វគ្គបោកមុខស្រស់ ៖ ភាគីរដ្ឋាភិបាលបោកប្រាស់ពលរដ្ឋក្នុងស្រុកថា អឺរ៉ុបគាំទ្រការបោះឆ្នោត ប៉ុន្តែប្រធានអន្តរសភា IPU ចេញមកបដិសេធ

វគ្គបោកមុខស្រស់ ៖ ភាគីរដ្ឋាភិបាលបោកប្រាស់ពលរដ្ឋក្នុងស្រុកថា អឺរ៉ុបគាំទ្រការបោះឆ្នោត ប៉ុន្តែប្រធានអន្តរសភា IPU ចេញមកបដិសេធ

សង្រ្គាមពត៌មានបានកើតឡើងម្តងទៀតរវាងអង្គភាពពត៌មានក្លែងក្លាយរបស់រដ្ឋាភិបាល និង ពត៌មាននៅលោកខាងលិច ដែលផ្សាយលើវេទិកាតែមួយ គឺ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដោយភាគីរដ្ឋាភិបាល​សហការ​ជាមួយនឹងអង្គភាពពត៌មានប្រឌិត Fresh News បានចុះផ្សាយពត៌មានបោកប្រាស់ពលរដ្ឋក្នុងស្រុកថា ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹង​ចំពោះជោគជ័យនៃ​ការបោះឆ្នោត​នៅកម្ពុជា​ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក្រោយពីការចេញផ្សាយពត៌មាននោះ ប្រធានអន្តរសភាបានចេញមកបដិសេធថា មិនបានគាំទ្រការបោះឆ្នោតនៅកម្ពុជាទេ ។

loading...

loading...

ប្រធាន​សហភាពអន្តរសភា IPU លោកស្រី Gabriela Cuevas Barron បានទាត់ចោលការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលបានចុះផ្សាយថា លោកស្រីបានគាំទ្រការបោះឆ្នោតនៅកម្ពុជា ដែល​បានផ្ដល់​ជ័យជម្នះ​ទៅ​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

សារព័ត៌មាន Fresh News បានចុះផ្សាយកាលពីថ្ងៃម្សិលមិញថា ប្រធានសហភាព​អន្តរ​សភា លោកស្រី Gabriela Cuevas បានសាទរយ៉ាងពេញទំហឹងចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ កក្កដា ខណៈលោកស្រីជួប​សំណេះ​សំណាល​ជាមួយគណៈប្រតិភូសភាកម្ពុជា​ដឹកនាំដោយ​លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដែលកំពុងចូលរួមមហាសន្និបាតលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែតុលាកន្លងមកនេះ។

ប៉ុន្ដែតាមរយៈបណ្ដាញសង្គមធ្វីតធ័រកាលពីថ្ងៃម្សិលមិញ លោកស្រី Gabriela Cuevas បានទាត់ចោលការចុះផ្សាយនេះថា មិនត្រឹមត្រូវនោះទេ។ លោកស្រីបំភ្លឺទៀតថា ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូសភា​កម្ពុជានោះ លោកស្រីបានចោទសួរបញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហានយោបាយនៅកម្ពុជា។

គណៈប្រតិភូដែលដឹកនាំដោយលោកស្រី ឃុន សុដារី និង លោកឈៀង វុន ដែលបានអះអាងថាប្រធាន IPU បានអបអរសាទរលទ្ធផលនៃ​ការបោះឆ្នោតនៅកម្ពុជាដែល​ឆ្លុះបញ្ចាំងលទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដនោះ បានទទួលរងនូវ​ភាពអាម៉ាស់​យ៉ាងខ្លាំង ទាំងឆ្លុះបញ្ចាំងពីសេចក្តីភ័យព្រួយរឿងអន្តរសភាអឺរ៉ុបមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ។

ក្រៅពីនេះ លោកស្រីក៏បានស្នើសុំរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យសភា IPU អាចជជែកពីបញ្ហានយោបាយជាមួយនឹងរដ្ឋាភិបាលផ្ទាល់ ព្រមទាំងសំណើសុំជួបជាមួយអតីតគណបក្សប្រឆាំង និង សួរសុខទុក្ខអ្នកទោសកំពុងជាប់ឃុំនៅកម្ពុជា៕

loading...

Leave a comment