បែកសារសំឡេងរបស់ជនពុករលួយប្រតិកម្មចំពោះសំណួរថា តើគួរមានច្បាប់កាត់ទោសប្រហារជីវិតជនពុករលួយឬទេ?(មានឃ្លិបសំឡេង)

បែកសារសំឡេងរបស់ជនពុករលួយប្រតិកម្មចំពោះសំណួរថា តើគួរមានច្បាប់កាត់ទោសប្រហារជីវិតជនពុករលួយឬទេ?

កាលពីថ្ងៃទី ២៤ កញ្ញា ២០១៨ ផេកពត៌មានបែកធ្លាយបានដាក់តាំងសំណួរមួយដើម្បីជាការស្ទង់មតិទាក់ទងនឹងទោសប្រហារជីវិតជនពុករលួយ

loading...

រដ្ឋាភិបាលចិនប្រហារជីវិតអ្នកប្រព្រឹត្តអំពើពុករលួយ ២៦ នាក់ ។
តើស្រុកខ្មែរ គួរតែមានច្បាប់ប្រហារជីវិតអ្នកប្រព្រឹត្តអំពើពុករលួយឬទេ?
១)គួរមានច្បាប់កាត់ទោសប្រហារជីវិតអ្នកពុករលួយ
២)មិនគួរមានទេ ព្រោះ?

loading...

ក្រោយពីបានដាក់សំណួរនោះហើយ មានបងប្អូនខ្មែរយើងជាច្រើនបានបញ្ចេញមតិយោបល់លាយចម្រុះគ្នា ប៉ុន្តែមតិភាគច្រើន ឃើញថា  ចង់ឲ្យមានច្បាប់កាត់ទោសប្រហារជីវិតជនពុករលួយ ចំណែកអ្នកខ្លះ​ទៀតបញ្ចេញមតិយោបល់ថា មិនគួរមានច្បាប់កាត់ទោសប្រហារជីវិតទេ ព្រោះនឹងធ្វើឲ្យមនុស្សស្លាប់ច្រើន ជាពិសេស អ្នកក្រីក្រនឹងក្លាយជាជនរងកម្ម ។

យ៉ាងណាក៏ដោយ ក៏មានអ្នកប្រតិកម្មចំពោះសំំណួរនេះដែរ ទាំងផ្ញើសារសំឡេងមកតវ៉ានឹងម្ចាស់ផេកយ៉ាងក្តៅក្រហាយ ព្រោះគាត់យល់ថា​ អ្នកតាំងសំណួរមានចេតនាអាក្រក់ចំពោះរដ្ឋាភិបាល​ដែលគាត់​ស្មោះស្ម័គ្រ ពោលគឺ រដ្ឋាភិបាលសព្វថ្ងៃស្អាតស្អំ ល្មមគ្រប់គ្រាន់ហើយ មិនអាចមានច្បាប់ប្រហារជីវិតជនពុករលួយបានទេ ហើយគាត់បានបន្តថា មានតែសម័យខ្មែរក្រហមប៉ុណ្ណោះដែលសម្លាប់មនុស្ស សម័យនេះ មិនមានការសម្លាប់មនុស្សទេ ជាដើម ។

ហើយខាងក្រោមនេះ ជាមតិយោបល់នានាដែលបងប្អូនខ្មែរយើងបានបញ្ចេញទៅនៅខាងក្រោមសំណួរខាងលើ ៖

loading...

Leave a comment