បរទេស

ចឹងបានស្នេហាជាតិពិត ៗ ៖ លោកមហាធៀរនាយករដ្ឋមន្រ្តីម៉ាឡេស៊ីចាប់ផ្តើមសើរើគម្រោងវិនិយោគនានារបស់ចិន

លោក​មហាធៀរ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ម៉ាឡេស៊ី បាន​និយាយ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន ពី​គម្រោង​ការវិនិយោគ​របស់​ចិន នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​លោក​វាយតម្លៃថា មិន​យុត្តិធម៌​សម្រាប់​ម៉ាឡេស៊ី។ នៅថ្ងៃ​សុក្រម្សិលមិញ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​និយាយ​ថា លោក​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅ​ខែ​ក្រោយ ដើម្បី និយាយ​ពីគម្រោងការ​ធំៗ​មួយចំនួន ដែល​ចិន ធ្លាប់​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ណាជីប រ៉ាហ្សាក់។ លោក​រ៉ាហ្សាក់ អតីត​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលទើប​ត្រូវ​បាន​តុលាការ​ទើប​ចោទប្រកាន់​ជា​ផ្លូវការ កាល​ពី​អង្គារ [...]

លេងចឹងបានខ្លាំង ៖ កងកម្លាំងពិសេសអាមេរិកត្រៀមចាប់ខ្លួនប្រធានាធិបតីវេណេហ្សូអេឡាដែលឈ្នះឆ្នោតដោយគ្មានគូប្រកួត

ប្រធានាធិបតី ម៉ាឌូរ៉ូ កំពុងភ័យ និងបញ្ជាអោយកងទ័ពចេញពីបន្ទាយដើម្បីត្រៀមទប់កងកម្លាំងពិសេសអាមេរិកមកចាប់រូបលោក! ………………… ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ អ៊ិត សេរីវឌ្ឍនៈ ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បាន បញ្ជាទៅកាន់ កងទ័ពអោយប្រុងប្រៀបដើម្បីទប់ទល់ការធ្វើរដ្ឋប្រហារផ្ដួលរំលំលោក និងចាបខ្លួនរូបលោកមកកាត់ទោសនៅអាមេរិក។ បទបញ្ជារបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតី [...]

អតីតនាយករដ្ឋមន្ត្រីម៉ាឡេសុី​ លោក ណាជិប រ៉ាហ្សាក់ ត្រូវបានចាប់ខ្លួនឡើងតុលាការពីបទពុករលួយមូលនិធិរបស់រដ្ឋ 1MDB

អតីតនាយករដ្ឋមន្ត្រីម៉ាឡេសុី​ ណាជីប​ រ៉ាសាក់​ (Najib Razak) ត្រូវបានចាប់ខ្លួនហើយកាលពីយប់មុិញនៅក្នុងវិមានដ៏ស្កឹមស្កៃរបស់គាត់​ ពាក់ព័ន្ធទៅនឹងបទល្មើសអំពើពុករលួយទ្រង់ទ្រាយធំ​ ជុំវិញការគ្រប់គ្រងមូលនិធិរបស់រដ្ឋ​ (1MDB)។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងមិនដល់​ ២​ ខែផងក្រោយ​ លោក​ ណាជីប​ បានចាញ់ឆ្នោត​។ មុននឹងឈានដល់ការចាប់ខ្លួននេះ​ គេឃើញមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងពុករលួយ​ អគ្គសវនករ​ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ដែលកន្លងមកបានឃុបឃឹតគ្នាជាមួយលោក​ ណាជីប​ លាក់បាំង​ និងការពារគ្នាទៅវិញទៅមកដើម្បីបានផលចំណេញសម្រាប់ខ្លួន​ [...]

សេដ្ឋកិច្ចវេណេហ្ស៊ីអេឡាដាំក្បាលចុះយ៉ាងគំហុក មានអតិផរណា ៤០០០០ % គឺ ១ ដុល្លារស្មើ ១០០០ ០០០ VEF ដោយសារវិបត្តិនយោបាយ

វេណេហ្ស៊ីអេឡា មានអតិផរណា សេដ្ឋកិច្ចដល់ ៤០ ០០០% ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសដំទីងក្បាលចុះលឿនដូចអាមិច ហើយតំលៃប្រាក់ VEF របស់ វេណេហ្ស៊ូឡាបានចុះថោកដល់ថ្នាក់ ១ដុល្លារស្មើជិត១០០០ ០០០ VEF ទៅហើយ។ ការណ៍នេះកើតមានដោយសារមេដឹកនាំផ្តាច់ការ Nicolás Maduro មិនទទួលយកយោបល់បរទេសក្នុងការអនុញ្ញាតិអោយមានមេដឹកនាំបក្សប្រឆាំងចូលរួមប្រកួតបោះឆ្នោតកាលពីថ្ងៃទី២០ ឧសភា កន្លងទៅ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យវិញនៅ វេណេហ្ស៊ូអេឡា។ លើសពីនេះ [...]

លេងបែបនេះសូមលើកមេដៃជូន ៖ អាមេរិកនឹងកម្ចាត់លោក ហ៊ុន សែន ចេញពីអំណាចនៅក្រោយការបោះឆ្នោតខែកក្កដាខាងមុខ

ក្នុង​លិខិត​របស់​លោក​ ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨ ​ លោក Ted Yoho ​តំណាង​រាស្ត្រ​អាមេរិក​សរសេរ​ថា កម្ពុជា​ជា​ប្រទេស​សំខាន់​សំរាប់​អាមេរិក។ ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក​របស់​សភា​អាមេរិក​រូបនេះ​ព្រមាន​ថា ដោយ​កម្ចាត់លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋាភិបាល​លោក​ហ៊ុន​សែនបាន​បង្កើន​ភាពតាន​តឹង​ជាមួយស.រ.អា.​ព្រោះតាំងពីសង្គ្រាម​លោក​លើកទីពីរ​មក​ស.រ.អា.បាន​កំណត់​យក​ការ​ពង្រីក​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​អាទិភាព។​ លោក​បន្តថា ​ប្រទេស​ចិន​បានចូល​ប្រឡូក ​និង​លើកទឹក​ចិត្តការ​រំលោភ​បំពាន​ទាំង​ឡាយ​នៅ​កម្ពុជា​ ដោយ​ធ្វើជា​ម្ចាស់​ជំនួយ​ដ៏ធំ​បំផុត​ដល់​កម្ពុជា​ និង​កំពុង​ការពារ​ការ​ក្រាញ​អំណាច​បែប​ផ្តាច់ការ​របស់​លោក ហ៊ុន សែន។ ​លោក​បន្តថា ​ជា​ការ​តប​ស្នង លោក ហ៊ុន [...]

សហភាពអឺរ៉ុបដាក់ទណ្ឌកម្ម និង បង្កកទ្រព្យសម្បត្តិមន្រ្ដីជាន់ខ្ពស់វេណេហ្ស៊ូអេឡា ១១ រូប ពីបទចូលដៃចូលជើងជាមួយនឹងប្រធានាធិបតីរំលោភសិទ្ធិមនុស្ស

ក្រុមប្រឹក្សាគណៈកម្មាធិការសហភាពអឺរ៉ុបនៅថ្ងៃអង្គារ៍ ទី ២៦មិថុនានេះ បានសម្រេចដាក់ចូលជាផ្លូវការនៃការដាក់ទណ្ឌកម្មនិងបង្កកទ្រព្យសម្បត្តិលើមន្រ្ដីជាន់ខ្ពស់របស់ប្រធានាធិប​តីនៃប្រទេសវេណេហ្ស៊ូអេឡាចំនួន ១១រូប។ តាមការចុះផ្សាយរបស់សារព័ត៌មាន AP ក្រៅពីការបង្កកទ្រព្យសម្បត្តិទាំងនោះ សហភាពអឺរ៉ុបបានសម្រេចហាមមន្រ្ដីទាំងនោះចូលមកទឹកដីអឺរ៉ុបទៀតផង ហើយព្រមានថានឹងចាប់ខ្លួន។ ការដាក់ទណ្ឌកម្មលើមន្រ្ដីរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូនៅពេលនេះ គឺជាការឆ្លើយតបការដែលសហភាពអឺរ៉ុបមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិប​តីកាលពីថ្ងៃទី ២០ឧសភា ដែលធ្វើឡើងមិនឆ្លើយតបនិងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះតែអវត្តមានបេក្ខជនរបស់គណបក្សប្រឆាំង។ តាមប្រភពដដែល អនុប្រធានាធិបតីដែលជាស្រ្ដីរបស់ប្រទេសនោះត្រូវបានសហភាពអឺរ៉ុបប្រកាសថា មាន​ទ្រព្យសម្បត្តិជាច្រើននៅអឺរ៉ុបដែលត្រូវស្រាវជ្រាវដើម្បីបង្កក។ សហភាពអឺរ៉ុបបានចាត់វិធានការដូចនេះ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រទេសវេណេហ្ស៊ូអេឡា ២៣ ក្រុមហ៊ុន ដោយសុទ្ធតែបង្កកទ្រព្យសម្បត្តិទាំងអស់។ [...]

វឹកវរដួលឈរហើយស៊ីភីភី ៖ តំណាងរាស្ត្រ​អូស្ត្រាលីស្នើ​រដ្ឋាភិបាល​របស់ខ្លួនចាត់ការ​សមាគម​ខ្មែរដែលបង្កការគំរាមកំហែងតាមខ្សែញាក់ ហ៊ុន សែន

តំណាងរាស្ត្រ​អូស្ត្រាលី ស្នើ​រដ្ឋាភិបាល​អូស្ត្រាលី ចាត់ការ​សមាគម​ខ្មែរ​ទាំងឡាយ​ណា ដែល​បង្ក​ការ​គំរាមកំហែង ដល់​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ស្រប​ពេល​ដែល សមាគម​ខ្មែរ​នៅ​អូស្ត្រាលី មួយ​ចំនួន​ត្រូវ​បាន​រង​ការរិះគន់ ថា​បង្កើត​ឡើង ដើម្បី​បម្រើ​នយោបាយ​បក្ស​កាន់អំណាច និង បង្ក​ការភ័យខ្លាច​ដល់​សិទិ្ធ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ ទាំង​នៅ​កម្ពុជា និង​នៅ​អូស្ត្រាលី។ តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្សប្រឆាំង​លោក ម៉ាក បាត់លើរ៍ (Mark Butler) ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ពិនិត្យ របប​លោក [...]

ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ អសប ចេញសេចក្តីថ្លែងការណ៍រួមស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះដុនដាបដូចសម័យ ២៦ ឆ្នាំមុន

កាលពីថ្ងៃទី ១៩ មិថុនា ឆ្នាំ ២០១៨ ម្សិលមិញ នៅសម័យប្រជុំលើកទី ៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីស្ថាន​ការណ៍​សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា  ។ សេចក្តីថ្លែងការណ៍រួមនោះផ្តោតសំខាន់លើការបោះឆ្នេាតនៅកម្ពុជានាពេលខាងមុខនេះ​ ដោយចាត់ទុកថា មិនមែនជាការបោះឆ្នេាតពិតប្រាកដទេ​ ព្រោះគ្មានគណបក្សប្រឆាំងធំជាងគេចូលរួម ។ យោងទៅតាមសេចក្តីថ្លេងការណ៍នោះ បានស្នើដល់រដ្ឋាភិបាលកម្ពុជាដូចតទៅ ៖ ១) ដោះលែងលេាក​ កឹម​ [...]