អាជ្ញាធរខេត្តកំពង់ធំដឹកនាំដោយលោកសុខ លូ ស្ងាត់ស្ងៀមឈឹងចំពោះបទល្មើសព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា លោកសុខ លូ ទំនងសើមមាត់សើមកជាមួយលោកប៊ុន សុធី នោះហើយទើបមិនព្រមឆ្កឹះ ឬចាត់វិធានការបញ្ជាយ៉ាងណាឲ្យពួកមេព្រៃបង្ក្រាបបទល្មើសព្រៃឈើ ។ លោកសុខ លូ ត្រូវបានប្រជាពលរដ្ឋអះអាងថា ទំនងជាក្រោមលេសការងារច្រើនដូច្នេះទើបមិនអាចចាត់វិធានការរឿងបទល្មើសព្រៃឈើបាន ។ ប៉ុន្តែក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោកគួរតែសួរនាំខ្លះអំពីបញ្ហាបទល្មើសព្រៃឈើ មិនមែនទុកឲ្យពួកមេព្រៃជិះសេះលែងដៃដូច្នេះទេ ។ តាមការកត់សម្គាល់របស់មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា
[...]