Month
May 2018

ជនជាតិវៀតណាមខុសច្បាប់ ប៉ុន្តែមានសិទ្ធិបើកហាងរកស៊ីបាន តើច្បាប់ស្រុកខ្មែរឲ្យជនខុសច្បាប់ធ្វើអ្វីបានតាមអំពើចិត្តបែបនោះឬ?

ពលរដ្ឋខ្មែរដែលចេញទៅរស់នៅប្រទេសថៃដោយខុសច្បាប់ កើតចម្ងល់រឿងស្រុកទេសខ្លួនឯង ដែលអនុញ្ញាតឲ្យជនបរទេសខុសច្បាប់អាចបើកហាងរកស៊ីបានយ៉ាងព្រងើយ ផ្ទុយពីប្រទេសជិតខាងដូចជា ថៃជាដើម មិនអនុញ្ញាតឲ្យជនជាតិខ្មែរដែលមករស់នៅខុសច្បាប់ធ្វើអ្វីបានទេ សូម្បីតែរែកនំលក់ក៏ដោយ ។ ហើយខាងក្រោមនេះ ជាសេចក្តីរៀបរាប់របស់ជនជាតិខ្មែរដែលរស់នៅខុសច្បាប់ក្នុងប្រទេសថៃ យួន និង ចិន ដែលមករស់នៅស្រុកខ្មែរខុសច្បាប់ មានច្រើនជាងត្រូវច្បាប់ បែរជាមានសិទ្ធិបើកមុខរបរអាជីវកម្មលក្ខណៈជាគ្រួសារបាន ចុះខ្មែរយើងទៅស្រុកសៀម ស្រុកយួន រែកតែមួយអង្រែកសំរាប់លក់កំប៉ិកកំប៉ុក ក៏គេមិនអនុញ្ញាតដែរ ព្រោះជារបរសម្រាប់តែប្រជាជនគេតែប៉ុណ្ណោះ សម្រាប់ស្រុកខ្មែរយួនដណ្តើមមុខរបរខ្មែរស្ទើរសព្វមុខ តាំងពីអ្នកទិញអេតចាយ [...]

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងគ្រោងធ្វើមហាបាតុកម្មប្រឆាំងការបោះឆ្នោតក្លែងក្លាយនៅថ្ងៃទី ២៤ មិថុនា ២០១៨ ខាងមុខ

សេចក្ដី​ជូនដំណឹង​ស្ដីពី​មហា​បាតុកម្ម​នៅ​កូរ៉េ​! គណៈកម្មការ​ប្រតិបត្តិ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សាធារណៈ​រដ្ឋ​កូរ៉េ​មាន​កិត្តិយស​សូមជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរទាំង​អស់​​ដែលកំពុង​​រស់នៅ​ និង​​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​អោយ​បាន​ជ្រាប​ថា​៖ យោង​តាម​ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា​បច្ចុប្បន្ន​មាន​ការ​ធ្លាក់​ចុះ​ដុនដាបយ៉ាងខ្លាំងបំផុត​ ដោយ​មូលហេតុ​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​ ដែល​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ខែ​កក្កដា​ឆ្នាំ​២០១៨ខាងមុខ​នេះ​។ គណៈកម្មការ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រជុំ​សម្រេច​រៀបចំ​ “មហា​បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា​”។ កាលបរិច្ឆេទ​នៃ​មហា​បាតុកម្ម​៖ ថ្ងៃ​អាទិត្យ​ទី​២៤ខែ​មិថុនា​ឆ្នាំ​២០១៨ ទី​តាំង​នៃមហា​បាតុកម្ម​ក្រុម​ការងារ​នឹង​ជម្រាប​ជូន​ដំណឹង​ជាបន្តបន្ទាប់​ទៀត​​ វេលា​ម៉ោង​៖​ 11:00am_4:00pm។ ពត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​ទូរសព្ទ​លេខ​ 01030080584 ឬ 01021923435 អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ​ ក្រុម​ការងារ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​ អ្នក​ស្នេហា​ជាតិ​ អ្នក​ប្រជាធិបតេយ្យ​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ចូលរួម​បង្ហាញ​កម្លាំង​ចិត្ត​ [...]

បែកធ្លាយផែនការគណបក្សសង្រ្គោះជាតិគ្រោងបង្កើតរដ្ឋាភិបាលក្រៅស្រុកប្រណាំងរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន បើពលរដ្ឋមិនទៅបោះឆ្នោត ៥០​%

តាមរយៈពាក្យសម្តីរបស់លោក អេង ឆៃអ៊ាង ដែលផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីកាលពីថ្ងៃមុន ថា​ គណបក្សសង្រ្គោះជាតិអាចនឹងបង្កើតរដ្ឋាភិបាលក្រៅស្រុក បើពលរដ្ឋមិនទៅបោះឆ្នោត ៥០%  ដើម្បីដណ្តើមអាសនៈរបស់អង្គការសហប្រជាជាតិ និង ធ្វើកិច្ចការទូតមួយចំនួនទៀតប្រណាំងនឹងរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ទាំងប្រើសិទ្ធិស្នើដល់ប្រទេសហត្ថលេខីកោះប្រជុំបន្ទាន់កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុងប៉ារីសនៅអង្គការសហប្រជាជាតិ ។ ព្រោះហេតុនោះ សូមបងប្អូនជនរួមជាតិខ្មែរដែលបានស្រលាញ់ និង គាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ជ្រាបដំណឹងជាបឋមសិន កន្លងមកបងប្អូនទាំងអស់បានចងចាំក្នុងចិត្តថាក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ គណបក្សសង្រ្គោះជាតិមានលេខរៀងលើសន្លឹកឆ្នោតគឺលេខ ៧ [...]

ពត៌មានក្តៅ ៗ ហុយ ៗ ស្គាល់ថៅកែចិត្តកំណាចដែលវាយធ្វើបាបកុមារីម្នាក់អស់រយៈពេល ៤ ឆ្នាំ នោះហើយ តាមពិត នាងកំណាចនោះជាជនជាតិវៀតណាម (មានឃ្លិប)

បន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ ដែលត្រូវបានថៅកែស្រី ធ្វើទារុណកម្មដូចសត្វធាតុអស់រយៈពេល៤ឆ្នាំ រងកម្មខ្លួនប្រាណ ពេញដោយស្លាកស្នាម ហើយរំដោះក្មេង រងគ្រោះចេញពីផ្ទះខាងលើ ថ្ងៃនេះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចុះទៅនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។ សូមជម្រាបថា ប្រតិបត្តិការចុះទៅអន្តរាគមន៍ រំដោះក្មេងខាងលើ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន [...]

FBI ណែនាំឲ្យអ្នកប្រើប្រាស់ WIFI ទាំងអស់ Reset Router ដើម្បីទប់ស្កាត់មេរោគ Malware

ភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) របស់​អាមេរិក មាន​បំណង​ចង់​ឲ្យ​គ្រប់​គ្នា​ទាំង​អស់​ដែល​ប្រើប្រាស់ Router សម្រាប់​ត​ភ្ជាប់​អ៊ីនធឺណិត ធ្វើ​ការ Reset ម៉ាស៊ីន​របស់​ខ្លួន ដើម្បី​ការពារ​ពី​មេរោគ​របស់​ក្រុម Hacker ។ FBI បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​២៥​ឧសភា​ថា ការ Reset ម៉ាស៊ីន Router អាច​ទប់ស្កាត់ Hacker មិន​ឲ្យ​បង្កើន​សមត្ថភាព​របស់​មេរោគ​ប្រភេទ malware។ ប្រភព​ដដែល [...]

រកឃើញការពិតហើយរឿងពលរដ្ឋពុលស្លាប់នៅខេត្តក្រចេះ និង ​មណ្ឌលគិរី គឺ ដោយសារមានការបង្ហូរសារធាតុគីមីចូលព្រែកទេរ មិនមែនពុលស្រាសទេ

សេចក្តីរាយការណ៍បន្តឱ្យ​ដឹងទៀតថា គិតត្រឹមម៉ោងជិត៣រសៀលថ្ងៃទី​ ២៤ ឧសភា នេះ ​កម្លាំងមន្ត្រី​ជំនាញ​ដែល​បាន​ចូលទៅ​​ដល់ទីតាំង​​រែង​​មាស​ នៅ​ជាប់​ក្រុមហ៊ុន​រ៉ុ​ង​ឆេ​ង ស្ថិតក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បានឱ្យ​​ដឹង​ក្រៅផ្លូវការ​ថា អាច​មាន​សមាស​ធាតុ​គីមី​ជា​ច្រើន​ប្រភេទ ​ដែល​បាន​ប្រើ​ប្រាស់ ​ដើម្បី​ចាប់​យក​​​មាសនោះ​ ។​ ​តាមការ​អះអាង​ជំហាន​ដំបូង​របស់​ក្រុមការងារ​​ដែលកំពុង​ស្ថិត​នៅទីតាំង​ផ្ទាល់​​​ខាងលើ​បាន​និយាយ​ទៀត​ថា គឺ​ឃើញ​មាន​អាង​ស្តុ​ក​​ទឹក និង​ការ​បង្ហូរ​ធាតុគីមី​​ចូល​ព្រែក​​ទេរ​ទៀតផង​ ។ សេចក្តីរាយការណ៍បន្តថា គ្រាន់តែ​​ក្រុមការងារ​ចុះ​ទៅ​ដល់ទី​តាំង​នោះ​ភ្លាម ក៏ត្រូវ​​ម្ចាស់​បាន​រត់គេច​ខ្លួន​​បាត់​​អស់ ។ [...]

ពត៌មានក្តៅ ៗ ហុយ ៗ ឃាត់ខ្លួនថៅកែស្រីលក់ខោអាវម្នាក់ធ្វើទារុណកម្មកុមារីមកពីស្រុកអន្លង់វែងយ៉ាងឃោរឃៅស្រដៀងទាសករ

ក្មេងស្រីម្នាក់ដែលមានស្រុកកំណើតនៅស្រុកអន្លង់វែង ត្រូវបានថៅកែសំលៀកបំពាក់នាំយកមកធ្វើជាកូនឈ្នួល បម្រើការងារនៅក្នុងផ្ទះមួយកន្លែង នៅជាប់ផ្សារបុរីសន្តិភាព ២ ភូមិតំណាក់ត្រយឹង សង្កាត់​ចោមចៅ ២ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។ ស្រ្តីម្ចាស់ផ្ទះតែងប្រើអំពើហឹង្សា ធ្វើទារុណកម្ម វាយ ចាក់ កុមារីនោះរហូតឈានដល់បង្អត់បាយក៏មាន  អស់រយៈពេល ៤ ឆ្នាំ យ៉ាងសាហាវឃោរឃៅ ទើបនៅ​វេលា​ម៉ោង ៥ ល្ងាច [...]

លោក ហ៊ុន សែន អួតអាងថា គ្មានពលរដ្ឋណាម្នាក់រងការឈឺចាប់ដោយសារការដឹកនាំរបស់លោកទេ ពលរដ្ឋមានសេចក្តីសុខ ១០០ %

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ ដែល​បាន​ដឹកនាំ កម្ពុជា​ជាង​៣០​ឆ្នាំ​មកនេះ បាន​ថ្លែង​ថា ការដឹកនាំ​របស់​លោក មិន​ធ្លាប់​ធ្វើ​ឲ្យ​នរណា​ម្នាក់​រងគ្រោះ ឬ​ឈឺចាប់​នោះ​ទេ។ តើ​ការ​លើកឡើង​របស់​លោក​ហ៊ុន សែន នេះ ជា​ការពិត​ត្រឹមត្រូវ​ដែរ​ទេ? អ្នកឃ្លាំមើល​សង្គម មន្ត្រី​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ មើល​ឃើញ​ថា ការ​ក្ដោបក្ដាប់​អំណាច​អស់​ជាង​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ បើ​ទោះ​បី​ជា​លោក ហ៊ុន សែន មិនបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ [...]