ចូលប្លង់បងធំ ៖ សហភាព​អឺរ៉ុបត្រៀមដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពីកម្ពុជាហើយប្រគល់ទៅឲ្យប្រទេសវៀតណាម

ចូលប្លង់បងធំ ៖ សហភាព​អឺរ៉ុបត្រៀមដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពីកម្ពុជាហើយប្រគល់ទៅឲ្យប្រទេសវៀតណាម

ខណៈ​ពេល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) ​កំពុង​ដំណើរការ​នីតិ​វិធីដក​​ចេញ​ពី​កម្ពុជា​នោះ សហភាព​អឺរ៉ុប​បាន​បង្ហាញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ​ជាមួយ​វៀតណាម​ដែល​មាន​បញ្ហា​សិទិ្ធ​មនុស្ស​ធ្ងន់ធ្ងរ​មួយ​នៅក្នុង​អាស៊ាន​។

loading...

យោង​តាម​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃ​ពុធ ​កន្លង​ទៅ​ គណៈកម្មាធិការ​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អឺរ៉ុប និង​ វៀតណាម ​សម្រាប់​ការចុះហត្ថលេខា និង​ការសម្រេច​ហើយ​ពេល​ចូល​ជា​ធរមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​លុបបំបាត់​​ពន្ធ​លើ​ទំនិញ​ ៩៩ ​ភាគរយ​ហើយ​នឹង​លុប​​ផ្នែក​ខ្លះ​តាម​អត្រាពន្ធ​កូតា​ (TRQs)​។

loading...

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បង្ហាញ​នេះ​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ចង់​ឱ្យ​កិច្ចព្រមព្រៀង​នេះ​អនុវត្ត​ «​ឆាប់ៗ​» ខណៈ​​កំពុង​រង់ចាំ​ការសម្រេច និង​យល់ព្រម​ពី​​ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប​នោះ​។

សហភាព​អឺរ៉ុប​បាន​និយាយ​ថា វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​ ២ ​របស់​សហភាព​អឺរ៉ុប​ក្នុង​តំបន់​អាស៊ាន​​បន្ទាប់ពី​ប្រទេស​សិង្ហបុរី​។ ​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​សហភាព​អឺរ៉ុប​គឺ​មាន​តម្លៃ​ ៤៧,៦ ​ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​និង​ ៣,៦ ​ពាន់​លាន​អឺរ៉ូ​សម្រាប់​សេវាកម្ម​។

ក្រុម​អ្នក​ជំនាញ​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​គឺ​ខុស​គ្នា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Everything But Arms (EBA) ​ដោយសារ​វា​មាន​អត្ថប្រយោជន៍​សម្រាប់​ភាគី​ទាំង​ ២ ហើយ​ក្រោយ​មក​គឺ​ការ​ទទួល​ផល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA)​។

ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំង​ ២ ​នេះ​មាន​លក្ខណៈ​ភ្ជាប់​គ្នា​គឺ​ដៃគូ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​និង​អ្នក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) ​ត្រូវ​តែ​គោរព​សិទ្ធិមនុស្ស​។

អ្នក​ជំនាញ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ Human Rights Watch ប្រចាំ​អាស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វៀតណាម​មាន​បញ្ហា​សិទិ្ធ​មនុស្ស​ដែល​ត្រូវ​ដោះស្រាយ​មុន​ពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ (FTA) នេះ​។

លោក​ថា​៖ «​ច្បាស់​ណាស់​វៀតណាម​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ាន​ដែល​រំលោភសិទ្ធិ​មនុស្ស​ខ្លាំងក្លា​បំផុត​។​ ​រដ្ឋាភិបាល​បាន​ចាប់​អ្នក​នយោបាយ​ជាង​ ១២០ ​នាក់​ដាក់​ពន្ធនាគារ ហើយ​ចំនួន​នេះ​កំពុង​កើនឡើង​រាល់​ថ្ងៃ​ផង​ដែរ​»​។ លោក Robertson ក៏​បាន​បញ្ជាក់​ពី​ការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ ការប្រមូលផ្តុំ ប្រព័ន្ធ​តុលាការ​មិនល្អ និង​​ការហាម​បង្កើត​សហជីព​ជាដើម​។

លោក​ថា​៖ «​ច្បាស់​ណាស់​ថា វៀតណាម​គឺជា​អ្នក​រំលោភ​សិទ្ធិមនុស្ស​ដ៏ខ្លាំងក្លា​មួយ​ហើយ​អង្គការ Human Rights Watch មិន​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប​ និង​​វៀតណាម​ទេ​គឺ​ត្រូវ​រង់ចាំ​រហូត​ទីក្រុង​ហាណូយ​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​គោរព​សិទិ្ធ​មនុស្ស​សិន​»​។

គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព-អឺរ៉ុប​ថ្មីៗ​នេះ​បាន​ជូនដំណឹង​ថា ខ្លួន​បាន​ចាប់ផ្តើម​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ចេញ​ពី​កម្ពុជា ដោយសារ​មាន​ «​ការរំលោភ​គោលការណ៍​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​» ​ហើយ​លោក Robertson បាន​​ទម្លាក់​កំហុស​នេះ​ទាំង​ស្រុង​ទៅ​លើ​កម្ពុជា​ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​ថ្លែង​ថា​៖ «​កំហុស​ចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​ជាមួយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​គឺ​ស្ថិត​នៅ​ក្រោម​ដៃ​របស់​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ទាំង​ស្រុង​ដែល​បាន​រំលាយ​គណបក្ស​ប្រឆាំង​បាន​បំភិតបំភ័យ និង​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីព​ហើយ​បាន​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​។ ​វា​គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ជា​​ប្រព័ន្ធ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ហើយ​មិន​អើពើ​នឹង​ប្រតិកម្ម​របស់​សហភាព​​អឺរ៉ុប​ចំពោះ​ការរំលោភបំពាន​ទាំងនោះ​ដល់​ឥឡូវ​នេះ​វា​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាជន​មាន​ប្រឈម​នឹង​ហានិភ័យ​»​។

លោក​ថា​៖ «​កម្ពុជា​សម​ទទួល​បាន​​ការឆ្លើយតប​ពី​សហភាព​អឺរ៉ុប​ឲ្យ​បាន​ខ្លាំងក្លា​ចំពោះ​ការខកខាន​សូម្បី​ការ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​ខ្លួន​នៃ​កិច្ចព្រមព្រៀង EBA ហើយ​ពេល​នេះ​ថ្នាក់ដឹកនាំ​ទីក្រុង​ភ្នំពេញ​មាន​ពេលវេលា​មួយ​ឆ្នាំ​ដើម្បី​កែលម្អ​ និង​លើកកម្ពស់​បញ្ហា​សិទ្ធិមនុស្ស​ឡើងវិញ ដែល​កំពុង​ចរចា​ជាមួយ​អឺរ៉ុប​។ កម្ពុជា​ ​គួរ​តែ​ទទួល​ស្គាល់​ថា ពួកគេ​ចាំបាច់​ត្រូវ​តែ​ធ្វើ​សម្បទាន​ឲ្យ​បាន​ច្រើន​ដើម្បី​កែលម្អ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ និង​គោលនយោបាយ​ព្រម​ទាំង​បញ្ចប់​ការយាយី​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​អ្នក​ការពារ​សិទ្ធិមនុស្ស​»​។

អ្នកវិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា បាន​សង្កេត​ឃើញ​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​វៀតណាម​ជាមួយ EU និង​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​គឺ​មាន​លក្ខណៈ​ខុស​គ្នា​។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​យើង​អាច​​និយាយ​បាន​គឺថា​ប្រទេស​កម្ពុជា​ជិត​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​បន្ត EBA នេះ​ហើយ ខណៈ​ដែល​ប្រទេស​វៀតណាម​ជិត​នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)»​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ សុវណ្ណារ៉ា ជឿជាក់​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប​ និង​វៀតណាម​នេះ​គឺ​មិន​ងាយ​ដំណើរការ​បាន​ងាយស្រួល​នោះ​ទេ ប្រសិន​បើ​គេ​គិត​អំពី​បញ្ហា​សិទិ្ធ​មនុស្ស​ឲ្យ​បាន​​ខ្លាំងក្លា​នោះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា​ប្រទេស​វៀតណាម​នឹង​មិន​ងាយ​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ជាមួយ​សហភាព​អឺរ៉ុប​ទេ ពីព្រោះ​ពួកគេ​ត្រូវតែ​គោរព​សិទិ្ធមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ​ប្រសិន​បើ​វៀតណាម​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នោះ​វា​ក៏​ជា​បញ្ហា​ផង​ដែរ​ពីព្រោះ​បច្ចុប្បន្ន​នេះ​ប្រសិន​បើ​យើង​ក្រឡេក​មើល​បទល្មើស​នាំ​ឈើ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ប្រទេស​វៀតណាម​គឺ​នោះ​ជា​បញ្ហា​ដែល​វៀតណាម​មិន​អាច​ដោះស្រាយ​បាន​។

ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​មាន​អង្គការ​អន្តរជាតិ​នានា​ដែល​កំពុង​រារាំង​សហភាព​អឺរ៉ុប​មិន​ឲ្យ​ផ្តល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​តាម​របៀប​ងាយស្រួល​។ គឺ​ពួកគេ​ត្រូវតែ​គោរព​នីតិវិធី​ច្បាប់​របស់​សហភាព​អឺរ៉ុប​»៕ PP Post

loading...

Leave a comment