មនុស្សថ្មី គំនិតថ្មី ៖ អ្នកនយោបាយជាតិខុសពីអ្នកនយោបាយបក្សពួកនិយម

“អ្នកនយោបាយ តំណាងឲ្យជាតិ”

កម្ពុជាមានសាលាបង្រៀន ពីនយោបាយ ប៉ុន្តែ មិនទាន់មានសាលាបង្រៀនមនុស្ស ឲ្យក្លាយជាអ្នកនយោបាយតំណាងឲ្យជាតិនោះទេ ។

loading...

អ្នកនយោបាយតំណាងឲ្យជាតិមួយបាន មិនមែនត្រូវរើសយកមកដូចកម្មពិធីប្រឡងចំរៀងតាមភូមិនោះទេ បើទោះបីក្នុងចំណោមនោះមានមនុស្សមានទេពកោសល្យខ្លះក៏ដោយចុះ ។

ភាពល្បីល្បាញ និង ភាពអស្ចារ្យនៃការសម្តែងរបស់ក្រុមតារាចំរៀងលំដាប់កំពូល K-POP របស់កូរ៉េខាងត្បូង បានធ្វើឲ្យមជ្ឈដ្ឋានទូទៅក្នុងពិភពលោកមានការពេញចិត្ត និង ផ្តល់តលៃខ្ពស់ចំពោះសមត្ថភាពរបស់ពួកគេ។

loading...

ភាពល្បីនេះ មិនមែនគ្រាន់តែជាតំលៃចំពោះបុគ្គល និង ក្រុមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមោទនភាពតំណាងឲ្យជាតិសាសន៍កូរ៉េទាំងមូល។

មុននឹងតារាចំរៀង K-POP របស់កូរ៉េ អាចឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈបាន តារាចំរៀងទាំងនោះត្រូវបានឆ្លងកាត់ការសិក្សាក្នុងសាលា ចាប់ពី 5-10 ឆ្នាំយ៉ាងតិច ។ ហើយមុនពេលពួគេត្រូវឡើងសម្តែងនៅលើឆាក ប្រធានក្រុម ឬ អ្នកដឹកនាំ របស់គេត្រូវកំណត់ឲ្យហាត់សមរយៈពេល 1-2 ឆ្នាំផងដែរ ។

រីឯអ្នកនយោបាយ ក៏ដូច្នោះដែរ បើចង់ឲ្យមានទីលាននយោបាយកម្ពុជា ក្លាយជាទីលាន ដែលអាចផ្តល់នូវសេចក្តីសុខ បំរើប្រយោជន៍ដល់ពលរដ្ឋ និង ជារមណីយដ្ឋាននៃមនុស្សជាតិបាននោះ កម្ពុជាត្រូវចងក្រងឯកសារ និង បង្កើតឲ្យមាន​សាលាបង្រៀនអ្នកនយោបាយសំរាប់ជាតិ ៕ យឹម ស៊ីណន

loading...

Leave a comment