អាម៉ាស់មុខនៅអសប ៖ លោក ហ៊ុន សែន ថ្លែងសុន្ទរកថា ទាំងភ័យស្លន់បន់ដូន អានអក្សរខ្មែរខុសរដាក់រដុបពេញសាលសន្នសិទ(មានឃ្លិប)

អាម៉ាស់មុខនៅអសប ៖ លោក ហ៊ុន សែន ថ្លែងសុន្ទរកថា ទាំងភ័យស្លន់បន់ដូន អានអក្សរខ្មែរខុសរដាក់រដុបពេញសាលសន្នសិទ

loading...

កាលពីថ្ងៃទី ២៨ កញ្ញា ២០១៨ ម្សិលមិញ លោក ហ៑ុន សែន បានឡើងថ្លែងសុន្ទរកថា ភូតកុហកនៅចំពោះមុខអង្គការសហប្រជាជាតិរឿងការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅ ដោយលើកឡើងថា មានអ្នកទៅបោះឆ្នោត ៧ លាននាក់ ឬ ប្រមាណជា ៨៣% ប៉ុន្តែសេចក្តីថ្លែង​ភូតកុហកនេះ មិនអាចបន្លប់សហគមន៍អន្តរជាតិបានទេ ហើយរឿងគួរឲ្យសង្កេតនោះ នៅពេលលោក ហ៊ុន សែន ថ្លែងសុន្ទរកថា​នៅអង្គការ​សហប្រជាជាតិនោះ មានគណៈប្រតិភូបរទេសមួយចំនួនតូចប៉ុណ្ណោះ បានចូលរួមស្តាប់សម្តីភូតភរបោកប្រាស់របស់លោក ហ៑ុន សែន។

loading...

ហើយរឿងគួរកត់សម្គាល់មួយទៀត គឺ នៅពេលនិយាយភូតភរនៅចំពោះមុខឥស្សរជនជាន់ខ្ពស់បរទេស លោក ហ៊ុន សែន ហាក់ភ័យញ័រមាត់តតាត់ និយាយរដិបរដុបរគុបរគើល ហាក់ដូចឆ្លើយសារភាព​រឿងកុហកនៅមុខតុលាការដូច្នោះឯង ។

សូមជម្រាបថា ចេតនារបស់លោក ហ៊ុន សែន គឺ ត្រូវការឲ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ  ពោរពេញទៅដោយការលួចបន្លំ និង ការបំភិតបំភ័យនោះ ដើម្បី​បាន​ឈ្មោះថាជារដ្ឋាភិបាលស្របច្បាប់ ព្រោះពេលនេះ អង្គការសិទ្ធិមនុស្ស និង សហភាពអឺរ៉ុបមិនទទួលស្គាល់ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ នោះទេ​ ហេតុនោះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវប្រឈមនឹងបទចោទជាច្រើនថាជារដ្ឋាភិបាលមិនស្របច្បាប់ និង មិនឆ្លុះបញ្ចាំងនូវឆន្ទៈពលរដ្ឋខ្មែរពិតប្រាកដ ដោយហេតុតែគណបក្សប្រឆាំងត្រូវបានផាត់ចេញពីការចូលរួមការបោះឆ្នោតសកល ។

ការចេញទៅថ្លែងសុន្ទរកថានៅសន្និសិទអង្គការសហប្រជាជាតិលើកនេះ លោក ហ៊ុន សែន មានគោលបំណង គឺ ធ្វើយ៉ាងណា ដើម្បីឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាល​របស់លោក​ដើម្បីបន្តក្រាញ​អំណាចតទៅទៀត ៕

loading...

Leave a comment