លោក កង ប៊ុនទូ ដែលគំរាមសម្លាប់ប្អូនប្រុសអាសង្ហានៅកូរ៉េ បាក់ធ្មង់បញ្ឈរជង្គង់ លើកដៃសុំទោសប្អូនប្រុសអាសង្ហា

ខ្មាន់កាំភ្លើង កង ប់ុនទូ ដែលហ៊ានចេញមុខ និយាយការពារសម្តេចជោ ដើម្បីបុណ្យសក្តិ ដោយគំរាមសម្លាប់ពលករនៅកូរ៉េ ឈ្មោះ (Ah Songha)នោះ

loading...

ឥឡូវនេះ បានភ័យបាក់បៀរហៀអាចម៍ ដេកមិនលក់ បក់មិនល្ហើយ ព្រោះតាមដំណឹងមកថា ថ្នាក់លើខឹងសម្បាយ៉ាងខ្លាំងដែលសំញែងកាំភ្លើងទៅគម្រាមសម្លាប់គេឯងដោយឥតលាក់លៀម ។
ម្យ៉ាងទៀត លោក វិទូ ក្លាយជាបុគ្គលគោលដៅដែលមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងឃាតកម្មលោក បណ្ឌិត កែម ឡី ។

loading...

ព្រោះមហាជនបានសង្កេតឃើញភិនភាគរបស់លោក វិទូ ស្រដៀងនឹងឃាតករក្នុងឃ្លិបវិដេអូ និង មានរូបថតនៅអង្គុយក្នុងស្តារម៉ាតនៅថ្ងៃដែលមានឃាតកម្មលោក បណ្ឌិត កែម ឡីនោះ ។

តាមដំណឹងពីផ្ទៃក្នុងមកថា លោក វិទូ ត្រូវបានថ្នាក់លើព្រមានចំពោះទង្វើគំរាមសម្លាប់គេនោះ ហើយអាចនឹងដកឈ្មោះពីមន្ត្រីយោធា ។

នៅពេលនេះ លោកវិទូ បានលើកដៃសុំទោសប្អូនប្រុសអាសង្ហា ភ្ជាប់ជាមួយលិខិតសុំទោសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ។

ប៉ុន្តែករណីគំរាមសម្លាប់នេះមិនមែនជាបទលហុទោសហើយអាចសុំទោសចប់នោះទេ វាជាបទឧក្រិដ្ឋដែលលោក កង ប៊ុនទូត្រូវតែទទួលទោសតាមផ្លូវច្បាប់ ។

សូមជម្រាបថា ប្អូនប្រុសអាសង្ហាបានរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែនមែន ប៉ុន្តែមិនដល់ថ្នាក់គំរាមសម្លាប់ដូចករណីលោក កង ប៊ុនទូ ធ្វើនោះទេ ហេតុនោះ  ទង្វើរបស់លោក កង ប៊ុនទូ ជាបទប្រមាថពាតជន្មដែលមិនអាចអត់ឱនបានតាមផ្លូវច្បាប់បាន ហើយមហាជនកំពុងតែតាមដាននិងទន្ទឹងចាំមើល​ចំណាត់ការរបស់តុលាការកម្ពុជាដែលអួតខ្លួនឯងថាជាតុលាការឯករាជ្យ ឬ គ្រាន់តែជាតុលាការតេឡេតាមបញ្ជាដូចគេថាមែន ៕

loading...

Leave a comment