បែកធ្លាយក្រុមលាងលុយកខ្វក់ខ្សែស្រឡាយ លោក អង្គវង្ស វឌ្ឍនា បោកប្រាស់ពលរដ្ឋខ្មែរនៅបរទេសក្រោមផ្លាកចលនាផ្តួលរំលំរបប ហ៊ុន សែន

បែកធ្លាយក្រុមលាងលុយកខ្វក់ខ្សែស្រឡាយ លោក អង្គវង្ស វឌ្ឍនា បោកប្រាស់ពលរដ្ឋខ្មែរនៅបរទេសក្រោមផ្លាកចលនាផ្តួលរំលំរបប ហ៊ុន សែន

**********
Ray_Chhat_Dam បណ្តាញក្រុមលាងលុយកខ្វក់ របស់ ហ៊ុន សែន និង បោកប្រាស់ លំដាប់អន្តរជាតិ
– ថ្មីៗនេះ ជនម្នាក់ហៅខ្លួនឯងថា បណ្ឌិត ដាំ ឆាតរី មាន Facebook account ជាច្រើនឈ្មោះដូចគ្នា គឺ Ray C Dam កំពុងធ្វើសកម្មភាព បោកប្រាស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ក្រោមស្លាក ចលនា ផ្តួលរំលំ របប ហ៊ុន សែន។

– រឿងពិត Ray C Dam ជាមនុស្សក្នុងសង្គមងងឹតជាន់ខ្ពស់ ជាប់ពាក់ព័ន្ធ នឹងចរន្តលាងលុយកខ្វក់ នៃមន្ត្រី គណបក្សប្រជាជន សូមចូលអាន កាសែត Phnom Penh Post, https://www.phnompenhpost.com/…/two-linked-justice-minister…

loading...

– យោងតាមការចុះផ្សាយរបស់កាសែតខាងលើ អោយដឹងថា ជននេះ ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០១០ ពី “បទបោកប្រាស់ និង ក្លែងឯកសារសាធារណៈ” តែងតាំងខ្លួនឯងជា ទីប្រឹក្សាប្រធានាធិបតីអាមេរិក George W Bush និង Barack Obama។ កាលណោះ អ្នកនាំពាក្យសហរដ្ឋអាមេរិកបានបដិសេធ ថា គ្មានជាប់ពាក់ព័ន្ធ នឹង ជន ឈ្មោះ ដាំ ឆារី នេះទេ ។

– ជននេះ មានឈ្មោះជានាយកក្រុមហ៊ុន ARP-OITC ជាក្រុមហ៊ុនខ្មោច (រកឃើញដោយកាសែត ប៉ាណាម៉ា) ដែលមានជាប់ពាក់ព័ន្ធនឹងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃគណបក្សប្រជាជនកម្ពុជា ។

– ជននេះបានតែងតាំងខ្លួនឯង ជាប្រធាន UNIOTC= United Nations Office of International Treasury ដោយបន្លំយកអក្សរកាត់ OITC របស់ UN ទៅប្រើក្នុងក្រុមហ៊ុនខ្មោច (ARP-OITC) របស់ខ្លួន។ មន្ត្រី UN បានបដិសេធថា ARP-OITC គ្មានជាប់ពាក់ព័ន្ធនឹង UNIOTC ទេ ។

– ជននេះ ក៏ត្រូវបានប្តឹង ដោយចៅហ្វាយក្រុង (mayor) នៃទីក្រុង Ecuadorian ពីបទ an alleged advanced-fee scam ។

ប្រភព ៖ ហ្វេសប៊ុក

loading...

Leave a comment