Month
May 2018

ក្រោយកាន់តំណែងនាយករដ្ឋមន្រ្តីភ្លាម លោក មហាធៀ ប្រកាសសើរើច្បាប់កៀបសង្កត់ភាគីប្រឆាំង ជាពិសេស ច្បាប់ពត៌មានក្លែងក្លាយ

នាយករដ្ឋ​មន្ត្រី​ថ្មី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បាន​ប្ដេជ្ញា​ម្សិល​មិញ​ថា នឹង​សើរើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ប្រឆាំង​នឹង «ព័ត៌មាន​ក្លែង​ក្លាយ» ដែល​ត្រូវ​បាន​អនុម័ត​នៅ​មុន​ការ​បោះ​ឆ្នោត និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា សំដៅ​ដល់​អ្នក​រិះគន់​នាយករដ្ឋ​មន្ត្រី​មុន​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ បើ​តាម​ AFP ថា ច្បាប់​​ព័ត៌មាន​ក្លែង​ក្លាយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​អនុម័ត​កាល​ពី​ដើម​ខែ​មេសា​កន្លង​មក​នេះ ដែល​បាន​កំណត់​ការ​ដាក់​ទោស​ឲ្យ​ជាប់​គុក​​រហូត​ដល់ ៦ ​ឆ្នាំ ចំពោះ​បុគ្គល​ណា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ [...]

ពត៌មានក្តៅ ៗ ហុយ ៗ ព្រោះមានបក្សនយោបាយចូលរួមបោះឆ្នោតតិចពេក គជប ទើបពន្យារពេលការចុះឈ្មោះ ៥ ថ្ងៃទៀត

នៅថ្ងៃនេះ ទី ១៤ ឧសភា ២០១៨ គជប​បានប្រកាសពន្យារពេលការចុះឈ្មោះគណបក្សនយោបាយចូលរួមការ​បោះឆ្នោត​ខែកក្កដាខាងមុខ ។ ការពន្យារពេលនេះ គជប ឲ្យហេតុផលថា ព្រោះមានគណបក្សនយោបាយចូលរួមចុះឈ្មោះបោះឆ្នោតតិចពេក មិនត្រូវតាមចំនួនដែលលោក ហ៊ុន សែន ចង់បាន គឺ ប្រហែលជាច្រើនជាង ១៣ ឬ ១៤ គណបក្ស ។ គជបចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយតាំងពីថ្ងៃទី [...]

ព្រោះខ្លាចប៉ូលិសមិនទៅបោះឆ្នោត លោក ហ៊ុន សែន រំលឹកម្តងទៀតឲ្យទៅបោះឆ្នោតនៅខែកក្កដាខាងមុខ

ថ្ងៃទី ១៦ ឧសភា​ខាងមុខនេះ គឺជា​គម្រប់​ខួប​លើក​ទី៧៣ នៃ​ការបង្កើត​កងកម្លាំង​នគរបាលជាតិ​កម្ពុជា។ នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​សារ​ជូនពរ និង​អបអ​សាទរ​ដល់​កងក​ម្លាំ​ង​នគរបាលជាតិ​ទូទាំងប្រទេស​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ។ ប៉ុន្តែ​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​រំលឹក​ប្រាប់​ដល់​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​ត្រូវតែទៅ​បោះឆ្នោត​ឲ្យ​បានគ្រប់ៗគ្នា​នៅ​ថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ តាមរយៈ​សារ​ជូនពរ​ចុះ​ថ្ងៃទី១២ ឧសភា តែ​ទើប​ដល់ដៃ​សារព័ត៌​មាននៅ​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្តែង​នូវ​ការដឹងគុណ និង​បាន​លើកសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាលជាតិ​ក្នុងការ​សម្រេចបាន​នូវ​សម​ទ្ធិ​ផល​ជាច្រើន​សម្រាប់​ជាតិ​កម្ពុជា​នាពេល​កន្លងមក។ ក្នុងនោះ សមិទ្ធផលធំៗដែល​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​លោកនាយ​ក​រដ្ឋមន្ត្រី [...]

ដេកផ្ទះឈ្នះឯង ៖ លោក សម រង្សី ប្រាប់ ៣ ចំណុច គឺ ៥ លាន ៣ លាន និង ២ លាន

លោកសម រង្ស៊ី ប្រធាន​ចលនាសង្គ្រោះជាតិ​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បង្ហាញ​នូវ​សេណារេយ៉ូ​បី​ចំណុច​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា។ ក្នុង​ចំណោម​សេណារេយ៉ូទាំង​បី​នេះ លោក​សម រង្ស៊ី ជឿជាក់​ថា ពលរដ្ឋ​ដែល​​ធ្លាប់​គាំទ្រ​អតីត​គណបក្សសង្គ្រោះជាតិ​នឹង​មិន​ទៅ​បោះឆ្នោត​ឡើយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា នេះ​គ្រាន់​តែ​ជា​ការរវើរវាយ​របស់​លោកសម រង្ស៊ី ប៉ុណ្ណោះ។ សេណារេយ៉ូ​ចំនួនបី ដែល​លោកសម រង្ស៊ី លើក​បង្ហាញ​នោះ​គឺ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មានអតីត​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ​២៩ ​កក្កដា។ ដែល​ចំណុ​នេះ​លោកសម រង្ស៊ី ចង្អុល​បង្ហាញ​ថា [...]

កំប្លែង ៖ រឿងមិនទៅបោះឆ្នោត មិនបានអាន ប្រយ័ត្នស្តាយក្រោយ

កំប្លែង ៖ រឿងមិនទៅបោះឆ្នោត…… ថ្ងៃបោះឆ្នោត មេភូមិមិនឃើញ អាម៉ៅ ដែលជាអ្នកគាំទ្របក្សប្រជាជនទាំងងងឹតងងល់ទៅបោះឆ្នោតក៏ដើរទៅរកដល់ផ្ទះ។  អាម៉ៅកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ មានទាំងទឹកមុខស្លក់ស្លេកស្លាំង។ មេភូមិ ៖ អែងកើតអី បានជាមិនទៅបោះឆ្នោត អាម៉ៅចង្អុលទៅកញ្ចប់ថ្នាំនៅលើតុក្បែរគ្រែ​ ហើយនិយាយថា៖ ប្រពន្ធខ្ញុំ លួចដាក់ថ្នាំបញ្ចុះអោយខ្ញុំផឹក កាលពីយប់មិញ ធ្វើអោយខ្ញុំរាគទាំងយប់ជាង១០ដង មកដល់ពេលនេះ ខ្ញុំអស់កម្លាំងណាស់ ទៅណាមិនរួចទេ។ មេភូមិ [...]

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ៖ លោក ហ៊ុន ម៉ាណែត គម្រាមធ្វើសង្គ្រាមបើបក្សប្រជាជនធ្លាក់ឆ្នោត

លោក ហ៊ុន ម៉ាណែត ដែលគេមើលឃើញថា អាចនឹងស្នងតំណែងលោក ហ៊ុន សែន​ នោះ កំពុងប្រព្រឹត្ត និង ធ្វើទង្វើស្រដៀងនឹងលោក ហ៊ុន សែន ដែលជាឪពុក ។ កាលពីពេលថ្មី ៗ នេះ លោក ហ៊ុន ម៉ាណែត បាននិយាយថា បើមិនចង់អោយមានសង្គ្រាមទេ [...]

ពលរដ្ឋ ៩៩ % មិនដឹងថា គេចាប់ផ្តើមសម្លាប់ជីវិតនយោបាយរបស់លោក កឹម សុខា​ តាំងពីពេលណាទេ?

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និង ឥឡូវនេះ កំពុងតែជាប់ពន្ធនាគារនៅត្រពាំងថ្លុង មានពលរដ្ឋជា​ច្រើន​មិន​បានដឹងប្រវត្តិតស៊ូរបស់លោក និង ការប៉ុនប៉ងសម្លាប់ជីវិត និង ជីវិតនយោបាយរបស់លោកទេ ។ ថ្ងៃនេះ សូមចុះផ្សាយកំណត់ត្រាសង្ខេបស្តីពីការគំរាមកំហែង និងការប៉ុនប៉ុងសម្លាប់អាយុជីវិត និងជីវិតនយោបាយ​របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គិតត្រឹមឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន [...]

ឆ្កែកន្ទុយខ្វៀនលៀនចេញហើយ ៖ លោក ខឹម វាសនា​ មិនឈរឈ្មោះជាតំណាងរាស្រ្តទេ ព្រោះខ្លាចចាញ់ឆ្នោតនិងរងក្តីអាម៉ាស់

លោក ចិន ថុន អគ្គ​លេខា​ធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) បាន​ឲ្យដឹង​ថា នៅ​រសៀល​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៨ LDP បានដាក់​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះបោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​នៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ក្នុងនោះ គណបក្ស​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​ទាំង ២៥​រាជធានី-ខេត្ត ប៉ុន្តែ​លោក ខឹម វាសនា ដែលជា​ប្រធាន​បក្ស មិនបាន​ឈរ​ឈ្មោះឡើយ។ គួរ​រំលឹក​ថា ការ​មិន​ឈរឈ្មោះ​បោះឆ្នោត​នេះ [...]