ឡាគេធឺ យួនលួចបូមប្រេងនៅប្លក់ 47 48 54 និង ក្រុមហ៊ុន Chevron បោះបង់ការបូមប្រេងនៅប្លុក A

រឿងរុករកប្រេង និង ទាញយកប្រេងនៅស្រុកខ្មែរ ហេតុអ្វីនៅតែស្ងាត់ឈឹងជិត ២០ ឆ្នាំ?
………………

ហ៊ុន សែន បានសន្យាក្តែងៗ ថា កម្ពុជានឹងមានដំណក់ប្រេងដំបូងបំផុតនៅម៉ោង ១២ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ តែអ្វីៗត្រូវបរាជ័យ ដោយក្រុមហ៊ុន Chevron អាមេរិក បានបោះបង់ការវិនិយោគរបស់ខ្លួនក្នុងប្លុក A ឆ្នាំ ២០១៤ ដោយមិនមានមូលហេតុច្បាស់លាស់ ។  តែគេអាចជឿបានថា មកពីអំពើពុករលួយដែលក្រុមហ៊ុននេះមិនអាចបន្តបោះទុនតទៅទៀតបាន ហើយក៏លក់ភាគហ៊ុនអោយក្រុមហ៊ុនសិង្ហបុរី  KrisEnergy ។ សម្រាប់ប្លុក A នេះត្រូវបានលោក Gerry Flaherty អតីតអគ្គនាយកគ្រប់់គ្រងក្រុមហ៊ុន Cheveron បានបញ្ជាក់ថាមានបរិមាណប្រេងចំនួន ៧០០ លានបារ៉ែល និង ហ្គាសប្រហែលពី ៣ ទៅ ៥ ទ្រីលានម៉ែត្រគីប ហើយក្រុមហ៊ុនអាចមានលទ្ធភាពទាញយក​ផលបាន ១០០០០ បារ៉ែលក្នុង ១ ថ្ងៃ ។

ជារួមការរុករកប្រេងនៅកម្ពុជាចាប់ដំណើរការតាំងពីឆ្នាំ ២០០២ មកម្ល៉េះ ក្នុង ៦ ប្លុក ដោយក្នុងនោះមានក្រុមហ៊ុនជាច្រើន ដូចជា ៖

១. ប្លុក A: Chevron (USA – Cambodia operations) (55%), MOECO [Mitsui Oil Exploration – ជប៉ុន ] (30%), និង GS Caltex [កូរ៉េ] (15%)។ ពេលនេះក្រុមហ៊ុន សិង្ហបូរី KrisEnergy ទិញយកអស់ហើយ ។

loading...

២. ប្លុក B កំពុងត្រូវបានរុករកដោយក្រុមហ៊ុន ៤ រួមមាន PTTEP [ថៃ] (30%), SPC [Singapore Petroleum Company – A Member of PetroChina] (30%), Resourceful Petroleum [ថៃ] (30%) និង Cooper Energy [អូស្រ្តាលី] (10%)។បរទេសទទួលបានប្រយោជន៍ ១០០% ។

៣.ប្លុក C កំពុងរុករកដោយក្រុមហ៊ុន Polytec (ហុងកុង)។

៤. ប្លុក D កំពុងរុករកដោយក្រុមហ៊ុន China Petrotech [ចិន] ។

៥. ប្លុក E កំពុងរុករកដោយក្រុមហ៊ុន ៣ រួមមាន : Medco [ឥណ្ឌូណេស៊ី] (60%), Kuwait Energy (30%), and JHL [J H L Oil & Gas Ltd (USA)] (10%)។ បរទេសទទួលបានប្រយោជន៍ ១០០% ។

៦. ប្លុក កំពុងគ្រប់គ្រង និងរុករកដោយក្រុមហ៊ុន CNOOC [CNOOC Limited, ហុងកុង]។

ជាលទ្ធផលរហូតរមកដល់ពេលនេះ គឺ មិនដឹងជាស្អីទេ ម្តងថា ឆ្នាំ ២០១២ ម្តងថា ២០១៥ ម្តងថា ២០១៧ និង ចុងក្រោយថា ២០១៩ ។

តើការពន្យារពេលទាំងនេះមកពីមូលហេតុអ្វី? ចែកផលអោយត្រកូលហ៊ុនមិនត្រូវឬមួយយ៉ាងណា? អ្វីដែលហួសចិត្តគឺថាការពន្យារពេលគឺរដ្ឋាភិបាលស៊ីភីភីមិនបានប្រាប់រាស្រ្តពីមូលហេតុ ការដេញថ្លៃយកប្លុកនីមួយៗមកវិនិយោគក៏រាស្រ្តមិនដឹង កិច្ចព្រមព្រៀងចែកផលយ៉ាងណាក៏រាស្រ្តមិនដឹង ហើយមកដល់ពេលនេះដំណើរការរុករកនៃក្រុមហ៊ុនទាំងអស់ក្នុងប្លុកទាំង ៦ នោះយ៉ាងណាក៏រាស្រ្តមិនដឹង។

និយាយទៅ ហ៊ុន សែន និង បក្សពួកចាត់ទុករាស្រ្តខ្មែរដូចទីងមោងសុទ្ធសាធ ។ ក្រៅពីនេះ នៅមានការសង្ស័យជាច្រើនថា ហ៊ុន សែន បានលួចបូមយូរហើយជាមួយយួន ចែកផលជាមួយយួន ដោយយួនបានអភិវឌ្ឍការបូមប្រេងនៅប្លុក 47 48 និង 54 ជាប់ប្លុកប្រេង របស់ខ្មែរដែរ។ ក្រៅពីនេះការរកស៊ីជាមួយក្រុមហ៊ុនចិនក៏ដូចគ្នាដែរ គឺ អាចមិនទាន់ចេញដោយចិនទាមទារភាគរយច្រើនដើម្បីកាត់កងបំណុលចិន ។

ដោយឡែកជាមួយក្រុមហ៊ុនផ្សេងទៀតដែលនៅមិនទាន់ចេញក៏អាចដោយសារហេតុផលពុករលួយ ឬ ដោយសារ ហ៊ុន សែន កិកកុករកហេតុផលដកយកការវិនិយោគមកវិញ និង ប្រគល់អោយចិន ព្រោះថាវាយូរពេកហើយ គឺ ជិត ២០ ឆ្នាំ ណា បងប្អូន។ ដូច្នេះ សូមជនរួមឈាមខ្មែរតាមដានទាំងអស់គ្នា ។

ដោយ ៖ ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment