ពត៌មានក្តៅ ៗ ហុយ ៗ ៖ លោក គឹម សុខ ដែលទទួលរងអយុត្តិធម៌ពីរបបក្រុងភ្នំពេញនោះ ឥឡូវនេះ បានភៀសខ្លួនចេញទៅប្រទេសទី ៣ ដោយសុវត្ថិភាពហើយ

ពត៌មានក្តៅ ៗ ហុយ ៗ ៖ លោក គឹម សុខ ដែលទទួលរងអយុត្តិធម៌ពីរបបក្រុងភ្នំពេញ ឥឡូវនេះ បានភៀសខ្លួនចេញទៅប្រទេសទី ៣ ដោយសុវត្ថិភាពហើយ

អ្នកវិភាគ​នយោបាយ និង​ សង្គម លោក គឹម សុខ និង កូនស្រី​តូច​អាយុ ៦ ឆ្នាំ កំពុង​ធ្វើដំណើរ​តាមយន្តហោះ​ពី​ប្រទេស​ថៃ ឆ្ពោះទៅ​ប្រទេស​ហ្វាំងឡង់ ដែល​ជាទី​លោក និង ​កូនស្រី​លោក ទទួល​បាន​សិទ្ធិជ្រកកោន​ផ្នែក​នយោបាយ ។



​លោក គឹម សុខ ប្រាប់​អាស៊ី​សេរី នៅ​ប៉ុន្មាន​ម៉ោង​នៅមុន​ការផ្សាយ​នេះ ថា​លោក និង​កូនស្រី បាន​ទទួល​កិច្ច​អន្តរាគមន៍ ពី​ក្រុម​មន្រ្តី​អង្គការសហប្រជាជាតិ និង​ មន្រ្តី​អន្តោប្រវេសន៍​ថៃ ដែល​ជូនដំណើរ​លោក​ដល់​ព្រលា​នយន្ត​ហោះ​សុវណ្ណភូមិ។



​លោក គឹម សុខ ត្រូវ​បង្ខំ​ចិ​ត្ត​និរ​ទ្ទេស​ខ្លួនជាមួយ​កូនស្រី​របស់​លោក ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃទី៣០ ខែសីហា​កន្លងទៅ​នេះ មួយថ្ងៃ​ក្រោយ​លោក ហ៊ុន សែន គ​ម្រាម​ខ្លាំងៗ ថា នឹង​ប្ដឹង​លោក​ដាក់​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់សំណង ៨០០លាន​រៀល ស្មើនឹង​ប្រមាណ ២០ម៉ឺន​ដុល្លារ មក​ឲ្យ​គណបក្សប្រជាជន​កម្ពុជា​ទេ​នោះ។

loading...



​លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃទី១៧ ខែសីហា ក្រោយ​ជាប់ពន្ធ​នា​គារ ១៨ ខែ គ្រប់​តាមកាល​កំណត់។ លោក​ជាប់ពន្ធ​នា​គារ ដោយសារតែ​លោក ហ៊ុន សែន ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​និយាយ​ចោទ​គណបក្សប្រជាជន​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី។ ទោះបីជា​សំណុំរឿង​ទី១ នេះ ត្រូវ​បាន​បញ្ចប់​ក្តី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​ដែលគេ​នៅ​មិនទាន់​ច្បាស់​ថា តើ​តុលាការ​នឹង​បន្ត​ចាត់ការ​ឬទេ។


​សំណុំរឿង​នោះ​គឺ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែរ​ក​ឃាតក​មិនឃើញ។ អ្នកច្បាប់​ថា តុលាការ​មិន​អាច​បំបែក​សំណុំ​បែបនេះ​ជា​ពីរ​ទេ ព្រោះ​វា​ជា​ករណី​តែមួយ ឬ​ស្រដៀងគ្នា ហើយ​លោ​ក​គឹម សុខ បាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច​នោះ គឺ​ស្រដៀងគ្នា ធ្វើឡើង​ក្នុង​ពេល​តែមួយ ហើយ​តុលាការ​បាន​កាត់ទោស​គាត់​រួច​ទៅ​ហើយ។ យោង​តាមច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា បើ​បទល្មើស​ដូចគ្នា​ឬ​ស្រដៀងគ្នា តុលាការ​អាច​ស្រូប​ទោស ដោយ កាត់សេចក្ដី​តែមួយដង។ តាមច្បាប់​គេ​មិន​អាច​កាត់ទោស​មនុស្ស​ពីរ​ដង​ទៅលើ​បទល្មើស​ដូចគ្នា​នោះ​ទេ៕ rfa

loading...

Leave a comment