សេដ្ឋកិច្ច

បែកធ្លាយក្រុមហ៊ុនចំនួន ២៥ ក្តោបក្តាប់សេដ្ឋកិច្ចខ្មែរទាំងមូល កាន់កាប់ដោយគ្រួសារត្រកូលហ៊ុន

ការប្រមូលផ្ដុំអំណាច របស់ត្រកូល ហ៊ុន វាជារឿងមួយទៅហើយ ប៉ុន្តែដល់ពេលត្រកូល ហ៊ុន ប្រមូលផ្ដុំយកសេដ្ឋកិច្ចទៀត នោះទើបជាតិខ្មែរ និងរាស្ត្រខ្មែរងើបមិនរួច ព្រោះការរកស៊ីមួយដោយបំពានច្បាប់ និងមិនគោរពសិទ្ធិមនុស្ស កុំសង្ឃឹមឡើយថាបានរស់ ពិសេស បងប្អូនកម្មករ កម្មការនី ។ កូនស្រីបុរសខ្លាំង និង កូនប្រុសលោក សុខ អាន ពង្រីកបណ្តាញរកស៊ីជាប្រព័ន្ធ ជាមួយសាច់ញាតិយាយ [...]

អាសន្នធំហើយ ៖ កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ នេះ

ធនាគារជាតិបានព្រមានថា ការគំរាមកំហែងលើទីផ្សារនាំចេញរបស់កម្ពុជា គោលនយោបាយមិនច្បាស់លាស់របស់អាមេរិក និងការឡើងថ្លៃនៃអត្រាប្រាក់ដុល្លារជាដើម នឹង​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំនេះ។ ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៧ និងទស្សនវិស័យឆ្នាំ២០១៨» ដែលមាន​កម្រាស់ ៥ទំព័រ ធនាគារជាតិកម្ពុជាបានព្រមានថា ហានិភ័យមួយចំនួនពីមជ្ឈដ្ឋានខាងក្រៅ នឹងជះផលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៨នេះ។ បើ​តាម​ធនាគារ​ជាតិ​កម្ពុជាតិ អត្រា​ប្រាក់ដុល្លារកាន់តែឡើងខ្ពស់ ភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក និងការថយចុះនៃកំណើន​សេដ្ឋកិច្ច​នៅ​តំបន់ចាយ​ប្រាក់​អឺរ៉ូ នឹង​​ធ្វើឲ្យប៉ះពាល់ការប្រកួតប្រជែងនៃ​ការនាំចេញរបស់កម្ពុជា ជាពិសេស ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ។ ក្នុង​របាយការណ៍​ដដែល​នោះ ធនាគារជាតិបានព្រមានពីផលបះពាល់លើទីផ្សារនាំចេញវិស័យកាត់ដេររបស់កម្ពុជា [...]