បែកធ្លាយល្បិចថ្មី ហស ស្ទូចយកតែអ្នកណាដែលប្រឆាំង សម រង្សី

កាលពីពេលថ្មី ៗ នេះ លោក សម រង្សី ត្រូវបានតែងតាំងបណ្តោះអាសន្នជាប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិដោយសមាជរបស់សាខាបក្ស ដើម្បីដើរក្រឡាអុកនយោបាយជាមួយនឹងលោក ហ៊ុន សែន នៅពេលដែលលោកសម រង្សី ឡើងក្រឡាអុកមកកៀកនឹងលោក ហ៊ុន សែន បុរសក្រាញអំណាចនៃកម្ពុជាក៏លេងល្បិចមួយដែរ គឺ ប្រើក្បាលឲ្យតំណាងបក្សថ្មី ១២៥ នាក់ ធ្វើច្បាប់ថ្មីដើម្បីបើកផ្លូវឲ្យអ្នកខាងសង្រ្គោះជាតិណាដែលប្រឆាំងនឹង លោក សម រង្សី វិលត្រឡប់ទៅធ្វើនយោបាយវិញ ប៉ុន្តែទង្វើនោះបង្កប់ដោយល្បិចបំបែកបំបាក់យ៉ាងជាក់ស្តែង ព្រោះលោក ហ៊ុន សែន ដើរតួជំនួសតុលាការកំពូល ដែលបំបិទសិទ្ធិអ្នកទាំង ១១៨ នាក់នោះ ។

loading...

ឥឡូវនេះ របប ហ៊ុន សែន កំពុងធ្វើច្បាប់ដកបំរាម(លើកលែងទោស) ឲ្យថ្នាក់ដឹកនាំ CNRP មានសិទ្ធិធ្វើនយោបាយវិញ ។ ក្នុងករណីនេះ ប្រសិនបើ ថ្នាក់ដឹកនាំរូបណា ទទួលយកការលើងលែងទោសនេះ បានន័យថា អ្នកនោះទទួលស្គាល់ថាខ្លួន​មានទោសដូច​ការចោទប្រកាន់របស់របប ហ៊ុន សែន មែន ហើយនិងទទួលស្គាល់ថា ការចោទប្រកាន់លោក កឹម សុខា រំលាយ CNRP ពីសំណាក់របប ហ៊ុន សែន ពិតជាត្រឹមត្រូវ ។

November 16, 2017 Supreme Court dissolved CNRP.

សូមបញ្ជាក់ថា ឆន្ទៈនៃការតស៊ូយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំ CNRP ជាងមួយឆ្នាំមកនេះ គឺដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រគល់មកវិញនូវ CNRP ដែលជាដំណាងឲ្យពលរដ្ឋជាងបីលាននាក់ និងប្រគល់មកវិញនូវសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ 5007 រូប ដោយឥតលក្ខខណ្ឌ តែមិនមែនសំរាប់តែមនុស្សមួយចំនួនក្នុងចំណោម១១៨នាក់នោះទេ ។

loading...

ដូច្នេះ វាប្រាកដណាស់ថា បើថ្នាក់ដឹកនាំCNRP រូបណា ព្រមទទួលយកការលើកលែងទោសពីរបប ហ៊ុន សែន ដោយមិនទាន់ដោះលែងលោក កឹម សុខា , CNRP មិនទាន់ដំណើរការ និង ក្រុមប្រឹក្សាឃុំ សង្កាត់ មិនទាន់បានទទួលមកវិញ គឺ បានន័យថា ថ្នាក់ដឹកនាំរូបនោះ បោះបង់លោក កឹម សុខា និង CNRP ចោលហើយបំរើនយោបាយ ហ៊ុន សែន បំបែក CNRP យ៉ាងពិតប្រាកដ ៕

loading...

Leave a comment