ឃាត់ខ្លួន​ខ្មែរ ៨ នាក់ និង ឡាវ ៣ នាក់ ករ​ណី​គ្រឿង​ញៀន ​ដកហូតអាវុធ ២ ដើម និង ​វត្ថុតាងមួយចំនួន ​

ឃាត់ខ្លួន​ជនជាតិខ្មែរ ៨ នាក់ និង ឡាវ ៣នាក់ ពាក់ព័ន្ធករ​ណី​គ្រឿង​ញៀន ​ដកហូតអាវុធ ២ ដើម និង​វត្ថុតាងមួយចំនួនធំ ​
—————–
ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង ២០ និង ៣០ នាទី យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៨ ចំណុចបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ចន្លោះបង្គោលលេខ ០៥៦-០៥៧ កម្លាំងយោធាការពារព្រំដែនវរសេនាតូចលេខ២៨៣ ចំណុះកងពលតូច ១២៨ សហការជាមួយមន្ត្រីការិយាល័យការពារដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ក្រាបករណីបទល្មើសព្រៃឈើ, បទល្មើស ជួញដូរ ប្រើប្រាស់គ្រឿងញៀន និង ​បទ​ល្មើសកាន់កាប់អាវុធដោយខុសច្បាប់ ។


loading...

ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១ នាក់ (ខ្មែរ ៨ នាក់ និងឡាវ ៣នាក់) ។
ជនសង្ស័យទាំង ១១នាក់ រួមមាន

១.ឈ្មោះ សឺង មុន្នីរ័ត្ន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង,

loading...

២.ឈ្មោះ ទូច វ៉ាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង,

៣.ឈ្មោះ ជា ជាតិ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ទីលំនៅភូមិអូរឫស្សី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,

៤.ឈ្មោះ ម៉ក ស៊ឺម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង, ៥.ឈ្មោះ ស៊ី អ៊ូល ភេទប្រុស អាយុ ២៩​​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិថ្មកែវ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង, ​

៦.ឈ្មោះ លាម ម៉ក់ ភេទប្រុស អាយុ ៦៤​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែចំការ ទីលំនៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង,

៧.ឈ្មោះជិត សម័យ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

៨.ឈ្មោះ ចាន់ វុត ភេទប្រុស អាយុ ៣៩ ឆ្នាំ ជាតិខ្មែរ មុខរបរ គ្រូបង្រៀន ទីលំនៅភូមិកញ្ចាញ​គោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។



ចំណែកជនជាតិឡាវ ៣ នាក់ទៀត មាន

១.ឈ្នោះ មិរ៉ាក់ សាមី ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិឡាវ មុខរបរ កម្មករ ទីលំនៅភូមិឃីណាក់ ស្រុកមឿងខូង ខេត្តចំប៉ាក់សាក់ ប្រទេសឡាវ

២.ឈ្មោះ ប៊ុនលាង សុវណ្ណាឡាត ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ ទីលំនៅភូមិតៅពូង ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ

៣.ឈ្មោះ ឧដន ដួងប្រាជចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ ទីលំនៅភូមិឃីណាក់ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។




ក្នុងនោះ ចាប់យកវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតមីន ១ កញ្ចប់ ទម្ងន់ ៤,៦០ ក្រាម, ថ្នាំញៀនប្រភេទ WY ៤គ្រាប់, អាវុធ AK47 ១ ដើម គ្រាប់ ៥ គ្រាប់, កាំភ្លើងវ៉ាងដឺឡុងកែច្នៃចំនួន ១ ដើម គ្រាប់ ៤១ គ្រាប់, រថយន្តចំនួន ១ គ្រឿង, ម៉ូតូចំនួន ៣ គ្រឿង, គោយន្តកន្ត្រៃចំនួន ២ គ្រឿង, ម៉ាស៊ីនអារឈើចំនួន ៣ គ្រឿង, ឧបករណ៍ឆក់ត្រីចំនួន ១ គ្រឿង, ប្រាក់ដុល្លារចំនួន ៥០០ ដុល្លារ, ប្រាក់រៀលចំនួន ១២.០៦២.០០០ រៀល, លុយឡាវចំនួន ៦៣០.០០០ គីប និងទូរស័ព្ទចំនួន ៨ គ្រឿង ។
ជនសង្ស័យ និង វត្ថុតាង បានប្រគល់ឱ្យមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៨ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដើម្បីចាត់ការបន្ត ៕

loading...

Leave a comment