ิបែកធ្លាយពត៌មានផ្ទៃក្នុងស៊ីភីភី ៖ ហ.ស. ស្នើ ស ខេង ដកតំណែង យន់ មីន ដើម្បីរំសាយកំហឹងពលរដ្ឋ

តាមប្រភពសារដែលផ្ញើតាមឆាត ប្រាប់យើងឲ្យដឹងថា ហ៊ុន​ សែន ចាត់វិធានការបន្ទាន់មួយដើម្បីរំសាយកំហឹងពលរដ្ឋ ដែលមើលឃើញការមិនអនុវត្តច្បាប់យ៉ាងពេញលេញលើជនជាតិចិនដែលសង់អគារគ្មានច្បាប់ ។

ជាន់ មីន អភិបាលខេត្ត និង អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុត្រូវដកដំណែង ?


សារ​ពីរដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្រ្តី​ ពីទីក្រុងបាងកក បានឲ្យដឹងថា ដេីម្បីរំសាយ​កំហឹង​ពលរដ្ឋ ហ៊ុន សែន បានស្នេីឲ្យ ទា​ បាញ់​ ដាក់បេក្ខភាព​ថ្មី​ជំនួស​ ជាន់ មីន និងឲ្យ​ ស​ ខេង​ ដាក់បេក្ខភាពថ្មី​ជំនួស​ អ៊ី​ សុខឡេង ក្នុងរឿងបាក់អគារដែលចិនសង់ខុសច្បាប់បណ្តាលឲ្យកម្មករស្លាប់១៥នាក់ និងរបួស២៤នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺនាយប់ថ្ងៃទី២២ មិថុនា ២០១៩ កន្លងទៅ ។

loading...

យ៉ាងណាក៏ដោយ ប្រភពមិនទាន់បង្ហាញថា តើនរណាដែលត្រូវឡើងធ្វើជាអភិបាលខេត្ត និងអភិបាលក្រុងព្រះសីហនុនោះទេ តែតាមការសន្និដ្ឋានគឺ ទា បាញ់ អាចដាក់កូនក្មួយរបស់ខ្លួន ចំណែក ស ខេង នឹងដាក់អ្នកណាដែលមានលុយឲ្យគាត់ច្រើនៗ ៕

loading...

Leave a comment