បែកធ្លាយសារសំឡេងរបស់លោក ហ៊ុន ម៉ាណែត បញ្ជាការងារទៅ Fresh News និង Cyber War Room អំពីការកម្ទេចបក្សប្រឆាំង និង ត្រៀមផែនការទប់ទល់សម្ពាធអន្តរជាតិ

បែកធ្លាយសារសំឡេងរបស់លោក ហ៊ុន ម៉ាណែត បញ្ជាការងារទៅ Fresh News និង War Room អំពីការរំលាយបក្សប្រឆាំង និង ត្រៀមផែនការទប់ទល់សម្ពាធអន្តរជាតិ

បែកធ្លាយសារ​សំឡេង​ទាយាទអំណាចរបស់លោក ហ៊ុន សែន ​គឺ លោក ហ៊ុន ម៉ា ណែត ត្រូវបានគេបង្ហោះនៅតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និយាយពី​ផែនការ យុទ្ធសាស្ត្រ នយោបាយ ទប់ទល់​នឹង​ចរន្ត​ដាក់​សំពាធ​ពី​អន្តរជាតិ និង​ផែនការ​កម្ទេច​បក្ស​ប្រឆាំង ។

loading...

ជាទម្លាប់របស់ពួកកាន់អំណាចនៅភ្នំពេញ នៅពេលមានការ​បែក​ធ្លាយ​សារសម្ងាត់ ឬ សារសំឡេងណាមួយ ពួកគេតែងតែដោះសាទម្លាក់កំហុសទៅលើបក្សប្រឆាំងថា មួលបង្កាច់ ឬ លាបពណ៌ ធ្វើបដិវត្តន៍ពណ៌ ឬ ប្រឌិត កែឆ្នៃ ឬ អ្វីមួយដែលគេអាច​យក​មកជាលេសដោះទាល់បាន ប៉ុន្តែមិនដែលចាត់វិធានការស្រាវជ្រាវរកការពិតម្តងណាឡើយ លើកនេះក៏ដូចគ្នា លោក ហ៊ុន ម៉ាណែត ចេញមកបដិសេធសារសំឡេងខ្លួនឯងដែលនិយាយទៅកាន់អ្នកកាសែត Fresh News និង ក្រុម Cyber War Room ។

loading...

ការបដិសេធមិនទទួលស្គាល់សំឡេងបញ្ជាការងាររបស់ខ្លួនឯងនេះបានធ្វើឡើងនៅតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ាណែត ផ្ទាល់ នៅ​ថ្ងៃពុធ ទី​១៨ តុលា ដោយ​សរសេរ​ថា​៖ មាន​រឿង​ប្លែកៗ​ទៀតហើយ​…!! ក្រោយពី​ប្រឌិត​រឿង​មិន​ពិត​មួយ​ដើម្បី​បំផ្លាញ​កិត្តិយស​លោក មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រុម​មនុស្ស​ដដែល​បាន​ប្រឌិត​រឿង​ថ្មី​មួយទៀត​យក​មក​វ៉ៃ​ប្រហារ​លោក​សាជាថ្មី​ទៀត ។

លោក​សរសេរ​បន្ត​ទៀត ដោយ​ផ្ដល់​យោបល់​តប​ទៅ​អ្នក​បញ្ចេញ​សារ​បែក​ធ្លាយ​នោះ​ថា បើ​ក្លែង​ថា ជា​សំឡេង​របស់​លោក គួរ​ទៅ​រក​មនុស្ស​ដែល​មាន​សំឡេង ស្រដៀង​លោក ហើយ​របៀប​និយាយ​ឲ្យ​ប្រហាក់ប្រហែល​នឹង​លោក​ក្រែង​បាន​សម​ជាង​នេះ​បន្តិច។

សារ​បែក​ធ្លាយ ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គមចែកចាយ​តៗ​គ្នា​នៅ ថ្ងៃទី១៨ តុលា នេះ បាន​សរសេរ​ចំណងជើង​ថា បែក​ធ្លាយ ហ៊ុន ម៉ាណែត អំពី​ផែនការ​តិរច្ឆាន​ទប់ទល់ ជាមួយ​អន្តរជាតិ ក្រោយ​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ខ្សែអាត់​សំឡេង ដែល​គេ​សន្និដ្ឋាន​ថា ជា​សំឡេង​របស់ លោក ហ៊ុន ម៉ាណែត បញ្ជា​ទៅ​ក្រុមការងារ​របស់​ខ្លួន អំពី​ផែនការ​សកម្មភាព​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​ទប់ទល់​បង្វែរ​ស្ថានការណ៍ បើ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ដោយ​ត្រូវ​មាន​វិធី​កម្ទេច​សារ​នោះ​ចោល​តាម​យុទ្ធសាស្ត្រ​សំខាន់ៗ​នៃ​សង្គ្រាម​នយោបាយ។

សារ​បែក​ធ្លាយ​ដែល​គេ​អះអាង​ថា ជា​សំឡេង របស់ លោក ហ៊ុន មាណែត នៅ​ពេល​នេះ កើតឡើង​ក្រោយ​ពី​មានការ​បែក​ធ្លាយ​សារ​រឿង​រាវ​ស្នេហា​ឆ្លើយឆ្លង​គ្នា រវាង​ហ្វេសប៊ុក ឈ្មោះ ហ៊ុន ម៉ាណែត និង ​គណនី​ហ្វេសប៊ុក ឈ្មោះ យុង ខេមរា កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ដែល​ត្រូវ​បាន​អ្នកប្រើប្រាស់​សង្គម​ចែកចាយ​ត​គ្នា ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ក៏បាន​បដិសេធ​សារ​ជា​សំឡេង​នេះ​ដែរ ៕

loading...

Leave a comment