ពត៌មានក្តៅ ៗ ហុយ ៗ ៖ លោក ហេង សួរ ខឹងដាច់ក្បាលដាច់កន្ទុយ ដាក់ពាក្យប្តឹងអ្នកបញ្ចេញសារសឡេងគំរាមសម្លាប់កម្មករនៅកូរ៉េ

ពត៌មានក្តៅ ៗ ហុយ ៗ ៖ លោក ហេង សួរ ខឹងដាច់ក្បាលដាច់កន្ទុយ ដាក់ពាក្យប្តឹងអ្នកបញ្ចេញសារសឡេងគំរាមសម្លាប់កម្មករនៅកូរ៉េ

លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បដិសេធ និង​ទាត់ចោល ខ្សែអាត់​សម្លេង ដែល​ត្រូវបាន​ចោទប្រកាន់ថា ជា​សម្លេង​របស់​លោក និយាយ​ពី​គម្រោង​នៃ​ការ​កម្ចាត់​ពួក​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​។​

loading...

​ខ្សែអាត់​សម្លេង​មាន​រយៈពេល​១:១៦​វិនាទី ត្រូវ​បាន​បង្ហោះ​ចែកចាយលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​ចោទប្រកាន់​ថា ជាសម្លេងលោក​ហេង សួរ និយាយពីការរៀបចំ​គម្រោង​ជួល​ក្រុម​ជនពាលទៅ​តទល់​ជាមួយក្រុម​ប្រឆាំង​នៅ​ក្រៅប្រទេស ក្រោមរូបភាព​ហិង្សា និង ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​…​។

loading...

​ជា​ការឆ្លើយតប លោក​ហេង សួរ បាន​ច្រានចោល និង ​អះអាងថា សំឡេង​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក គឺជា​ការ​ប្រឌិត​ឡើង ដើម្បី​វាយប្រហារ​លើ​រូបលោកពី​សំណាក់​ក្រុម​ប្រឆាំង ក្រោយពេល​រូបលោក និយាយ​ពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​កម្ពុជា (EBA)​។​

​ជាមួយគ្នានេះ លោក ហេង សួរ ក៏​បាន​បញ្ជាក់​ក្នុង​គណនី Facebook របស់​លោក​ថា «​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បុគ្គល​ដែល​និយាយ​ចំ​បច្ចេកទេស និង​ចំ​គោលដៅ របស់​ក្រុមប្រឆាំង​ប្រយោជន៍​ជាតិ គឺ​ តែងតែ​ក្លាយ​ទៅ​ជនរងគ្រោះ នៃ​ការវាយប្រហារ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក តាមរយៈ​ការ​ក្លែងបន្លំ គ្រប់​រូបភាព ដើម្បី​មួលបង្កាច់ និង​លាប​ពណ៌​ដល់​បុគ្គល​នោះ​។​

សូមជំរាបថា អ្នកបញ្ចេញសារសំឡេងរបស់លោក ហេង សួរ គ្មានអ្នកណាក្រៅពីអ្នកជុំវិញខ្លួន លោក ហេង សួរនោះទេ ព្រោះគេមិនចង់ឲ្យខ្មែរណាម្នាក់រងគ្រោះដោយសារផែនការគម្រក់របស់លោក ហេង សួរ ។

សំឡេង​បែកធ្លាយ​ជាង ១ នាទី ដែល​​គេ​​សង្ស័យ​​ថា ជា​សំឡេង​របស់​លោក ហេង សួរ ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ពាសពេញ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​និយាយ​ពី​ផែនការ​ធ្វើ​បាប ឬ​ សម្លាប់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ពិសេស​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ។ នៅ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​នេះ បាន​រៀបចំ​ពី​ការ​ជួល​មនុស្ស​ដែល​ជា​ជើង​កាង ដើម្បី​ធ្វើ​បាប​ពលករ ដែល​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ដែល​មាន​ទាំង​ធានា​ចិញ្ចឹម​ទៀត​ផង៖ «លើក​មុន​យើង​មិន​នេះ​ទេ។ ប៉ុន្តែ​លើក​នេះ ទៅ​គឺ​នៅ​ចំពោះ​មុខ ហើយ​គេ​ហ៊ាន​ជាន់​បែប​នេះ គឺ​យើង​មិន​អាច​លើក​លែង​ឲ្យ​វា​បាន​ទេ ហើយ​បង ស្រេង ថ្ងៃ​មុន​ថា ឲ្យ​មុខ​សញ្ញា​អ្នក​ដែល​ជា​សកម្មជន​ពួក​វា​មក​ហ្នឹង​ណា ..ឥឡូវ​នេះ គឺ​យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​បន្តិច។ អា​នេះ​មក​ឲ្យ​វា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ទៅ»។

​អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ បាន​បញ្ជាក់ទៀតថា «​ឈប់​បាន​គួរតែ​ឈប់​ទៅ​នូវ​ទង្វើ​ទាំងអស់នេះ ហើយ​គួរ​គន់មើល​ឡើងវិញ នូវ​ទង្វើ​របស់​ក្រុម​អ្នក​ថា តើ​អ្នក​បាន​ផ្តល់​ការរីកចម្រើន​អ្វីខ្លះ​ដល់​ប្រជាជន ឬ​ក្រុម​អ្នក​ផ្ទាល់​? ការរំខាន​របស់​អ្នក​មិន​អាច​ធ្វើឱ្យ​ខ្ញុំ​បែក​ចេញ​ពី​ភារកិច្ច​ស្នូល​របស់​ខ្ញុំ​ឡើយ​។ ខ្ញុំ​មិន​ចូលខ្លួន​ទៅ​លេង​ក្នុង​វង់ល្បែង ដែល​អ្នក​រៀបចំ​អន្ទាក់​រួចជាស្រេចនោះឡើយ​»៕

loading...

Leave a comment