ប្រភពពត៌មានពីប្រទេសបារាំងមកថា​ ស្រ្តីជនភៀសខ្លួនខ្មែរ ឈ្មោះ តោង​ ​អូន​ នៅក្នុងរូបថតដ៏ល្បីល្បាញបានទទួលអនិច្ចកម្មហើយ

ប្រភពពត៌មានពីប្រទេសបារាំងមកថា​ ស្រ្តីជនភៀសខ្លួនខ្មែរ ឈ្មោះ តោង​ ​អូន​ នៅក្នុងរូបថតដ៏ល្បីល្បាញបានទទួលអនិច្ចកម្មហើយ

loading...

ប្រភពព័ត៌មានពីក្រៅប្រទេស បានឲ្យដឹងថា ស្រ្តីជនភៀសខ្លួនខ្មែរ ឈ្មោះ តោង​ ​អូន​ នៅក្នុងរូបថតដ៏ល្បីល្បាញនៅក្នុងពិភពលោក នាឆ្នាំ (១៩៧៩?) គឺ ​ពេលនេះ បានទទួលអនិច្ចកម្ម​ហើយ​ កាលពីថ្ងៃទី​ ២៥/០៩/២០១៨​ ក្នុងជន្មាយុ​ ៨៦​ ឆ្នាំ​ (Chemin du Sans Souci Boulazac , Perigueux, France)។

loading...

ក្មេងប្រុសដែលបីនោះឈ្មោះ​ សំណាង​ ( អាយុ ៣៩ ឆ្នាំ រស់នៅប្រទេសបារាំង ឆ្នាំ ២០១៨ នេះ)
ក្មេងប្រុសឈរនៅខាងឆ្វេងដៃ ឈ្មោះសារឿន​ (អាយុ ៤៧ឆ្នាំ រស់នៅប្រទេសបារាំង ឆ្នាំ ២០១៨ នេះ)

ក្មេងស្រីដែលឈរនៅស្ដាំដៃ​ឈ្មោះ​ សុភាព​(៤២ ឆ្នាំ រស់នៅប្រទេសបារាំង ឆ្នាំ ២០១៨ នេះ)។
ផ្ទាំថ្មចម្លាក់: ស្ថិតនៅរដ្ឋ ម៉ាស្សាជូសេត សហរដ្ឋអាមេរិក

A world well-known picture of Cambodian Refugees in 1979s, Mdm.Toung Oun, 86 years old, had her last breath on September 25,2018, at, Chemin du Sans Souci Boulazac , Perigueux, France.
27.09.2562/2018

រូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសង្ខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំង គួរអោយសង្វេគ។
រូបថតនេះ ធ្វើអោយពិភពលោកចាប់អារម្មណ៍ និងស្គាល់រូបគាត់ ជាពិសេសបានធ្វើអោយប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និងចង់ដឹងអំពីរឿងរ៉ាវរបស់គាត់។
លោកយាយ តោង អូន (ថោង អូន) កើតក្នុងឆ្នាំ ១៩៣២ (01/07/1932) ក្នុងរាជធានីភ្នំពេញ។

លោកយាយបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ថោង សំ មានកូនចំនួន ៥ នាក់ ប្រុស៤ ស្រី១។
ក្នុងរបបគុកឥតជញ្ជាំង ប្រល័យពូជសាសន៍​ ប៉ុល ពត លោកយាយបានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។
លុះដល់ឆ្នាំដាច់ ៧៩ លោកយាយ បានភៀសខ្លួនជាមួយស្វាមី និងកូនៗ ៥នាក់ទៀត មករស់នៅប្រទេសទីបី (បារាំងសេស) ដូចមាននៅក្នុងរូបថតស្រាប់ (ស្លាប់ម្នាក់ក្នុងសម័យនោះ កូនស្រី) ។

ក្មេងប្រុសដែលពបីក្នុងដៃ ឈ្មោះ តោង សំណាង មានអាយុ ៣៩ ឆ្នាំ (រស់នៅប្រទេសបារាំង)
ក្មេងស្រីដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព មានអាយុ ៤២ ឆ្នាំ (រស់នៅប្រទេសបារាំង)
ក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន មានអាយុ ៤៧ ឆ្នាំ (រស់នៅប្រទេសបារាំង)
(មានស្វាមីនិងកូនឈរនៅក្បែរនោះដែរ)។

ឧបាសិកា តោង អូន បានទទួលអនិច្ចកម្មនៅថ្ងៃ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃអង្គារ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មានយុ ៨៦ ឆ្នាំ នៅពែរីញើ ប្រទេសបារាំង។

ប្រភព Facebook: Choothmuny Huy

loading...

Leave a comment