ព្រោះខ្លាចអត់បានធ្វើនយោបាយ លោក គង់ គាំ ត្រៀមដាក់សំណើទៅលោក ហ៊ុន សែន ស្នើសុំធ្វើនយោបាយវិញ

លោក គង់ គាំ ដែល​គេ​ធ្លាប់​ចាត់ទុកជា​អតីត​នយោបាយ​ប្រឆាំង​ម្នាក់ ដែល​មិនដែល​ចុះ​ញ៉ម​នឹង​អ្នកកាន់អំណាច បាន​សម្តែង​ក្តី​រីករាយ និង​សាទរ​ពោះ​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង បាន​វិល​ចូល​ឆាកនយោបាយ​វិញ​។ គ្រាន់តែ​ច្បាប់​នេះ ត្រូវបាន​កែប្រែ​រួច​ភ្លាម លោក ក៏​ប្រកាស​ភ្លែត នឹងដាក់​ធ្វើសំណើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដូច​មុន​។

តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក គង់ គាំ ដែល​ធ្លាប់​រួម​ដៃ​ជាមួយ​លោក សម រង្ស៊ី និង​អ្នកប្រឆាំង​ផ្សេងទៀត​អស់​​រាប់​ទសវត្សរ៍​មកហើយ​នោះ បាន​ថ្លែងថា ឲ្យ​តែ​ពេលណា ព្រះមហា​ក្ស​ក្រ​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់ច្បាប់​នេះ ពេលនោះ លោក នឹងដាក់​សំណើ​ទៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​បញ្ជូន​បន្តទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

loading...

​អតីត​អ្នកនយោបាយ​ចាស់វស្សា​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ សង្ឃឹមថា សម្តេចនាយក នឹង​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​អនុញ្ញាត​ឲ្យ​ខ្ញុំ បាន​ចូលធ្វើ​នយោបាយ​វិញ ដែល​ខ្ញុំ បាន​ទទ្ទឹម​រង់ចាំ​យូរ​មកហើយ​»​។

«​តើ​លោក នឹង​នៅតែ​បន្ត​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឬក៏​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬមួយ​ក៏​លោក ចង់​ធ្វើជា​អ្នកប្រឆាំង​ខ្លួនឯង​?» លោក គង់ គាំ បាន​ឆ្លើយថា លោក គ្មាន​ឆន្ទៈ​ទៅ​កន្លែង​ណា​ទាំងអស់ ក្រៅតែពី​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលមាន​លោក គង់ មុ​លីកា កូនប្រុស​ពៅ​របស់លោក ជា​ប្រធាន​។ លោក និយាយ​​បែបនេះ​ថា​៖«​ខ្ញុំ នៅ​ជួយ​កូនប្រុស​ខ្ញុំ​ហើយ​។ គណបក្ស​ឆន្ទៈ​ខ្មែរ ជា​ប៉ូល​ប្រឆាំង​ថ្មី សម្រាប់​អ្នកជំនាន់ក្រោយ​»​។

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានប្រកាស​ពី​ក្រៅប្រទេស​មក​ថា បើអ្នកណា ស្ម័គ្រចិត្ត​សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ អ្នកនោះ គឺជា​ជន​ក្បត់បក្ស​។ លោក តែង​អំពាវនាវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងអស់ បដិសេធ​មិន​ទទួលយក​សិទ្ធិ​នយោបាយ ហើយ​រួមគ្នា​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុនសិន​។

​នាយករដ្ឋមន្ត្រី បាន​និយាយ​បើកផ្លូវ​ថា បើ​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ត្រូវធ្វើ​សំណើ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម​ដែលមាន​គ្នា​បួន​-​ប្រាំ​នាក់​។ បន្ទាប់មក នាយករដ្ឋមន្ត្រី នឹង​និ​ពិ​ត្យ​។

​បើតាម​ការ​បង្ហើប​រប​ស់​នាយករដ្ឋមន្ត្រី អ្នក​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល អាច​នឹងមាន​ឱកាស​ទ​ទួលបាន​សិទ្ធិ​នយោបាយ​វិញ តែ​អ្នក​ដែល​ប្រឆាំង នឹង​មិនអាច​ទទួលបាន​ឡើយ​៕ ថ្មី ៗ

loading...

Leave a comment