បែកធ្លាយការពិតហើយរឿងបង្កើតគណៈកម្មការទទួលពាក្យបណ្តឹង តាមពិត ដើម្បីធ្វើបែបនេះសោះ

បែកធ្លាយការពិតហើយរឿងបង្កើតគណៈកម្មការទទួលពាក្យបណ្តឹង តាមពិត ដើម្បីធ្វើបែបនេះសោះ

ក្រោយពីឈ្នះឆ្នោតតែម្នាក់ឯងដោយការលួចបន្លំមក លោក ហ៊ុន សែន ចាប់ផ្តើមលេងល្បែងថ្មីក្នុងន័យថា ជួយដោះស្រាយបញ្ហារបស់ពលរដ្ឋដែលមានជម្លោះរឿងដីធ្លី ឬ អ្វីមួយដែលមិនអាចដោះស្រាយបាន ។

loading...

ល្បែងថ្មីនោះ គឺ បង្កើតគណៈកម្មការ​ទទួល​ពាក្យបណ្តឹងរបស់ពលរដ្ឋដែលត្រូវបានឧកញ៉ា ឬ ខ្សែស្រឡាយរបស់លោក ហ៊ុន សែន រឹបអូសយកដីធ្លី ហើយគណ:កម្មការនោះឈរជើងនៅ​ខាងមុខផ្ទះ​របស់​លោក ហ៊ុន សែន តែម្តង ចាំទទួលពាក្យបណ្តឹងពលរដ្ឋ ប៉ុន្តែមិនដូចអ្វីដែល​មនុស្សទូទៅ​រំពឹងទុកនោះទេ ផ្ទុយទៅវិញ លោក ហ៊ុន សែន បានដាក់រាយកងកម្លាំងប្រកបដោយដំបងឆក់ និង អាវុធគ្រប់ដៃ ចាំទទួលស្វាគមន៍ពលរដ្ឋដែលស្ពាយពាក្យបណ្តឹង​មកពីខេត្តឆ្ងាយធ្វើដំណើរទៅដល់ វគ្គដំបូង ស្វាគមន៍ដោយដំបងឆក់ ឆ្កែកាច បណ្តេញពលរដ្ឋរត់ប្រផាត់ប្រផីង បែកហ្វូងបែកហ្វាយ​ ខ្ចាត់ខ្ចាយតែរៀង ៗ ខ្លួន ឬ ចាប់ពលរដ្ឋតវ៉ាទាំងនោះបោះដាក់លើឡានដោយវិធីហិង្សា ។

loading...

នៅពេលពលរដ្ឋប្រមូលផ្តុំគ្នានៅតាមវត្តអារាមផ្សេង ៗ ហើយធ្វើដំណើរទៅម្តងទៀត ទើបជួបគណៈកម្មការទទួលពាក្យបណ្តឹង ប៉ុន្តែគណៈកម្មការនោះគ្មានអំណាច ឬ សិទ្ធិអ្វីក្នុងការដោះស្រាយបញ្ហានោះ ៗទេ ព្រោះសុទ្ធតែជាបញ្ហា​ទាក់ទង​នឹងខ្សែស្រឡាយលោក ហ៊ុន សែន ទាំងអស់ ហេតុនោះ ក៏លេងល្បិចបោកបញ្ឆោតពលរដ្ឋឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញដោយសន្យាថា នឹងដោះស្រាយជូន ទាំងលាយឡំដោយពាក្យសំឡុតគំរាមកំហែងផងថា បើមិនព្រមវិលត្រឡប់ទៅវិញទេ នឹងមិនដោះស្រាយជូន ជាដើម ។ នៅពេលពលរដ្ឋតវ៉ាទាំងនោះវិលត្រឡប់ទៅស្រុកកំណើតវិញហើយ គណៈកម្មការទាំងនោះក៏ប្រកាសជោគជ័យជូនលោក ហ៊ុន សែន ថា បោកពលរដ្ឋបានសម្រេចហើយ ។

តាមពិតទៅ ការបង្កើតគណៈកម្មការនោះ គ្រាន់តែជាលេសឲ្យពួកគេជួយចាំការពារផ្ទះរបស់ លោក ហ៊ុន សែន ប៉ុណ្ណោះ មិនមែនឲ្យអំណាចដល់ពួកនោះដោះស្រាយបណ្តឹងរបស់ពលរដ្ឋទេ ។

សំណួរចុងក្រោយ តាំងពីបង្កើតគណៈកម្មការទទួល​ពាក្យ​បណ្តឹងនោះមក តើគណៈកម្មការនោះបានដោះស្រាយអ្វីខ្លះហើយជូនពលរដ្ឋដែលរងទុក្ខក្តៅក្រហាយ? ចម្ងើយ គឺ គ្មានបានដោះស្រាយអ្វីទាំងអស់ ក្រៅពីប្រើកងកម្លាំង​ចាប់ចង វាយដំពលរដ្ឋដែលធ្វើដំណើរមកដាក់ពាក្យបណ្តឹង ឬ បោកបញ្ឆោតពលរដ្ឋ ៕

loading...

Leave a comment