កម្ពុជា​មិនអាចមាន​ “ស៊ូណាម៉ិនយោបាយ”​ ទេ!

Sor Chandeth : កម្ពុជា​មិនអាចមាន​ “ស៊ូណាម៉ិនយោបាយ”​ ទេ!
​ រលកស៊ូណាម៉ិ​ ជាប្រភេទរលកដែលកើតឡើងមិនអាច​ ដឹងជាមុនបាន​ ព្រោះ​វាមានលក្ខណៈពុះកំដៅ​ដូចសម្ល​ “ការី”​ នំបញ្ចុកខ្មែរយើងអញចឹង​ គឺវាស្ងប់តែជាតិខ្ទិះកកខាងលើ​ តែទឹកខាងក្រោមពុះកំដៅខ្លាំង​ រហូតបែកផ្ទុះស្រទាប់ខ្ទិះកកខាងលើ​ ទើបរលាយស្រុតបាត់ទៅទាំងស្រុង។
​ យ៉ាងណាមិញ​ ស្ថានភាព​នយោ​បាយសេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន​ វាខុសពី​ “ទសវត្សរ៍៨០”​ ដែលពេលនោះ​ ទាំងខ្ញុំ​ ទាំងគេ​ ឲ្យតែមានបាយញាំ​ គឺចប់រឿងហើយ។ តែឥលូវ​ មិនដូចពីមុនត្រង់ថា​ “ឡាន​ ម៉ូតូ”​ ពេញថ្នល់​ ពេញភូមិ​ និង”ផ្ទះសំបែង​”​ ពាសពេញរាជធានី​ ក្រុង​ ជនបទ​ គឺសុទ្ធតែជាប់​ “បំណុល”​ នៅក្នុងធានាគារ​ ឬមីក្រូហិរញ្ញវត្ថុទាំងអស់​។ ដូច្នេះ​ មនុស្ស​ពេលនេះ​ រឿង​ “ហូបចុក”​ មិនលំបាកទេ​ រឿងដែលលំបាក​ និងដេកភ័យព្រួយរាល់យប់ថ្ងៃនោះ​ គឺ​ “បំណុល”។
​ ប៉ុន្តែ​ ទោះជាយ៉ាងណាក៏យើងនៅតែជឿជាក់ថា​ អ្នក​នយោបាយ​ខ្មែរ​ សម័យបច្ចុប្បន្ន​នេះ​ នឹងមើលឃើញករណីច្បាស់ជាងគេ​ ហើយពួកគាត់នឹងមិនបណ្តោយឲ្យមាន​ “ស៊ូ​ណា​ម៉ិនយោបាយ”​ ផ្ទុះមានឡើង​ នៅកម្ពុជា​ឡើយ៕
បាត់ដំបង​ ថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០១៨

loading...
loading...

Leave a comment