បែកធ្លាយការសម្ងាត់លោក ហ៊ុន សែន ជួលយន្តហោះទៅញូវយ៉ក ១ ម៉ោង ៧ ម៉ឺនដុល្លារ

បែកធ្លាយការសម្ងាត់លោក ហ៊ុន សែន ជួលយន្តហោះទៅញូវយ៉ក ១ ម៉ោង ៧  ម៉ឺនដុល្លារ

loading...

ដំណើរទៅក្រុងញូវយ៉ករបស់លោក ហ៊ុន សែន លើកនេះ ត្រូវចំណាយលុយអស់ជាច្រើនដោយការជួលយន្តហោះប្រភេទ VVIP BBJ 787-8 គឺជាយន្តហោះប្រណីតពី Deer Jet ដែលទីភ្នាក់ងារមួយចំនួននិយាយ​ថា មានតម្លៃ 70000 ដុល្លារក្នុង ១ ម៉ោង ។

loading...

តាមធម្មតា លោក ហ៊ុន សែន នៅពេលធ្វើដំណើរទៅក្រៅប្រទេស ច្រើនតែប្រើយន្តហោះ Airbus A320 ដែលមានឡូកូ Kingdom of Cambodia ដែលមានភាគហ៊ុនយួន និង ខ្មែរ ទោះជាត្រូវធ្វើដំណើរ​ទៅពិនិត្យ​សុខភាពនៅបរទេសក៏ដោយ ប៉ុន្តែនៅថ្ងៃទី ២៧ ខែកញ្ញា ២០១៨ នេះ ក្នុងដំណើរទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក លោក ហ៊ុន សែន បានចំណាយថវិកាជាតិ ជួលយន្តហោះប្រភេទ Boeing 787-800 “Dreamliner” ជាយន្តហោះដែលមាន​តំលៃថ្លៃ​បំផុតនៅក្នុងពិភពលោក នៅខណៈដែលលោក ហ៊ុន សែន ត្រូវខ្ចីបំណុលបរទេសតាងនាមឲ្យប្រជាពលរដ្ឋខ្មែរជារឿយ ៗ រហូតដល់ប្រទេស​កម្ពុជា​ចំពាក់បំណុលបរទេសរាប់ពាន់លានដុល្លារ ។

យន្តហោះដែលលោក ហ៊ុន សែន ជួលនោះ មានតម្លៃថ្លៃជាង យន្តហោះ Boeing 757 ប្រភេទ Air Force One សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ទៅទៀត ។

នេះគឺជាយន្តហោះពាណិជ្ជកម្មប្រណីតដែលមានតម្លៃ 300 លានដុល្លារនៅក្នុងពិភពលោក ហើយអត្រាការជួល គឺ ខ្ពស់ រហូតដល់ 70000 ដុល្លារក្នុង ១ ម៉ោង ៕

loading...

Leave a comment