បរទេស

បក្សប្រឆាំងឈ្នះឆ្នោតបក្សកាន់អំណាចដែលដឹកនាំប្រទេស ៦០ ឆ្នាំ បញ្ចប់របបផ្តាច់ការគ្រួសារនិយមនៅម៉ាឡេ

នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នៅ​ម៉ាឡេស៊ី អតីត​នាយករដ្ឋ​មន្ដ្រី លោក មហាធៀ មហាម៉ាត់ ប្រធាន​សម្ព័ន្ធ​បក្ស​ប្រឆាំង បានយក​​ឈ្នះ​គណបក្ស​កាន់​អំណាច​របស់​លោក ណាជីព រ៉ាហ្សាក់ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​១២១​អាសនៈ​ លើ​២២២អាសនៈ​។ បើ​គ្មាន​ការ​ប្រែ​ប្រួល​ណា​មួយ​ទេ លោក មហាធៀ មហាម៉ាត់ ក្នុង​វ័យ​៩២​ឆ្នាំ នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ជា​ជ័យ​ជំនះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​​សម្រាប់​សម្ព័ន្ធ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី ដែលបាន​​វ៉ា​ដាច់​គណបក្ស​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក ណាជីព រ៉ាហ្សាក់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ [...]

ក្រសួងការពារជាតិរុស្ស៊ីសម្ញែងអាវុធចូលរួមក្បួនដង្ហែប្រារព្ធទិវាជ័យជំនះ(មានឃ្លិប)

ក្រសួងការពារជាតិរុស្ស៊ីបានផ្សព្វផ្សាយឈុតវីដេអូខ្លីនៅថ្ងៃចន្ទ ៧ ឧសភា ២០១៨ ដែលបង្ហាញរូបរាងនៃអាវុធជំនាន់ថ្មី ដែលត្រូវបាននាំយកទៅចូលរួមពិធីព្យុះហយាត្រាដ៏មហិមាមួយ ដើម្បីប្រារព្ធខួបលើកទី 73 នៃទិវាជ័យជំនះ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធទី ៩ ខែឧសភា ២០១៨ នៅទីលានក្រហម ក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ សព្វាវុធដែលបង្ហាញនៅក្នុងឃ្លីប ដូចជា យន្តហោះគ្មានមនុស្សបើក “Korsar” មានសមត្ថភាពហោះល្បាតបានក្នុងគ្រប់ សភាពអាកាសធាតុ , [...]

គណបក្សប្រជាធិបតេយ្យត្រៀមលាតត្រដាងពាណិជ្ជកម្មលើហ្វេសប៊ុក ៣០០០ យ៉ាង

គណបក្សប្រជាធិបតេយ្យដើរតួយ៉ាងសំខាន់ក្នុងការស៊ើបអង្កេតលើហ្វេសប៊ុក រឿងគណនីក្លែងក្លាយរុស្ស៊ីដែល​ទិញ​ពាណិជ្ជកម្មសម្រាប់ឃោសនាខ្លឹមសារនយោបាយកំឡុងពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ 2016 ។ ពាណិជ្ជកម្មទាំងអស់មានប្រមាណ ៣០០០ យ៉ាង ។ គណបក្សប្រជាធិបតេយ្យនឹងលាតត្រដាងពាណិជ្ជកម្មទាំងអស់កាន់សាធារណជននៅក្នុងសប្តាហ៍នេះ។ ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នឹងបង្ហាញរូបភាពនៃក្រុមគោលដៅ។ ទិញពាណិជ្ជកម្មអស់តំលៃប៉ុន្មាន? មានមនុស្សប៉ុន្មាននាក់បានឃើញពាណិជ្ជកម្មនីមួយៗ? ការលាតត្រដាងនេះ ខាងបក្សសាធារណរដ្ឋនិយាយថា គឺ ដើម្បី តម្លាភាព។ ប៉ុន្តែអាចនាំឲ្យសង្គមសង្ស័យថា គណបក្សមានគោលដៅខាងនយោបាយ និងអាចនាំឲ្យកើតបញ្ហាថា នរណានៅពីក្រោយយុទ្ធនាការព័ត៌មានក្លែងក្លាយ​របស់រុស្ស៊ីនេះ ត្រឡប់មកជាទីចាប់អារម្មណ៍របស់សង្គមម្តងទៀត ៕ [...]

គរុទោស ! ចិនកាត់ទោសដាក់គុកលោក ស៊ុន ជើងឆាយ អស់មួយជីវិតពីបទទទួលសំណូក

គរុទោស ! ចិនកាត់ទោសដាក់គុកលោក ស៊ុន ជើងឆាយ រហូតមួយជីវិតពីបទទទួលសំណូក ថ្ងៃនេះ ៨ ឧសភា ២០១៨ តុលាការប្រជាជនក្រុងទៀនចិនភាគខាងជើងបានប្រកាសសាលក្រមកាត់ទោសលោក ស៊ុន ជើងឆាយ អតីតលេខាធិការគណៈកម្មការកណ្តាលបក្សកុម្មុយនិស្ត(CPC)ប្រចាំក្រុងឆុងស៊ិង និង អតីតសមាជិកគណៈប៉ូលិតបូរូនៃគណៈកម្មការកណ្តាល ឈុតទី ៨ ដោយកាត់ទោសដាក់គុកមួយជីវិត កាត់ផ្តាច់សិទ្ធិ​នយោបាយមួយជីវិត និង រឹបអូសទ្រព្យសម្បត្តិទាំងអស់មកជារបស់រដ្ឋ ព្រោះប្រព្រឹត្តល្មើសពីបទទទួលសំណូកជាង [...]

ហេតុអ្វីបានជាកើតវិបត្តិនយោបាយនៅស៊ីរី មិនបានអានប្រយ័ត្នស្តោយក្រោយ !!!

ប្រទេសសុីរី ជាប្រទេសអារ៉ាប់ មានទំហំធំជាងប្រទេសខ្មែរបន្តិច (185.000 km²) ។ មុនសង្គ្រាម មានប្រជាជនសុីរី ២៤ លាននាក់ ។ ប្រទេសនេះមាន ព្រំដែនជាប់នឹង ប្រទេសទួរគី ប្រទេសអុីរ៉ាក់ ប្រទេសហ្សកដានី ប្រទេសអុីស្រាអែល ប្រទេសលីបង់ និងមួយចំណែក ជិតពាក់កណ្តាលទៀត ជាព្រំដែនសមុទ្រមេឌីទេរ៉េណេ ។ គួររំឭកថា [...]

រឿងនិទានអារ៉ាប់ ៖ មួយពាន់មួយរាត្រី កូនខ្មែរគួរអាន

កាលណោះ ព្រះចៅស៊ុលតង់នៃក្រុងពែរ្ស ( Persia ) គឺប្រទេសអុីរ៉ង់ សព្វថ្ងៃ ទ្រង់ត្រាស់បង្គាប់ ដល់លោកមហាត្លិកដែលជាអ្នកបំរើជំនិត ឲ្យរកស្រីក្រមុំដែលមានរូបស្អាត មួយយប់ម្នាក់ មករួមស្នេហាជាមួយព្រះអង្គ បានត្រឹមមួយរាត្រី ត្រូវប្រហារជីវិតនាងចោល ហើយរើសយកស្រីក្រមុំម្នាក់ទៀតសំរាប់យប់បន្ទាប់ រួចហើយសម្លាប់ចោលទៀត រាល់ថ្ងៃជាបន្តបន្ទាប់ ។ លោកមហាត្លិក លោកមានកូនក្រមុំពីររូប មានរូបឆោមលោមពណ៌ ល្អគ្រប់លក្ខិណា ចំណេះបា្រជ្ញា [...]

បែកការណ៍បាត់ហើយ និស្សិតថៃលួចថតប៉េឡូស្រី ៗ តាមហាង ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួននៅក្រុងឡុង

ប៉ូលីសអង់គ្លេសចាប់និស្សិតថៃកូនប្រុសអ្នកមានលួចថតក្រោមសំពត់ស្រីៗ! វេបសាយដែលលីម៉េលរបស់អង់គ្លេសបានផ្សាយថាកាលពីថ្ងៃទី​ ២១ ​មីនាកន្លងមកនេះ ប៉ូលីសអង់គ្លេសចាប់បាននិស្សិតថៃម្នាក់ឈ្មោះ Pratyayoud Tupchareon, អាយុ ២៧ ឆ្នាំកូនប្រុសសមាជិកព្រឹទ្ធសភានិងជាអតីតនាយករថភ្លើងប្រទេសថៃ ពេលកំពុងលួចថតពីក្រោមសំពត់ស្រីៗ នៅហាងលក់សំលៀកបំពាក់ល្បីមួយនៅក្រុងឡុង។ និស្សិតថៃរូបនេះកំពុងរៀនត្រៀមចូលរៀនថ្នាក់អនុបណ្ឌិតដែលមា​ន​តម្លៃសិក្សាខ្ពស់រហូត១៧.០០០ដុល្លារក្នុងមួយវគ្គ(Term)។តុលាការកបានកាត់ទោសហាមមិនអោយនិស្សិរូបនេះចូលទៅតំបន់នោះរយះ ពេ​ល៤ខែ ហាមចេញពីបន្ទប់ពីម៉ោង៧យប់ដល់៦ព្រឹករយះពេល១២ សប្តាហ៍និងត្រូវបង់ប្រាក់ជំងឹចិត្តអោយជនរងគ្រោះ៣នាក់ក្នុងម្នាក់ ១៧០ផោន។(រូបDaily Mail) ៕ [...]

ចង់ដឹងទេថា មហាសេដ្ឋីពិភពលោកឆ្នាំ ២០១៨ នេះ មានប៉ុន្មាននាក់ និង មានលុយចំនួនប៉ុន្មាន?

មហាសេដ្ឋីពិភពលោក The World’s Billionaires 1- Jeff Bezos 112 ពាន់លានដុល្លារ (ជនជាតិអាមេិរច) 2- Bill Gates 90 ពាន់លានដុល្លារ (ជនជាតិអាមេរិច) 3- Warren Buffett  84 ពាន់លានដុល្លារ (ជនជាតិអាមេរិច) 4- [...]