វគ្គអាជ័យធ្លាក់ទឹក ៖ ស្ថាប័នរដ្ឋជាង ៣០ ស្រែកយំទ្រហឹងអឺងកងដូចហ៊ីងត្រូវភ្លៀង ហែហមគាំទ្រជំហរ ហ៊ុន សែន ឲ្យ EU ផ្តាច់កូតាអនុគ្រោះពន្ធ EBA

វគ្គអាជ័យធ្លាក់ទឹក ៖ ស្ថាប័នរដ្ឋជាង ៣០ ស្រែកយំទ្រហឹងអឺងកងដូចហ៊ីងត្រូវភ្លៀង ហែហមគាំទ្រជំហរ ហ៊ុន សែន ឲ្យ EU ផ្តាច់កូតាអនុគ្រោះពន្ធ EBA

ក្រសួងនិង​ស្ថាប័នរបស់រដ្ឋជិត​​៣០ បានចេញសេចក្តីប្រកាសគាំទ្រសម្តីលោក ហ៊ុន​ សែន ដែលនិយាយក្នុងន័យក្រាញអំណាចថាមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ ។

loading...

ការប្រកាសគាំទ្រនេះធ្វើឡើងបន្ទាប់ពីលោកហ៊ុន សែន ជួបសំណេះសំណាលជាមួយជាមួយនិស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ក្នុងអំឡុងពេលលោកទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ​។

loading...

លោក ហ៊ុន សែន ថ្លែងបែបនេះថា«ឥឡូវអ្នកណាចង់ចាត់ការកម្ពុជាតាមវិធីណា ចាត់ចុះ តែកម្ពុជា ត្រូវ​រឹងមាំ ចំពោះគោលការណ៍ ការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន កម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។​

លោក ហ៊ុន សែន យកឈ្មោះ កម្ពុជា ជាចំណាប់ខ្មាំងរបស់ខ្លួនក្នុងការកាយកប់លុបលាងកំហុសនយោបាយដែលបានធ្វើកន្លងមក ហើយសហគមន៍អឺរ៉ុបត្រូវការឲ្យលោក ហ៊ុន សែន កែតម្រូវទៅតាមសភាពដើម ។

ស្ថាប័នដែលប្រកាសគាំទ្រសម្តីលោក ហ៊ុន សែន រួមមាន ទាំងស្ថាប័ន​កងទ័ព និង ​ក្រសួងនានា មានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ ក្រសួងសុខាភិបាល ក្រសួងធនធានទឹក និង ក្រសួងយុត្តិធម៌ជាដើម ។

ស្ថាប័នទាំងនេះចេញសេចក្តីប្រកាសដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នាថា ពួកគេ​គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុង​ការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ។

ពាក្យថា​ អធិបតេយ្យ ឬ ឯករាជ្យ ជាដើម គ្រាន់តែជាលេសក្នុងការគេចចេញពីការទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ច ដែលនឹងកើតឡើងនៅពេលខាងមុខនោះប៉ុណ្ណោះ ។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​ លោក មាស​ នី យល់​ ថា​ ការប្រកាសគាំទ្រ​របស់ក្រសួងនិង​ស្ថាប័ន​រដ្ឋចំពោះការលើកឡើងរបស់លោក​ ហ៊ុន ​សែន ជាបន្តបន្ទាប់​នាពេលនេះ​​ជាសញ្ញា​មួយដែល​បញ្ជាក់​ថា​ពួកគេទាំងនោះ​ចាំ​តែ​យល់ស្រប​នូវអ្វី​ដែលថ្នាក់​ដឹក​នាំលើកឡើងនិង​​​មិនព្រមទទួលយកការរិះគន់ពីមជ្ឈដ្ឋាន​ខាងក្រៅ ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖« (ជា)សញ្ញាហៃអើ ចាំតែយល់ព្រម (ជា)សញ្ញាបដិសេធមិនព្រមទទួលយកការរិះគន់ខាងក្រៅ ខ្ញុំមើលឃើញថា អ្វីៗមិនមានការផ្លាស់ប្តូរប៉ុន្មានទេ តាមរយៈកំណែទម្រង់នៅក្នុងចំណោមមនុស្សដដែល ហើយប្រព័ន្ធគ្រប់គ្រងនៅដដែល។ ហើយអត្តចរឹកស្ថាប័នរដ្ឋក៏នៅដដែល កំណែទម្រង់បែបណានោះវាអាចមានត្រឹមតែលើក្រដាស វាមិនអាចចេញឲ្យមានឥទ្ធិពលធ្វើការផ្លាស់ប្តូរធំធេងបានទេ»។

អ្នក​នាំពាក្យគណបក្ស​ប្រជាជនកម្ពុជា​ លោក សួស យ៉ារ៉ា មានប្រសាសន៍ថា មេបញ្ជាការ និង កងទ័ព រួមជាមួយក្រសួង​មួយចំនួនទៀត ដែល​​ប្រកាស​គាំទ្រប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា មិនឱនលំទោនទៅបរទេស​ជារឿង​ត្រឹមត្រូវ ហើយធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា​ទទួលបានផលប្រយោជន៍ផង​ដែរ​។

លោកមានប្រសាសន៍ថា៖«ការដែលបញ្ចេញមតិជាសាធារណៈរបស់អង្គភាពនានា បង្ហាញ ថា កម្ពុជារួបរួមគ្នាតែមួយជុំវិញមេដឹកនាំ។ ចំណុច​នេះជាចំណុច​ល្អ មិនមែនយើងទៅធ្វើជាវប្បធម៌ហៃអើទេ។ វាបង្ហាញថា ការសម្រេច​របស់មេដឹកនាំមាន​ភាពត្រឹមត្រូវ​ ពួកយើងមានឯកភាពគ្នា នៅពេលយើងឈ្នះ គឺ ប្រជាជនជាអ្នកបានផលប្រយោជន៍ ​»។

គណៈកម្មការ​អឺរ៉ុប​បានជូនដំណឹងដល់កម្ពុជា កាលពីថ្ងៃសុក្រទី ៥ ខែតុលា ឆ្នាំ២០១៨​ ថា ខ្លួនចាប់ផ្ដើមដំណើរការការដកប្រព័ន្ធអនុគ្រោះពន្ធ ឬ ហៅថា EBA ដោយចោទថា រដ្ឋាភិបាលកម្ពុជា​បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​។ ទោះ​យ៉ាងណា​ក៏ដោយ​ក្នុងសេចក្តី​ប្រកាសព័ត៌​មាន​របស់​ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាដែល​ចេញ​កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០១៨ សហភាពអឺរ៉ុប ក៏ទុក​ពេល​សម្រាប់​ឲ្យ​ភាគីកកម្ពុជាធ្វើការចចារជាមួយខ្លួន​ដែរ ៕

loading...

Leave a comment