នយោបាយ

បែកខ្ទេចបែកខ្ទីគ្មានទីកំបាំង អ្នកនៅពីក្រោយខ្នងឃាតកម្មអ្នកស្រី ចែ​វ សុវឌ្ឍនា តាមពិត គឺ ស្វាមីនាងសោះ

ច្បាស់ហើយ៖ អ្នកពាក់ពន្ធ័ អ្នកបញ្ជាសម្លាប់ និងអ្នកបញ្ជាឲ្យបិទការស៊ើបអង្កេត ករណីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឃនា ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ អតីតមន្ត្រីពិធីការនៅរដ្ឋសភា និងជាសមាជិកក្នុងក្រុមយុវជន ហ៊ុន ម៉ាណែត ទទួលបន្ទុកលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេស ដែលរបបកុម្មុយនីស្ត ហ៊ុន សែន ហៅថាក្រុមអង្គការចាត់តាំង ត្រូវបានឃាតករធ្វើឃាតនៅក្នុងផ្ទះវីឡាមួយនៅ​ចំណុច​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ [...]

អាសន្នធំយំលែងចេញ សម្តេចសែនជ័យខ្ចីបំណុលចិនមហាសាលន្អាលនឹងលក់ប្រទេស ទុកឲ្យអនុជនជំនាន់ក្រោយរស់រងទុក្ខ

មជ្ឈមណ្ឌល​ដើម្បី​ការអភិវឌ្ឍន៍​សាកល​ (Center for Global Development) មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ត្រួតពិនិត្យ​មើល​ផល ប៉ះពាល់​នៃ​បំណុល​របស់​មហាអំណាច​ចិន​ មក​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​ ៦៨​ ដែល​អនុវត្ត​គម្រោង​យុទ្ធសាស្ត្រ​មហិច្ឆតា​ប្រ​ចាំ​សតវត្ស​របស់​ចិន​ ក្រោម​គំនិត​ផ្ដួចផ្ដើម «ខ្សែ​ក្រវាត់​មួយ វិថី​មួយ​» ឬ​ហៅថា «វិថី​សូត្រ​ថ្មី​»។ មជ្ឈមណ្ឌល​នេះ​ បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ ថា​មាន​«ហានិភ័យ​បំណុល​គួរ​ឲ្យ​កត់សម្គាល់​»។ មជ្ឈមណ្ឌល​ដើម្បី​ការអភិវឌ្ឍន៍​សាកល​ ដែល​ជា​ស្ថាប័ន​ជំនាញ​ខាង​ការសិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ និង​ការអនុវត្ត​របស់​ក្រុម​ប្រទេស​អ្នក​មាន​ [...]

មិនបាច់ប្រឹងដឹងដល់ឆ្មប ! ខៀវ សុភ័គ អារក្សជាន់ ចោទ សម រង្សី ថាកាត់ដី ៤ ខេត្តឲ្យយួន

ការអភិវឌ្ឍតំបន់ត្រីកោណជាកទំនួលខុសត្រូវរបស់របបលោក ហ៊ុន សែន គណបក្សប្រឆាំង ឬ លោក សម រង្សី មិនមានចំណែកទទួលខុសត្រូវក្នុងរឿងនោះទេ ។ ប៉ុន្តែដោយសារទម្លាក់អាក្រក់របស់របបដឹកនាំសព្វថ្ងៃ ទើបកើតរឿងគួរអស់សំណើចសើចចុកពោះ គឺ ក្រឡាថ្មី ចេញមកថ្ងៃនេះ ចោទប្រកាន់លោក សម រង្សី ថា កាត់ដី ៤ ខេត្តឲ្យយួន ។ [...]

បែកធ្លាយផែនការសម្ងាត់កាត់ខេត្ត ៤ ក្រោមលេសអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា វៀតណាម លាវ

ការអភិវឌ្ឍតំបន់ព្រំដែនរបស់ខ្លួនចាត់ជាការល្អសម្រាប់ការពារព្រំដែន ព្រោះត្រូវការយកពលរដ្ឋជារបងការពារព្រំដែន ប៉ុន្តែលោក ហ៊ុន សែន មិនបានប្រើគោលនយោបាយអំភិវឌ្ឍតំបន់ព្រំដែនក្នុងទឹកដីខ្លួនទេ ប៉ុន្តែបែរជាកាត់ខេត្ត ៤ ឲ្យវៀតណាម​អភិវឌ្ឍវិញ ។ យើងដឹងហើយថា វៀតណាមជាប្រទេសធំ មានពលរដ្ឋច្រើន ហេតុនោះ ការបានប្រៀបខាងប្រជានិកររបស់វៀតណាមប្រាកដជាសាងគ្រោះថ្នាក់ដល់ទឹកដីកម្ពុជានៅថ្ងៃអនាគត រឿងបែបនេះធ្លាប់មានទឹកដីកម្ពុជាក្រោមជាគំរូស្រាប់ ។ ការមិនយកចិត្តទុកដាក់តំបន់ព្រំដែនក្នុងទឹកដីខ្លួន ប៉ុន្តែប្រឹងតែអាងវ៉ាងកាងអំណាចនៅកណ្តាលទីក្រុងនេះ វាគ្មានបានផលចំណេញអ្វីដល់ទឹកដីកម្ពុជាទេ មានតែសាងជម្លោះបែកបាក់រវាងខ្មែរ និង ខ្មែរ [...]

ការពិតនៅតែជាការពិត បែកធ្លាយហើយរឿងមេខ្យល់ដើរជួលមនុស្សឲ្យទៅទទួល ហ៊ុន សែន ពេលទៅប្រជុំអាស៊ាន អូស្ត្រាលី

កាលពីពេលមុន បានចុះផ្សាយរឿងហ៊ុន ម៉ាណែត ដើរដួលមនុស្សឲ្យទៅទទួលលោក ហ៊ុន សែន នៅកិច្ចប្រជុំកំពូលអាស៊ាន អូស្រ្តាលី លោក ហ៊ុន ម៉ាណែត ចេញមកប្រតិកម្មយ៉ាងខ្លាំងក្លាថាជាការលាបពណ៌ ប៉ុន្តែស្រាប់តែឥឡូវនេះ ផែនការនោះបានបែកធ្លាយមកដល់ដៃលោក ឆាំ ឆានី ដដែល ។ ណែនាំឲ្យបងប្អូនស្គាល់ មេខ្យល់ដើរជួលមនុស្សឲ្យទៅទទួល ហ៊ុន សែន ពេលទៅប្រជុំអាស៊ាន [...]

ព្រោះមហារីកលំពែងស៊ីរូងខាងក្នុងសម្តេចជោ ធ្វើម្តេចហ្ន៎នឹងក្រាញអំណាចបាន ១០ ឆ្នាំទៀតទៅ?

រឿងលេសក្រាញអំណាច សម្តេចជោមានគ្រប់រូបបែប ទោះរូបបែបអាក្រក់ថោកទាបប៉ុនណា សម្តេចជោនៃកម្ពុជាហ៊ានធ្វើទាំងអស់ ។ អាយុសង្ខាររបស់សម្តេចជោកំពុងតែទ្រុឌទ្រោមរាល់ថ្ងៃ ប៉ុន្តែសម្តេចជោនៅតែស្រែកឡូឡាថា នឹងបន្តក្រាញអំណាច ១០ ឆ្នាំ ទៀត ខ្លាចថាមិនអាចទៅរួចទេដឹង ព្រោះរោគមហារីកលំពែងបាន​កំពុងស៊ីរូង​ផ្ទៃក្នុងរាល់ថ្ងៃដើម្បីផ្តាច់ផ្តិលអំណាចរបស់សម្តេចជោ ។ តទៅនេះជាជាសារឆ្លើយតបគ្រាន់តែកែអផ្សុកពេលសម្តេចជោខឹងខ្លាំងរឿងក្រាញអំណាច រស់បាន ១០ ឆ្នាំទៀត ដើម្បីបន្តអំណាចទេពូ ? —- ក្នុង​ពិធី​សម្ពោធនៅវត្ត​ឈូកវ៉ា សង្កាត់គោករកា [...]

ព្រោះតែអយុត្តិធម៌ខ្លាំងពេក សមាគមគ្រូបង្រៀននឹងធ្វើបាតុកម្មនៅមុខក្រសួងអប់រំដើម្បីទាមទារយុត្តិធម៌

​សមាគម​គ្រូ​បង្រៀនកម្ពុជាឯករាជ្យ ព្រមានធ្វើបាតុកម្មនៅមុខ​ក្រសួងអប់រំនៅពេលខាងមុនេះ ដោយថា បើក្រសួងមិន​ទទួល​​យក​លោកគ្រូ-អ្នកគ្រូ ១៣ នាក់ ឲ្យ​បាន​​ចូលបំរើការងារវិញ។ ក្នុង​សន្និសីទសារព័ត៌មានព្រឹកនេះ ​ទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ហង់ ជួនណារ៉ុន បានលុប​ឈ្មោះលោកនិងអ្នកគ្រូ-លោកគ្រូសរុប​១៣នាក់ ដែលភាគច្រើន​ជា​​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ស្រុក ខេត្ត ខណ្ឌ របស់អតីតគណបក្សសង្គ្រោះជាតិ​ [...]

បែកធ្លាយការពិតហើយរឿងការស្លាប់របស់អ្នកស្រី ចែវ សុវឌ្ឍនា តាមពិត ជាឃាតកម្ម ប្រព្រឹត្តដោយអ្នកមានឥទ្ធិពលម្នាក់ណឹងសោះ

រឿងការស្លាប់របស់អ្នកស្រី ចែវ សុវឌ្ឍនា នៅតែជាទីសង្ស័យរបស់មហាជន​ រឿងដែលមហាជនកាន់តែមន្ទិលសង្ស័យខ្លាំង គឺ អាជ្ញាធរប្រញាប់ប្រញាប់បិទបញ្ចប់រឿងការស្លាប់នេះយ៉ាងទាន់ហន់ ដោយរាយការណ៌ពត៌មាន ប្រាប់ត្រឹមតែថា អ្នកស្រី ចែវ សុវឌ្ឍនា ស្លាប់ដោយអត្តឃាត ។ រឿងនេះមិនអាចលាក់កំបាំងការពិតបានទេ ត្រូវបានប្រភពអ្នកជិតស្និទ្ធត្រកូលហ៊ុនបង្ហើបឲ្យដឹងថា នាងត្រូវជាប្រពន្ធចុងរបស់លោក ហ៊ុន សែន ហើយឃាតកម្មនេះមានតែលោក ហ៊ុន ម៉ាណែតទេដែលបានដឹង ហើយពត៌មាននេះបានធ្លាក់ដល់ដៃលោក [...]