ក្រុមហ៊ុនអចលនទ្រព្យចិនមួយបានដួលបះជើងច្រូង បន្ទាប់ពីរដ្ឋាភិបាលលោក មហាធៀ បដិសេធបន្តសុពលភាពគម្រោង

ក្រុមហ៊ុនអចលនទ្រព្យចិនមួយបានដួលបះជើងច្រូង បន្ទាប់ពីរដ្ឋាភិបាលលោក មហាធៀ បដិសេធបន្តសុពលភាពគម្រោង
==================================

អ្នកទិញគម្រោងអចលនទ្រព្យ ផ្ទះតម្លៃថ្លៃ ក្នុងទីក្រុងប្រណីតបៃតង នៅរដ្ឋយូហ៊ូ ប្រទេសម៉ាឡេសុី ជាប់ព្រំដែនសិង្ហបុរី ដែលភាគច្រើនគឺជាជនជាតិចិន ពិតជាខកចិត្តខ្លំាងណាស់។ ដោយសារគម្រោងនោះត្រូវបានអនុញ្ញាត ដោយលោក ណាជីប ជាអតីតនាយករដ្ឋមន្ត្រី បានលក់ទីតាំងនេះ ទៅអោយក្រុមហ៊ុនអចលនទ្រព្យជនជាតិចិន ថានឹងអនុញ្ញាតឲ្យជនជាតិចិនមករស់នៅទីនោះបាន។

loading...

ប៉ុន្តែ ក្រោយពីលោក ម៉ាហាធៀ នាយករដ្ឋមន្ត្រីថ្មី ដែលទើបតែឈ្នះឆ្នោត និងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេសុី បានចោទប្រកាន់លោក ណាជីប ពីបទពុករលួយ និងបច្ចុប្បន្នកំពុងតែមានទោសទណ្ឌនៅពន្ធនាគារផងនោះ រដ្ឋាភិបាល មហាធៀក៏មិនចេញទិដ្ឋការឲ្យជនជាតិចិនទាំងនោះ មករស់នៅប្រទេសម៉ាឡេស៊ីបានឡើយ។ ប្រការនេះ មានន័យថា ក្រុមហ៊ុនក៏ជារបស់ចិន អ្នកទិញក៏ជាជនជាតិចិន(ក្រៅប្រទេសម៉ាឡេស៊ី) ហើយគម្រោងក៏លក់អស់ដែរ។ គឺដោយហេតុថា សម័យលោក ណាជីប ប្រាប់ថាអោយជនជាតិចិនមករស់នៅបាន តែសម័យ មហាធៀ ថារស់នៅអត់បានទេ។

សូមបញ្ជាក់ថា នេះជាគម្រោងអចលនទ្រព្យយក្ស ដែលចំណាយទឹកប្រាក់ រាប់រយកោដ្ឋរីងហ្គីដ (លុយម៉ាឡេ) ខ្ទង់រយពាន់លានដុល្លារ ជារបស់ក្រុមហ៊ុនចិនដ៏ធំមួយនោះ កំពុងតែលង់ទ្រនេសទៀតហើយ៕ Ny Wattanak

loading...

Leave a comment