដៃក្លែងក្លាយ ក៏ឲ្យក្លែងក្លាយទាំងអស់តែម្តង ៖ លោក ហ៊ុន សែន ពន្លឿនបង្កើត​រដ្ឋសភា និង ​រដ្ឋាភិបាល​ថ្មី​ដើម្បីបង្វែងដានរឿងបោះឆ្នោតចម្រូងចម្រាស

មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​លោក ហ៊ុន សែន បាន​ពន្លឿន​គម្រោង​ការ​បង្កើត​សភា និង​រដ្ឋាភិបាល​របប​លោក​ថ្មី ឲ្យ​កាន់​តែ​ឆាប់​រហ័ស ក្រោយ​របប​របស់​លោក​បាន​រៀបចំ​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បោះ​ឆ្នោត «ក្លែង​ក្លាយ» បាន​សម្រេច​រួច​មក។ ក្រោយ​រយៈ​ពេល​មិន​ដល់​ពីរ​សប្ដាហ៍​ផង ភ្លាមៗ​ក្រោយ​ពេល​ព្រឹត្តិការណ៍​នេះ និង​ក្រោយ​ពេល​ដែល​គណ​បក្ស​កាន់​អំណាច​របស់​លោក បាន​ប្រកាស​ពី​ជ័យ​ជម្នះ ក្នុង​អ្វី​មួយ​ដែល​ពួក​គេ​ហៅ​ថា ជា​ជ័យ​ជម្នះ «ភ្លូក​ទឹក​ភ្លូកដី» ពីការ​បោះ​ឆ្នោត​ដែល​គ្មាន​គូ​ប្រជែង​ពិត​ប្រាកដ នៅ​មុន​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទៀត​នោះ [...]

ឆ្កួតមួយទៀតហើយ ៖ ជុំ កុសល និយាយថា បើកាត់ទោសឈ្មួញទុច្ចរិតនៅកម្ពុជា នឹងនាំឲ្យប្រទេសកើតសង្រ្គាម

ចាត់ជារឿងហួសចិត្តដែលអ្នកធ្វើការក្រោមក្លៀក ហ៊ុន សែន និយាយចេញមកដូចក្មេងបៀមដៃ ទាំងសម្តីសំដៅសុទ្ធតែបង្ហាញពីសឹកសង្រ្គាម ឬ ការកាប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ជាដើម ។ លោក ជុំ កុសល និយាយថា បើតុលាការខ្មែរឯករាជ្យ ហើយនាំយកឈ្មួញទុច្ចរិតមកកាត់ទោស នឹងនាំអោយប្រទេសកើតសង្គ្រាម ។ បើតាមសំដីដែលលោក ជុំ កុសល និយាយ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថា ឈ្មួញធំៗ [...]

អាមេរិកដាក់ទណ្ឌកម្មលើរតនាគារអ៊ីរ៉ង់ដោយហាមប្រទេសផ្សេងទិញប្រេងពីអ៊ីរ៉ង់

សាធារណៈរដ្ឋឥស្លាមអុីរ៉ង់ = លោកត្រំាបញ្ជាអោយ រតនាគារជាតិអាមេរិច ដាក់ទណ្ឌកម្ម ទៅលើរតនាគាជាតិអុីរ៉ង់ដោយផ្ទាល់ និង ហាមប្រទេសដ៏ទៃមិនអោយទិញប្រេងនិងហ្គាសពីអុីរ៉ង់ គ្រាន់តែមួយថ្ងៃសោះ ធ្វើអោយរដ្ឋបាល និង ប្រជាជនអុីរ៉ង់ ច្របូកច្រលប់ពេញប្រទេស ប្រជាជនអុីរ៉ង់កំពុងតែសំរុកដកលុយជាតិ ចេញពីធនាគារដើម្បីដូរដុល្លាអាមេរិចទុក តែរដ្ឋាពិបាល បញ្ជាអោយបិទកន្លែងដូរលុយឯកជន និង បិទប្រព័នអុីធឺណែត និង មិនអោយអោយប្រើប្រាស់លុយបរទេស] អោយប្រើតែលុយរៀលអុីរ៉ង់មួយគត់ តែសហគមន៏អឹុរ៉ប់ [...]

បែកធ្លាយការពិតហើយរឿងការបំប៉ោងអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារហូតដល់ឈ្នះ ១០០% មិនបានអាន ប្រយ័ត្នស្តាយក្រោយ (មានឃ្លិប)

ការបោះឆ្នោតដ៏ចម្រូងចម្រាសបានចប់ទៅហើយ ប៉ុន្តែបញ្ហាចម្រូងចម្រាសបានកើតឡើង គឺ មានការបំប៉ោងតួលេខអ្នកបោះឆ្នោត និង គណបក្សកាន់អំណាចបានឈ្នះអាសនៈទាំងអស់ គឺ ១២៥ អាសនៈ ។ រឿងនេះធ្វើឲ្យមតិជាតិ និង អន្តរជាតិងឿងឆ្ងល់គ្រប់ ៗ គ្នា ថា បក្សកាន់អំណាចបានទទួលជ័យជម្នះយ៉ាងដូចម្តេច បើប្រជាជនមិនសូវចេញទៅបោះឆ្នោត និង មានសន្លឹកឆ្នោតខូចជាច្រើន ហេតុនោះ ប្រជាពលរដ្ឋ និង [...]

ឈ្នះខុសទំនង បំប៉ោងតួលេខ ដំណោះស្រាយ គឺ ស្បថ ៖ វិបត្តិនយោបាយកំពុងក្លាយជាវិបត្តិសេដ្ឋកិច្ច ដំណោះស្រាយ គឺ ឲ្យពលរដ្ឋរត់ចោលស្រុក

លោក ហ៊ុន សែន ខឹងសម្បានឹង ​លោក សម រង្ស៊ី ដែលមិនជឿភាគរយ នៃអ្នកចូលរួមបោះឆ្នោត​ ២៩ កក្កដា ២០១៨  ។ ឆ្លើយតបនឹងពាក្យចោទនោះ លោក​ហ៊ុន សែន​ ដែលទាល់ច្រក វាយបកវិញមិនត្រូវ  ក៏ប្រើវិធីខុសទំនង បែបជំនឿបុរាណ បបួល​លោក​​សម​ រង្ស៊ី ស្បថ​ដាក់​ជីវិត​ [...]

ផ្ទុះសំណើចទូទាំងនគរ ៖ បក្សជួងបានសូន្យកៅអី ប្រឹងដាក់ពាក្យប្តឹងអំណាចប្រមូលផ្តុំដើម្បីទាមទារកៅអីខ្លះ

កាលពីឆ្នាំ ២០១៣ មានគណបក្សចំនួន ៨ បានចូលរួមបោះឆ្នោត។ ក្រោយបោះឆ្នោតហើយ បក្សមួយចំនួនក្នុងចំណោមនោះ ជាពិសេស គឺ បក្ស cnrp បានប្តឹង គជប រឿងភាពមិនប្រក្រតី ខ្លះ ។​  ពេលនោះ បក្សជួងរបស់លោក ខឹម វាសនាមិនចូលរួមទេ លោក ខឹម វាសនា [...]

ពត៌មានក្តៅ ៗ ហុយ ៗ អស់ពីវគ្គទាហានត្រួតម្រាមដៃប្រឡាក់ទឹកខ្មៅ ពេលនេះដល់វគ្គមេប៉ូលិសហៅកូនចៅមកតម្រង់ជួរ ត្រួតម្រាមដៃម្តង

កើតរឿងកៀបសង្កត់មិនចេះចប់ ជាពិសេស អ្នកធ្វើការងាររាជការ ទទួលរងសម្ពាធខ្លាំងពីថ្នាក់លើ គ្មានសេរីភាពក្នុងការងារទេ កាលពីថ្ងៃមុន បានចេញពត៌មានថា មេទាហានគ្រប់អង្គភាពចុះត្រួតពិនិត្យម្រាមដៃ​ប្រឡាក់ទឹកខ្មៅរបស់កូនទាហានដើម្បីបញ្ជាក់ភាពស្មោះត្រង់ចំពោះថ្នាក់លើ ។ ឥឡូវនេះ ដល់វគ្គប៉ូលិសម្តង គឺ ប៉ូលិសខេត្តបាត់ដំបង ត្រូវបានមេធំហៅមកតម្រង់ជូរ លើកបង្ហាញម្រាមដៃប្រឡាក់ទឹកខ្មៅជាគ្រឿងសម្គាល់នៃការបោះឆ្នោតដើម្បីឲ្យមេធំត្រួតពិនិត្យ បើឃើញថា មន្រ្តីណាមានម្រាម​ដៃស្អាត មេធំនឹងចាត់វិធានការណាមួយតាមអំពើចិត្តខ្លួន ។ របបដឹកនាំសព្វថ្ងៃនេះ​កាន់តែសាហាវទៅ ៗ មិនយល់មិនស្គាល់សេរីភាពឬសិទ្ធិមនុស្សទេ រហូតដល់អ្នកតូចតាច [...]