លាក់យ៉ាងណាក៏មិនជិតដែរ ៖ មន្រ្តីស៊ីភីភីដដែលបង្ហើបឲ្យដឹងបន្ថែមទៀតចំពោះផែនការរបស់លោក ហ៊ុន សែន ក្នុងការទប់ទល់ភាគីស ខេង

ផែនការរបស់ ហ៊ុន សែន ដែលចង់ផ្ទេរអំណាចអនុប្រធានបក្សរបស់ ស ខេង ឲ្យ ហ៊ុន ម៉ាណែត ផ្ទេរអំណាចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ ហ៊ុន ម៉ានី ផ្ទេរអំណាប្រធានរដ្ឋសភារបស់ ហេង សំរិន ឲ្យ ស ខេង និងផ្ទេរអំណាចប្រធានព្រឹទ្ធិសភារបស់ សាយ ឈុំ ឲ្យ ហេង សំរិន ត្រូវបែកធ្លាយ និង អាចបរាជ័យ ព្រោះមិនមែនមានតែក្រុម ស ខេង សាយ ឈុំ ប៉ុណ្ណោះទេដែលប្រឆាំង ហ៊ុន សែន តែសូម្បីនៅក្នុងក្រុមគ្រួសារ ហ៊ុន សែន ក៏កំពុងឈ្លោះគ្នាបែកផ្សែងដែរ ។

ប្រភពមន្រ្តីរូបនោះបានឲ្យដឹងថា នៅពេលនេះ ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត កំពុងតែបញ្ចេញសាច់ដុំដាក់គ្នា ដែលជាហេតុធ្វើឲ្យ ហ៊ុន សែន បង្ខំចិត្តជម្លៀស ហ៊ុន ម៉ាណែត ទៅសូវៀត និង ហ៊ុន ម៉ានិត ទៅជប៉ុន ។

loading...

ចំណែក ហ៊ុន ម៉ានី កំពុងកេណ្ឌក្រុមយុវជនរបស់ខ្លួនឲ្យធ្វើការទាមទារដាក់សម្ពាធទៅលើថ្នាក់ដឹកនាំ CPP ឲ្យប្រគល់តួនាទីអនុប្រធានបក្ស ដែល ហ៊ុន សែន ចង់ប្រគល់ឲ្យ ហ៊ុន ម៉ាណែត មកឲ្យខ្លួន ។

ស្ថិតក្នុងភាពដ៏តានតឹងនេះ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងកម្លាំងស្ម័គ្រស្លាប់របស់ខ្លួនឲ្យចុះទៅតាមបណ្តាខេត្តនានា ដូចជា រតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង និង ខេត្តជាច្រើនទៀត ដើម្បីធ្វើការទប់ស្កាត់កម្លាំងរបស់ ស ខេង សាយ ឈុំ និងកម្លាំងរបស់កូន ប៊ូថង មិនឲ្យឡើងមកតវ៉ានៅក្រុងភ្នំពេញ ។ ជាមួយគ្នានេះដែរ ហ៊ុន សែន ក៏បានលុបចោលការចេញដំណើររបស់ខ្លួនទៅជួបមេដឹកនាំចិននាថ្ងៃ ១៤ ធ្នូ ២០១៨ ទៅថ្ងៃ ១៤ មករា ២០១៩ វិញ ៕

loading...

Leave a comment