បែកធ្លាយជម្លោះផ្ទៃក្នុងបក្សប្រជាជនរឿងហ៊ុន សែន ត្រៀមបើកសមាជដកតំណែងលោក ស ខេង

បែកធ្លាយជម្លោះផ្ទៃក្នុងបក្សប្រជាជនរឿងហ៊ុន សែន ត្រៀមបើកសមាជដកតំណែងលោក ស ខេង

************

យោងទៅតាមប្រភពពត៌មានដែលផ្តល់ឲ្យដោយមន្រ្តីស្នេហាជាតិបក្សប្រជាជនមកថា ឥឡូវនេះ ផ្ទៃក្នុងបក្សប្រជាជនកំពុងតែមានជម្លោះដោយសារលោក ហ៊ុន សែន ចង់ដកហូតដំណែងលោក​ ស ខេង ឲ្យ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី

loading...

ប្រភពីមន្ត្រីរបប ហ៊ុន សែន ដដែល បានឲ្យដឹងថា បើមិនមានការកែប្រែទេ គណបក្សប្រជាជនកម្ពុជានឹងធ្វើសមាជរបស់ខ្លួននៅមន្ទីបក្សក្រុង ផ្លូវ ២០០៤ ចាប់ពីថ្ងៃ ១៨ ដល់ថ្ងៃ ២១ ធ្នូ ២០១៨ ដែលនៅក្នុសមាជនោះ ហ៊ុន សែន និងដកដំណែងអនុប្រធានបក្សពី ស ខេង ឲ្យទៅ ហ៊ុន ម៉ាណែត និង ដំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យទៅ ហ៊ុន ម៉ានី ។

ចំណែក ស ខេង ឲ្យទៅធ្វើប្រធានរដ្ឋសភា ដក ហេង សំរិន ឲ្យធ្វើជាប្រធានព្រឹទ្ធិសភា ដែលជាដំណែង សាយ ឈុំ ហើយ សាយ ឈុំ នៅពេលនេះពុំទាន់មានពត៌មានថាត្រូវទៅកាន់ដំណែងអីនោះទេ ។

ប្រភពបញ្ជាក់ថា ការរៀបចំរបស់ ហ៊ុន សែន នេះ មិនត្រូវបានក្រុម ស ខេង សាយ ឈុំ យល់ព្រមទេ ។ ជាងនេះទៀត ក្រុម ស ខេង សាយ ឈុំ ដែលត្រូវបាត់បង់ដំណែងបានចាប់ដៃគ្នាជាមួយក្រុមកូន ប៊ូ ថង កេណ្ឌកម្លាំងតវ៉ានៅទីក្រុងភ្នំពេញនាថ្ងៃ១៤ ធ្នូ ២០១៨ ជាថ្ងៃដែល ហ៊ុន សែន ត្រូវទៅជួបមេដឹកនាំចិន នៅប្រទេសចិន ។

ប្រភពបន្ថែមថា បើគ្មានដំណោះស្រាយណាមួយឲ្យក្រុម ស ខេង សាយ ឈុំ និង កូន ប៊ូ ថង ទទួលយកបានទេ នោះ ហ៊ុន សែន អាចគ្មានឱកាសចូលកម្ពុជាវិញឡើយ ៕

loading...

Leave a comment