បែកធ្លាយការសម្ងាត់បាត់ប្រយោជន៍ខ្មែរភាគច្រើនរឿងបូមប្រេង ចិន ៧០% ខ្មែរ ៣០%

 

តាំងពីចិនចូលស្រុកក្រោមការអនុញ្ញាតរបស់បក្សប្រជាជនបដិវត្តិន៍កម្ពុជាដែលមានអាយុកាល ៦៨ ឆ្នាំ នេះមក ឃើញថា អសន្តិសុខបង្កដោយជនជាតិចិនកើតឡើងជាច្រើនករណី ហើយមិនដែលដោះស្រាយអ្វីចេញទេ ដូចករណី ការបាក់ស្រុតអគារ ៧ ជាន់ និង សម្លាប់ខ្មែរអស់ជាង ២៨ នាក់ និង រងរបួសជាច្រើន ជាដើម ក្រៅពីការបង្កអសន្តិសុខសង្គម ចិនបានដើរខ្សែលើខាងមុខជំនួញនៅក្រុងព្រះសីហនុ ដោយចាប់ផ្តើមទិញដី និង អគារជាច្រើនក្នុងគោលបំណងក្តោបក្តាប់មុខជំនួញនិងខេត្តព្រះសីហនុទាំងមូល ។

ទោះបីមានបញ្ហាច្រើនបែបណា ការដឹកនាំដោយបុរសមានតែអញក៏មិនបានដោះស្រាយបញ្ហាទាំងនោះឲ្យជ្រះស្រឡះឡើយ យ៉ាងហោច បានត្រឹមតែប្រឡឹមប្រឡំហើយក៏ស្ងប់ទៅ ដែលជាវិធីកាយកប់លុបអាចម៍ដូចសត្វឆ្មា ។

loading...

ឥឡូវនេះ ដល់វគ្គចិនចាប់ផ្តើមស្រូបទាញប្រយោជន៍មហាសាលពីខ្មែរហើយ គឺ ការបូមប្រេងពីប្លុក D ដែលជាក្តីសង្ឃឹមរបស់សេដ្ឋកិច្ចខ្មែរ ប៉ុន្តែរឿងដែលបែកធ្លាយនេះ ពិតជាគួរឲ្យឈឺចាប់សម្រាប់ខ្មែរម្ចាស់ស្រុក គឺ ខ្មែរម្ចាស់ស្រុកបាន ៣០%  ឯចិនដែលជាជនបរទេសបានប្រយោជន៍ច្រើនជាងខ្មែររហូតដល់ ៧០% ។

បែកធ្លាយឯកសារសម្ងាត់ស្តីពីការបូមយកប្រេងក្នុងសមុទ្រខ្មែរប្លុក D គឺ ចិនបាន ៧០% ចំណែកខ្មែរបាន ៣០% ។

តាមមើលទៅប្រេងរបស់ខ្មែរនៅប្លុកផ្សេងទៀតក៏មិនខុសពីប្លុក D ដែរ គឺខ្មែរបានតែ៣០%ប៉ុណ្ណោះ ចំណែកចិនបាន ៧០% ។ នេះហើយជាអាណានិគមបែបថ្មីដែលចិនបានដាក់មកលើខ្មែរ ដោយមានជនក្បត់ជាតិ ហ៊ុន សែន ជាអ្នកបើកដៃ ៕

loading...

Leave a comment