បែកធ្លាយផែនការសម្ងាត់របស់លោក ហ៊ុន សែន ក្នុងដំណើរទៅថ្លែងការណ៍នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក
ក្រោយការបោះឆ្នោតក្លែងក្លាយថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅ ហើយបានទទួលអាសនៈ ១២៥ ដោយការកេងបន្លំនោះមក លោក ហ៊ុន សែន ហាក់ប្រញាប់ប្រញាល់បង្កើតរដ្ឋាភិបាលថ្មី ដើម្បីនឹងបានទៅថ្លែងការណ៍នៅឯអង្គការសហប្រជាជាតិ ទោះជារំលោភរដ្ឋធម្មនុញ្ញដែលចែងថា ក្រោយបោះឆ្នោត គណបក្សដែលឈ្នះឆ្នោតអាចបង្កើតរដ្ឋាភិបាលក្នុងរយៈពេល ៦០ ថ្ងៃ ក៏ដោយ ។
បន្ទាប់ពីតែងតាំងខ្លួនឯងជានាយករដ្ឋមន្រ្តីមុនសម័យប្រជុំរដ្ឋសភា និង រៀបចំរដ្ឋាភិបាលរួចរាល់ហើយ ក៏ដល់ពេលវេលាដែលលោក ហ៊ុន សែន ត្រូវចេញដំណើរទៅទីក្រុងញូវយ៉កដើម្បីថ្លែងការណ៍នៅឯអង្គការសហប្រជាជាតិ ប៉ុន្តែក្នុងដំណើរទៅអាមេរិកនោះ គេមិនដឹងថា លោក ហ៊ុន សែន ជិះយន្តហោះអ្វីឲ្យពិតប្រាកដទេ ស្ងាត់ ៗ ក៏ស្រាប់តែលោក ហ៊ុន សែន បង្ហោះសារថា កំពុងធ្វើដំណើរនៅលើយន្តហោះទៅសហរដ្ឋអាមេរិក ។
មុនពេលដំណើររបស់លោក ហ៊ុន សែន នោះ ក៏មានបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក បានកៀរគរគ្នាយ៉ាងច្រើនដើម្បីលើកមុខលើកមាត់លោក ហ៊ុន សែន ។ ខុសពីសព្វមួយដង ក្នុងដំណើរផ្លូវឆ្ងាយ ! ការហោះហើរផ្ទាល់ ភ្នំពេញ – ញូវយ៉ក នាពេលនេះ រដ្ឋាភិបាលលោក ហ៊ុន សែនបានជួលយន្តហោះ Boeing787-800 ពីក្រុមហ៊ុន Deer Jet ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីដឹកជញ្ជូនអេគីបគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិ !
ទោះបីជាខំបិទបាំង និង លាក់លៀមដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិកនេះយ៉ាងណាក៏ដោយ ក៏ផែនការផ្សេង ៗ របស់លោក ហ៊ុន សែន មិនអាចលាក់បាំងជិតដែរ ទាំងជើងយន្តហោះទាំងកន្លែងស្នាក់នៅ ត្រូវបានទម្លាយដោយអ្នកជិតខាងរបស់លោក ហ៊ុន សែន ហ្នឹងឯង ហើយខាងក្រោមនេះជាសារសម្ងាត់ និង ផែនការរបស់លោក ហ៊ុន សែន ក្នុងដំណើរទៅសហរដ្ឋអាមេរិក ៖