បែកធ្លាយកម្មវិធីល្ខោនខោលរបស់លោក ហ៊ុន សែន ជុំវិញជំនួប Asia Europe ខណៈពលរដ្ឋណ័រវេប្រាប់នាយករដ្ឋមន្រ្តីខ្លួនថា កុំចាញ់បោក

បែកធ្លាយកម្មវិធីល្ខោនខោលរបស់លោក ហ៊ុន សែន ជុំវិញជំនួប Asia Europe ខណៈពលរដ្ឋណ័រវេប្រាប់នាយករដ្ឋមន្រ្តីខ្លួនថា កុំចាញ់បោក

លោក ហ៊ុន សែន ហាក់ខ្វល់ខ្វាយខ្លាំងនឹងភាពស្របច្បាប់នៃរដ្ឋាភិបាលខ្លួន ក្រោយសហគមន៍អន្តរជាតិបដិសេធជាបន្តបន្ទាប់រឿងការបោះឆ្នោតក្លែងក្លាយនៅថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅ មួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន ខំប្រឹងធ្វើសកម្មភាពការទូតទាំងមុខក្រាស់ទៅកាន់ប្រទេសលោកខាងលិច ហើយកាលពីថ្ងៃទី ១៧ តុលា ២០១៨ នេះ បានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដើម្បីស្ទាបស្ទង់មតិ​យល់ឃើញរបស់សហគមន៍​អឺរ៉ុបរឿង​ភាពស្របច្បាប់​នៃ​រដ្ឋាភិបាល​របស់ខ្លួន ។

loading...

ក្នុងដំណើរទៅកាន់សហគមន៍អឺរ៉ុបនេះ លោក ហ៊ុន សែន បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយនឹងមនុស្សរបស់ខ្លួន ដែលរៀបចំឈុតឆាកដោយមន្រ្តីក្រោមឱវាទដើម្បីសម្តែងល្ខោនខោល បោកប្រាស់បងប្អូនខ្មែរ និង ពលរដ្ឋនៃប្រទេសនោះ ៗដើម្បីផ្ញើសារទៅកាន់ពិភពលោកថា លោក ហ៊ុន សែន ទោះទៅដល់ទីណា ក៏មានពលរដ្ឋគាំទ្រច្រើន ប៉ុន្តែតាមពិតជាឆាកល្ខោនដែលលោក ហ៊ុន សែន តែងប្រើប្រាស់រាល់ពេលដែលលោក ហ៊ុន សែន ធ្វើដណើរទៅប៉ុណ្ណោះ ។

loading...

រាល់ដំណើរចេញទៅបរទេសម្តង ៗ លោក ហ៊ុន សែន បានចំណាយថវិកាជាតិយ៉ាងខ្ជះខ្ជាយ ព្រោះត្រូវដឹកជញ្ជូនមន្រ្តីពិធីការនិងមន្រ្តិហែហមជាច្រើន ដូចករណីទៅចូលរួមថ្លែងការណ៍នៅអង្គការសហប្រជាជាតិ លោក ហ៊ុន សែន បានចំណាយថវិកា​ជាតិជួលយន្តហោះក្នុងតម្លៃ ១ ម៉ោង អស់ជាង ៧ ម៉ឺនដុល្លារ សរុបអស់ប្រហែលជា ៣ លានដុល្លារ ។

ប៉ុន្តែនៅលើកនេះ ប្រហែលជាមិនតិចជាងគ្នាប៉ុន្មានទេ ព្រោះត្រូវជួលមនុស្ស និង សណ្ឋាគារថ្លៃៗ ស្នាក់នៅ ដើម្បីខ្លួន និង មន្រ្តីហែហមជាច្រើន ។ ទង្វើចាយលុយខ្ជះខ្ជាយរបស់លោក ហ៊ុន សែន នេះ បានក្លាយជាទម្លាប់ទៅហើយ រហូតដល់បង្កើត​អំពើពុករលួយ ការបំផ្លាញព្រៃឈើ និង ការឆក់ប្លន់ដីពលរដ្ឋជាដើម ដើម្បីរកលុយផ្គត់ផ្គង់លោក ហ៊ុន សែន ។

ហើយខាងក្រោមនេះជាកម្មវិធីល្ខោនខោលរបស់លោក ហ៊ុន សែន នៅសហគមន៍អឺរ៉ុប ៖

នៅខណៈដែលលោក ហ៊ុន សែន បើកកម្មវិធីសម្តែងល្ខោនខោលនោះ មានបងប្អូនខ្មែរនៅប្រទេសណ័រវេដែលស្គាល់ចរិតលោក ហ៊ុន សែន បានសរសេរលិខិតទៅនាយករដ្ឋមន្រ្តីប្រទេសណ័រវេឲ្យនិយាយសង្កត់ធ្ងន់លើវិបត្តិនយោបាយធ្ងន់ធ្ងរនៅកម្ពុជា ជាពិសេស ការរំលាយគណបក្សសង្រ្គោះជាតិ ការបោះឆ្នោតក្លែងក្លាយ និង ការរំលោភសិទ្ធិមនុស្សជាច្រើន ។

ហើយខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតដែលបានផ្ញើទៅនាយករដ្ឋមន្រ្តីប្រទេសណ័រវេ ៖

ពលរដ្ឋខ្មែរ នៅប្រទេសន័រវេស៍ សរសេរលិខិតទៅកាន់ នាយករដ្ឋមន្រ្តីន័រវេស៍ អាណា ស៊ុលប៊ឺក (Erna Solberg) អំពីវិបត្តិធ្ងន់ធ្ងរនៅកម្ពុជា ដែលលោកស្រី នឹងមានជំនួបដោយឡែកជាមួយ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូល អឺរ៉ុប-អាស៊ាន នៅថ្ងៃទី១៨. ១៩ តុលា ២០១៨។ ខ្លឹមសារលិខិតលំអិត ជាភាសាអង់គ្លេស ដូចខាងក្រោម៖
———
The Honorable Prime Minister Erna Solberg
Prime Minister of Norway
Glacisgata 1
0150 Oslo
Norway

Dear Prime Minister,

We write to you as Cambodian-Norwegians as we are informed of your meeting with Mr. Hun Sen at the 12th Asia Europe Meeting Summit in Brussels on 18-19 October, 2018.

The 29 July election was considered not free, not fair by the people of Cambodia and by the world community. The Cambodia National Rescue Party-the only credible opposition was unconstitutionally dissolved. Mr. Hun Sen continues to rule as his party controls the total 125 parliamentary seats. Cambodia has gone back to a one-party state as during the Khmer Rouge years and the period when the country was embargoed by the world community.

We are sincerely hopefully that you will raise with Mr. Hun Sen the necessity to restore democracy in Cambodia by releasing the leader of the opposition, Mr. KEM Sokha and all political prisoners. All charges must be dropped so that they can resume their political rights and other fundamental rights. Furthermore, members of the civil society and independent trade unions must be allowed to perform their roles and functions without fear and intimidation, as in any democratic society.

As students, human rights activists and civil servants, we survived oppression and escaped threats by the regime of Mr. Hun Sen. We have been given the protection and full rights by the government of Norway to rebuild a new life for ourselves and for our children in our new home- Norway. However, we cannot stand by to watch the regime of Mr. Hun Sen destroy democracy and demonstrate total disregard to fundamental human rights. We fear for the safety and security of our family members in Cambodia under the one-party regime of Mr. Hun Sen.

We sincerely trust that you will take into consideration our expressed request and pressing concerns.

Most respectfully,

Kong Simorn,
Leader of Cambodia National Rescue Party, NORWAY

Men Nath,
Leader, Cambodia Watchdog Council International, Norway

Chham Chhany,
Secretary of the Khmer Buddhist Society in Norway
Ir Channa,
Secretary General, Cambodia Watchdog Council International

Virak Yenn,
Leader of Cambodia Border Committee, Norway

Chau Tui,
Steering Committee member, the Khmer Buddhist Society in Norway

loading...

Leave a comment