ហ៊ុន សែន ឆេះដុំប្រកាច់ប្រកិន នៅពេលពត៌មានសម្ងាត់ត្រូវបានបែកធ្លាយដល់មហាជន

កាលពីថ្ងៃម្សិលមិញនេះ មានការបែកធ្លាយពត៌មានសម្ងាត់មួយរឿងលោក ហ៊ុន សែន ត្រៀមបើកសមាជដក លោក ស ខេង និង លោក ហេង​ សំរិន ដើម្បីដាក់កូនខ្លួនឯងនៅក្នុងបក្ស ស្រាប់តែនៅថ្ងៃនេះ លោក ហ៊ុន សែន​បានចេញប្រតិកម្មយ៉ាងក្តៅផ្សាចំពោះការបែកធ្លាយពត៌មានសម្ងាត់នោះ ដែលពត៌មានសម្ងាត់នេះ លោក ឆាំ ឆានី បានទទួលមកពីមន្រ្តីស្នេហាជាតិនៅក្នុងបក្សប្រជាជនកម្ពុជាដែលដឹងក្រឡាអុកបោះជំហានរបស់លោក ហ៊ុន សែន ។

លោក ហ៊ុន សែន បានស្រែកជំទាលជេរ លោក ឆាំ ឆានី យ៉ាងក្រេវក្រោធ ថា​ជា ក្មេងពាល ដែលផ្សាយពត៌មានសម្ងាត់នៃកលល្បិចរបស់លោក ហើយជាការសាសងឡងសម្តីរបស់លោក ហ៊ុន សែន លោក ឆាំ ឆានី បានប្រតិកម្មវិញយ៉ាងដូច្នេះថា

loading...

ហ៊ុន សែន បានខឹង ឆាំ ឆានី យ៉ាងក្រេវក្រោធ បន្ទាប់ពី ឆាំ ឆានី ចេញផ្សាយនូវផែនការរបស់ខ្លួនដែលចង់ផ្ទេរអំណាចអនុប្រធានបក្សរបស់ ស ខេង ឲ្យ ហ៊ុន ម៉ាណែត ផ្ទេរអំណាចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ ហ៊ុន ម៉ានី ផ្ទេរអំណាប្រធានរដ្ឋសភា​របស់ ហេង សំរិន ឲ្យ ស ខេង និងផ្ទេរអំណាចប្រធានព្រឹទ្ធិសភារបស់ សាយ ឈុំ ឲ្យ ហេង សំរិន ដែលការចុះចេញផ្សាយនេះធ្វើឲ្យផែនការណ៍របស់ ហ៊ុន សែន បែកធ្លាយ និងអាចបរាជ័យ ចឹងហើយបាន ហ៊ុន សែន ប្រតិកម្មយ៉ាងខឹងសម្បារ បន្ទាប់ពី ឆាំ ឆានី ចេញផ្សាយប៉ុន្មានម៉ោងក្រោយមក ។

ឆាំ ឆានី សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រភពពត៌មាន ហើយជូនពរឲ្យក្រុម ស ខេង សាយ ឈុំ ជោគជ័យក្នុងការទប់ស្កាត់ ៕

loading...

Leave a comment