ហេហេ កម្មករបានរស់មួយគ្រា ប៉ុន្តែវេទនាមួយជីវិតត្បិតនយោបាយបំផ្លាញឯងដើម្បីអញ

អនុប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ម៉ាន់ សេងហាក់ អំពាវនាវ​សុំ​ឲ្យ​របប​លោក ហ៊ុន សែន បន្ត​អនុវត្ត​ដោះស្រាយ​បញ្ហា​កម្មករ​ជាប្រចាំ ដែល​រងគ្រោះ​ដោយសារ​ថៅកែ​រោងចក្រ​រត់ចោល​មិនបាន​បើក​ប្រាក់ខែ​អោយ។

loading...

លោក ម៉ាន់ សេង ហាក់ លើកឡើង​ថា លោក​ចង់​ឃើញ​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​ផ្ដល់​ប្រាក់​ទូទាត់​ជំនួស​ម្ចាស់​រោងចក្រ ដល់​កម្មករ​ទាំងនេះ ឲ្យ​បាន​ទៀងទាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កម្មករ​៖ «សម្រាប់​ទស្សនៈ​របស់​ខាង​ខ្ញុំ បើសិនជា​គាត់​មាន​គោលដៅ​ដូចជា​ម្ចាស់​រោងចក្រ​រត់ចោល​អ៊ីចឹង តាំង​ពី​ដើម​មក គឺជា​ការ​ប្រសើរ​ហើយ។ ដោយសារ​បច្ចុប្បន្ន​នេះ គាត់​បាន​ចុះ​ជួប​កម្មករ​ជា​រៀងរាល់​អាទិត្យ ហើយ​គាត់​ដឹង​រោងចក្រ​មួយ​ចំនួន​រត់ចោល។ ប៉ុន្តែ​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង​រហូត។ លុយ​បុរេប្រទាន គឹ​ជា​លុយ​រដ្ឋាភិបាល មិនមែន​លុយ​ផ្ទាល់ខ្លួន​គាត់​ទេ​…»។

loading...

នៅមុន​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៨​ ខាងមុខនេះ លោក ហ៊ុន សែន បាន​សំដែង​ការ​យកចិត្តទុក​ដាក់​លើ​កម្មករ​ជាជាង​ពេល​ក្រោយ​ការបោះឆ្នោត ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន បាន​ដកស្រង់​សម្ដី អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ឲ្យ​ដឹង​កាលពី​ថ្ងៃទី២៧ ខែ​កុម្ភៈ​ថា លោក ហ៊ុន សែន បាន​ផ្តល់​ថវិកា​បុរេប្រទាន​របស់​រដ្ឋ ចំនួន ៤​លាន​៦​សែន​ដុល្លារ ដើម្បី​ទូទាត់​ប្រាក់​បៀវត្ស ដល់​កម្មករ​ជាង ៤​ពាន់​នាក់ ដែល​ម្ចាស់​រោងចក្រ​ចំនួន​៩ បាន​រត់ចោល។ លោក​បន្ត​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ចុះ​ត្រួតពិនិត្យ​ទ្រព្យ​សម្បត្តិ និង​ត្រៀម​ទូទាត់​ថវិកា​ជូន​កម្មករ ចាប់ពី​សប្ដាហ៍​ក្រោយនេះ​តទៅ៕ អាស៊ីសេរី

សូមជំរាបថា ការដែលថៅកែរោងចក្រជាច្រើនរត់ចោលនេះព្រោះបារម្ភពីការកាត់ផ្តាច់កូតាអនុគ្រោះពន្ធរបស់ប្រទេសលោកខាងលិច ផលប៉ះពាល់ទាំងនេះកើតឡើងដោយសារលោក ហ៊ុន សែន បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យដោយការរំលាយគណបក្សប្រឆាំងដែលមានពលរដ្ឋគាំទ្រជាង ៣ លានសំឡេង រួមទាំងកម្មករ ៧០ ម៉ឺននាក់ផង ហើយកាលពីថ្ងៃទី ២៦ កុម្ភៈកន្លងទៅ សហភាពអឺរ៉ុបចាប់ផ្តើមបើក​កិច្ចប្រជុំដើម្បីពិភាក្សាដកហូតកូតាអនុគ្រោះពន្ធ ៕

loading...

Leave a comment