បែកធ្លាយការសម្ងាត់ ហ៊ុន សែន ធ្វើពុតជាឈឺ លេងល្បិច ឲ្យ ហ៊ុន​ ម៉ាណែត ធ្វើរដ្ឋប្រហារ

បែកធ្លាយការសម្ងាត់ ហ៊ុន សែន ធ្វើពុតជាឈឺ លេងល្បិច ឲ្យ ហ៊ុន​ ម៉ាណែត ធ្វើរដ្ឋប្រហារ

ឡាគេធឺពីផ្ទៃក្នុងមកថា​ ហ៊ុន សែន លេងល្បិចខូច ចង់លើកអំណាចឲ្យ ហ៊ុន ម៉ាណែត ប៉ុន្តែមិនដឹងប្រើវិធីណា ទើបបែកគំនិត​ ធ្វើពុតជាឈឺហើយចេញទៅព្យាបាលនៅបរទេស ទាំងដែលធ្លាប់អះអាងថា​ វិស័យសុខាភិបាលក្នងស្រុកល្អប្រពៃបែបណាក៏ដោយ ល្បិចលើគោកនោះ ត្រូវបានវាយតម្លៃ និង​ បកស្រាយពីប្រភព គ៨៤ និង ត្រចៀក ដែលជាប្រភពខាងស ខេង ។

loading...

ល្បិចសត្វកញ្ជ្រោង ប្រុងកាន់អំណាចតកូននេះ​ ត្រូវបានទប់ស្កាត់ដោយកម្លាំងភាគី ស ខេង ហើយយោងទៅតាមប្រភពដដែលបាន​ឲ្យដឹងថា សង្រ្គាមដណ្តើមអំណាចផ្ទៃក្នុងបក្សប្រជាជនបដិវត្តន៍កម្ពុជាអាចនឹងផ្ទុះឡើងនៅពេលឆាប់​ៗ ដោយសារតែលោក ហ៊ុន សែន ចង់ផ្ទេរអំណាចឲ្យទៅ ហ៊ុន​ ម៉ាណែត ដែលជាកូនអុកបន្តអាណានិគមបិទមុខរបស់ក្រុងហាណូយ ព្រោះកាលពីពេលថ្មី ៗ នេះ ហ៊ុន​ ម៉ាណែត បានទទួលភ្លើងខៀវរួចហើយពីក្រុងហាណូយ ។

ហេតុនោះ  មហាជនខ្មែរត្រៀមកាយចិត្តឲ្យបានស្រេចដើម្បីសង្កេតមើលការផ្ទេរអំណាចរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា ។

រឿងរ៉ាវ​នៃ​ការ​ឈឺ​របស់​ ហ៊ុន​ សែន​ហាក់បាត់​ដំណឹង​អោយ​ឈឹង​ តាំងពី​ថ្ងៃ​អាទិត្យ​ មិន​ដឹង​ជា​យ៉ាង​ណា​ហើយ​ទេ​នៅ​សាំងហ្គាពួរ​ ? តាមប្រភពដដែលឲ្យដឹងថា ពេល​នេះ​ កម្លាំង​ ស​ ខេង​ ក៏​កំពុង​ត្រៀម​ជេីង​ការ​ ទប់ទល់រដ្ឋប្រហារ​របស់ហ៊ុន​ ម៉ាណែត​ ដែលត្រូវការ​គ្រប់គ្រង​ប្រទេសខ្មែរ​ជំនួស​ឪពុក​ ប៉ុន្តែថា​ កម្លាំង​ ស​ ខេង​ ក៏​មាន​មិន​តិច​ដែរ​ ហើយ​ក៏ប្រហែលជាមិនអនុញ្ញាត​ឲ្យ​ត្រកូល​ ហ៊ុន​ ធ្វើ​អ្វីស្រេច​តែ​នឹង​ចិត្តនោះ​ដែរ​ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ គ៨៥​ និង​ពី​ត្រចៀកកាំ ៕

loading...

Leave a comment