សង្គម

បែកការម៉េង សុជាតា ឆាតល្បួង ឆាំ ឆានី ដើម្បីរកស៊ីក្រៅ តែត្រូវប្រដៅដោយវាចាចុកឈាម

នៅលើបណ្តាញសង្គម តែងមានមនុស្សគ្រប់ប្រភេទ ទាំងល្អទាំងអាក្រក់លាយចម្រុះគ្នា មិនដឹងអ្នកណាជាមិត្រ ឬ ជាសត្រូវទេ​ ទោះបីភ្ជាប់គ្នាជាមិត្តភក្តិក៏ដោយ ។ នៅពេលប្រើប្រាស់បណ្តាញសង្គមរហូតដល់ក្លាយជាបុគ្គលល្បីមានមនុស្សតាមដានច្រើនហើយ ក៏តែងតែមានមនុស្សច្រណែនឫស្យា ជាពិសេស បុគ្គលល្បីខាងការតស៊ូមតិប្រឆាំងនឹងរបបផ្តាច់ការ ហ៊ុន សែន សព្វថ្ងៃ ។ ព្រោះតែឥទ្ធិពលបណ្តាញសង្គម ធ្វើឲ្យពលរដ្ឋដែលរស់នៅក្នុងរបបផ្តាច់ការយូរអង្វែងបានដឹងបានឮយ៉ាងទូលំទូលាយពីភាគីប្រឆាំងរដ្ឋាភិបាល បើកកកាយរឿងអាថ៌កំបាំងជាច្រើនដែលរបបផ្តាច់ការ​ព្យាយាមលាក់បាក់មិនឲ្យពលរដ្ឋដឹងឮ ។ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ឆាំ [...]

បែកការណ៍ឃ្លិបរាំស្រាត KTV KOLOSO ជាភស្តុតាងប៉ប៉ុនភ្នំ តែរកមេហាងធំទទួលខុសត្រូវមិនបាន

ដឹងហើយ ឃើញហើយ ឮហើយ កាលពីយប់មិញ អាជ្ញាធរបានចុះទៅបិទហាងធំរាំស្រាត KTV KOLOSO ប៉ុន្តែការបិទនោះគ្រាន់តែជាឆាកល្ខោនទេ មិនមែនអនុវត្តចាប់ឃុំម្ចាស់ហាង ឬ មេគំនិតបង្កើតការរាំស្រាត ឬ ការជួញដូរផ្លូវភេទ គ្រឿងស្រវឹង គ្រឿងញៀន ឬ បទល្មើសដទៃនោះទេ ក្រៅតែពាក្យថា បិទ គ្មានអ្វីកើតឡើងទាំងអស់ ។ ចុះអ្នកបើកហាងនោះមានខ្នងក្រាស់ប៉ុនណា ម្តេចក៏ចេះប្រព្រឹត្តខុសអ្វីបន្តិចសោះចឹង [...]

ជីវិតមនុស្សស្រីគ្មានចង់បានអ្វីក្រៅពីភាពស្មោះត្រង់របស់គូជីវិត

មួយជីវិតមនុស្សស្រីពិបាកណាស់ ធ្វើជាព្រះនាង ២០ ឆ្នាំ(នៅលីវ) ធ្វើជាម្ចាស់ក្សត្រីតែ ១ ថ្ងៃ (រៀបការ) ធ្វើព្រះជាយា ១០ ខែ(ពពោះ)  ធ្វើអ្នកបំរើមួយជីវិត(ភរិយា) នេះហើយមួយជីវិតមនុស្សស្រី ។ ការក្លាយជាមនុស្សស្រីមិនងាយស្រួលទេ ធ្មេចបើកៗ មុខដែលធ្លាប់តែផូរផង់ ត្រូវស្នាមជ្រួញវារឡើងពេញមុខ ក្បាលពោះដែលរាបស្មើ ក៏ត្រូវស្នាមសង្វារ វាតទីយកទៀត ឯចង្កេះរាវតូច ក្លាយជាធុងសាំង [...]

ហេហេ រឿងខាំច្រើនពេក ចិនផ្តល់ជំនួយស្រោមអនាម័យ ៦ សែនស្រោមដើម្បីទប់ស្កាត់ជម្ងឺឆ្លង

រដ្ឋាភិបាល​ចិនបាន​ផ្ដល់​​ស្រោម​អនាម័យ ៦ សែនស្រោម ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរាលដាល​ជំងឺអេដស៍។ ពិធីប្រគល់ និង ​ទទួល​ស្រោមអនាម័យ​ទាំង ៦ សែនស្រោម បានធ្វើឡើងនៅព្រឹក​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៨ រវាង​លោកទេសរដ្ឋមន្រ្ដី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និងតំណាងស្ថានទូតចិនប្រចាំកម្ពុជា។ លោក អៀង មូលី [...]

លោក សយ សុភាព ស្រែកជំទាលដូចគោខណៈពេលអំពើអយុត្តិធម៌កើតឡើងដល់ម្តាយមីងខ្លួនឯង

លោក សយ សុភាព ជាម្ចាស់កាសែតដើមអំពិល និង ជាពិធីករគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែននោះ បាននិយាយបូរបាច់អស់អាចមន៍អស់នោមអំពីរឿងអយុត្តិធម៌ដែលកើត​ឡើង​ដល់ម្តាយ​មីងខ្លួនឯងផ្ទាល់ ។ រឿងក្តីនេះកើតឡើងនៅតំបន់ទួលគោក ដែលម្តាយមីងរបស់លោក សយ សុភាពបានរស់នៅតាំងឆ្នាំ ១៩៧៩ ម្លេះ នៅពេលតស៊ូក្តីនៅតុលាការ​ ម្តាយមីងរបស់លោក សយ សុភាព បានឈ្នះក្តី ប៉ុន្តែមិនដឹងថា កើតក្តីក្តាំជាមួយបុគ្គលណាទេ [...]

ប្រុងប្រយ័ត្នបងប្អូន ! ជំងឺផ្តាសាយបក្សផ្ទុះឡើងសាជា​ថ្មីនៅខេត្តព្រៃវែង

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​បញ្ជូន​មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្ត​ព្រៃវែង និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួង​កសិកម្ម ឲ្យ​ចុះ​ទៅ​ពិនិត្យ​តំបន់​ដែល​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ ​វិធានការ​របស់​ក្រសួង​កសិកម្ម​នេះ ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ក្នុង​ភូមិ​ព្រៃផ្ដៅ ឃុំ​ស្ដៅកោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន [...]

មន្រ្តីគយតេជោចេញលិខិតដោះសារឿងចាប់ឡានគាបស៊ីលុយពលរដ្ឋ

ទាល់តែរងការថ្កោលទោសច្រើនពេក មន្រ្តីគយដែលជំរិតលុយពលរដ្ឋ ចេញមុខបកស្រាយ យករួចខ្លួន មិនទទួលខុសត្រូវ ហើយនិយាយតែពីរឿងច្បាប់ តែមិនចាប់ផ្តើមកែទម្រង់ខ្លួនឯង ។ មន្រ្តីចោរទោះខំបកស្រាយយ៉ាងណា​ ពលរដ្ឋនៅតែមិនជឿ សំខាន់ គឺ មន្រ្តីចោរទាំងនោះសូកឡើងតំណែង មិនមែនឡើងមកដោយសមត្ថភាពអ្វីនោះទេ ។ សូមអានសេចក្តីវិភាគរបស់លោក ខ្មែរ សុវណ្ណភូមិដូចខាងក្រោម សូមអានការបកស្រាយពួកគយរបបស៊ីភីភីបាត់ដំបងបន្តិចទៅបងប្អូនតើសមហេតុផលទេ? ១. រឿងចាប់ឡាន ឬស្ទូចឡានយកទៅទុកដើម្បីដោះស្រាយបញ្ហាជាវិធីគំរាមកំហែង ជាវិធីគាបស៊ីលុយ [...]

ពិតជាអស្ចារ្យ មហាលោតផ្លោះ មន្រ្តីគយចាប់ឡានទើបទិញថ្មីពីភ្នំពេញ ហែកសំបុត្រពន្ធឡានចោល ទារម្ចាស់ឡាន ១០ ម៉ឺនជាថ្នូរដោះលែង

ស្រុកខ្មែរយើងកាន់តែអាក្រក់ទៅ ៗ មន្រ្តីមានអំណាចចាប់ផ្តើមជំរិតពលរដ្ឋយកលុយតាមគ្រប់រូបបែប មន្រ្តីគយជំរិតពលរដ្ឋតាមបែបគយ មន្ត្រីឃុំស៊ីតាមឃុំ ពោលគឺ មន្រ្តីរដ្ឋក្លាយជាចោរជំរិតពលរដ្ឋ មិនមែនដើរតួជាអ្នកជួយពលរដ្ឋតាមពាក្យសម្តីនោះទេ ។ ប៉ុន្មានថ្ងៃកន្លងមកនេះ បានលេចចេញជាពត៌មានគគ្រឹកគគ្រេងពេញបណ្តាញសង្គម មានទាំងឃ្លិបវីដេអូ បង្ហាញពីអំពើទុច្ចរិត ល្មើសច្បាប់ពន្ធដារ ទារពន្ធឌុបពីម្ចាស់ឡានដែលទើបទិញថ្មីរហូតដល់ ១០ ម៉ឺនរៀល ។ រឿងដែលហួសចិត្ត គឺ មន្រ្តីគយនោះ ហែកពន្ធឡានគេចោល ហើយសំឡុតហើយសំឡុតទៀត [...]