ហ៊ុន សែន ខ្លាចលេចអាចម៍លេចនោម គ្រាន់តែឮសម្ពាធអន្តរជាតិ

ហ៊ុន សែន ខ្លាចលេចអាចម៍លេចនោម គ្រាន់តែឮសម្ពាធអន្តរជាតិ

អ្នក​វិភាគ​មិន​ជឿទាល់​តែ​សោះ​ចំពោះ​ការ​អះអាង​របស់​លោក ​ហ៊ុន សែន ដែល​ថា​ ការ​ប្ដូរ​ទីតាំង​ឃុំខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម សុខា ​មិន​មែន​កើត​ឡើង​ដោយសារ​សម្ពាធ​ពី​​អន្តរជាតិ គឺ​គ្រាន់តែ​ជា​ការ​បិទបាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដឹង​ការ​ពិត​តែ​ប៉ុណ្ណោះ។ អ្នក​វិភាគ​អះអាង​ថា​ តាម​ពិត​លោក ហ៊ុន សែន​ ដឹង​ច្បាស់​ជាង​នរណា​ៗ ​ទាំង​អស់​ ទើប​បាន​ជា​​របប​លោក​ហ៊ាន​ធ្វើ​បែប​នេះ​ ព្រោះ​ព្រួយបារម្ភ​​សម្ពាធ​ពី​អន្តរជាតិ​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា។

loading...

អ្នក​វិភាគលើក​ឡើង​ថា​ ប្រសិន​បើ​លោក​ ហ៊ុន សែន​ មិន​ព្រួយបារម្ភ​ពី​សម្ពាធ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជាទេនោះ​ អាជ្ញាធរ​នឹង​មិន​ផ្លាស់​ទី​ឃុំ​ខ្លួន លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​វិញ​ឡើយ។

loading...

អ្នក​វិភាគ​វ័យក្មេង​កញ្ញា លី ស្រី​ស្រស់ អះអាង​ទៀត​ថា មាន​ហេតុ​ផល​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា លោក ហ៊ុន សែន ពិត​ជា​ខ្លាច​អន្តរជាតិ​​ ព្រោះ​​ការ​ប្ដូរ​ទី​តាំង​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង​​​នៅ​មុន​ពេល​មាន​ការ​ប្រជុំ​សហភាព​អឺរ៉ុប ហើយ​លោក ​ហ៊ុន​ សែន ​ក៏​ចង់​ឲ្យ​បរិយាកាស​នយោបាយ​បាន​ធូរស្រាល​ខ្លះ​នៅ​មុន​ពេល​ការ​ប្រជុំ​នោះដែរ ដើម្បី​កុំ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​របប​លោក នៅ​ក្រោយ​ពេល​ដែល​របប​នេះ រៀប​ចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៩ ខែកក្កដា ដែល​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​នោះ៖ «ក្រុម​មេធាវី​បាន​ប្ដឹង​ជំទាស់​ទៅ​លើ​ដីកា​របស់​តុលាការ​ ហើយ​ការ​ឃុំខ្លួន​រហូត​ដល់​៣ដង​ ហើយ​ចុងក្រោយ​នឹង​តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​កឹម សុខា ៦​ខែ​ទៀត​ ប៉ុន្តែ​១០​ថ្ងៃ​ក្រោយ​ស្រាប់​តែ​មាន​ការ​ដោះ​លែង​​ដោយ​សំអាង​​ថា​ សុខភាព​ ប៉ុន្តែ​បើ​សិន​ដោយសារ​សុខ​ភាព​គួរ​តែ​មាន​លិខិត​បញ្ជាក់​ពី​អ្នក​ជំនាញ​ថា​​សុខភាព​លោក​កឹម សុខា​វា​កាន់​តែ​ធ្ងន់ធ្ងរ​មិន​អាច​រស់​នៅ​ពន្ធនាគារ​បាន​ទេ​ គឺ​អត់​មាន»។

លោក ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​​​អ្នក​វិភាគ​ និង​ក្រុម​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ​ដែល​បាន​​រិះ​គន់​​ពី​ការ​ប្ដូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា នេះ នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ នៅ​ខែត្រ​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី១៩ កញ្ញា​ថា​ ការ​ប្ដូរ​ទីតាំង​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ដោយសារ​លោក បារម្ភ​ពី​សុខភាព​​របស់​លោក កឹម សុខា ​ធ្ងន់ធ្ងរ។ បុរស​ក្រាញ​អំណាច​ជាង ៣០​ឆ្នាំ​រូប​នេះ​ អះអាង​ទៀត​ថា​ បើ​ទោះ​បី​ជា​​ប្ដូរ​ទីតាំង​យ៉ាង​នេះ​ក្ដី​ក៏​ប៉ុន្តែ​ទោស​កំហុស​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​មាន​ដដែល ដោយ​មិន​មាន​ការ​លើក​​លែង​​​ឡើយ៖ «ខ្លាច​លោក​វា​ងាប់​ក្នុង​គុក​ យើង​គ្រាន់​តែ​ជួន​សារ​ប្រាប់​អ្នក​ទាំង​ឡាយ​ថា​សុំ​កុំឲ្យ​ហួសហេតុ​ពេក និង​សុំ​កុំ​មាន​ការ​ភ័ន្តច្រឡំ​ចំពោះ​បញ្ហា​ណា​មួយ ការ​ភ័ន្តច្រឡំ​នោះ​នាំ ឲ្យ​ខ្លួន​ឯង​គ្រោះ​ថ្នាក់។វិភាគ​នយោបាយ​ចុះ​វិភាគ​នយោបាយ​ឡើង ហើយ​គេ​វិភាគ​ថា​នៅ​បន្ត​៣ខែ​ទៀត​ចូល​ដល់​ឆ្នាំ​២០១៩​ស្រេច។វា​បង្កើត​រឿង​ដល់​រាជរដ្ឋាភិបាល​ដូច្នេះ​យើង​ធ្វើ​ក្នុង​គោលដៅ​មនុស្សធម៌​និង​រក្សា​សុវត្ថិភាព​ពិរុទ្ធជន​ព្រោះ​នៅ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ទេ»។

កាលពី​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ ថ្ងៃទី១០ ខែ​កញ្ញា តុលាការ​របប​ហ៊ុន សែន បាន​ផ្លាស់ទីតាំងឃុំខ្លួន លោក កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មកនៅ​​គេហដ្ឋាន​របស់​លោក នៅ​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ស្ងាត់ៗ ទាំង​យប់។

ទោះបីជាយ៉ាងនេះក្រុមអ្នកច្បាប់លើកឡើងថា កម្ពុជា​គ្មាន​ច្បាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ឡើយ។ ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ ដោយ​បិទ​សិទ្ធិ​មិន​ឲ្យ​លោក កឹម សុខា ជួបថ្នាក់ដឹកនាំ​គណបក្ស សង្រ្គោះ​ជាតិ និង​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត​នេះ គឺ​ជា​រឿង​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​លោក កឹម សុខា។

លោក ហ៊ុន សែន ទទួល​ស្គាល់​ថា កម្ពុជា​គ្មាន​ច្បាប់​ឃុំ​ខ្លួន​មនុស្ស​ក្នុង​ផ្ទះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា អាច​នឹង​ពិចារណា​ចំពោះ​ការ​ធ្វើ​ច្បាប់​ឃុំ​ខ្លួន​មនុស្ស​ក្នុង​ផ្ទះ។ លោក មេធាវី ហ៊ាង ឫទ្ធី ពន្យល់​ថា ទោះ​បី​ជា​របប​ឯក​បក្ស​របស់​លោក ហ៊ុន សែន ធ្វើ​ច្បាប់​​ឃុំ​​ខ្លួន​មនុស្ស​ក្នុង​ផ្ទះ​ក្ដី ក៏​ច្បាប់​ថ្មី​នោះ​មាន​ប្រតិសកម្ម ឬ​ធាក់​ថយ​ក្រោយ​ដែរ៖

ម្យ៉ាងវិញទៀត លោក ហ៊ុន សែន ក៏​ប្រកាស​បញ្ជាក់​ពី​អ្វី​ដែល​លោក ស ខេង លើក​ឡើង​ពី​ករណី​ឃុំ​ខ្លួន​លោក កឹម សុខា ថា ជា​រឿង​មនុស្សធម៌។ លើស​ពី​នេះ​ទៀត​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា​ លោក​ជា​អ្នក​រៀបចំ​យុទ្ធសាស្រ្ត​​ផ្លាស់ប្ដូរ​ការ​ឃុំ​ខ្លួន ពី​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​វិញ​នេះ។

អ្នកច្បាប់អះអាងថា ការលើកឡើងរបស់​លោក ស​ ខេង និង​លោក ហ៊ុន សែន នេះ គឺ​បង្ហាញ​កាន់​តែ​ច្បាស់​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​លើ​ករណី លោក កឹម សុខា និង​ករណី​ផ្សេង​ទៀត អាស្រ័យ​លើ​ការ​បញ្ជា​របស់​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ ហើយ​ករណី​​ចាប់​​ឃុំ​ខ្លួន​លោក កឹម សុខា គឺ​ជា​រឿង​នយោបាយ៖

អ្នកវិភាគ លើក​ឡើង​ថា​ ទោះ​បី​ជា​មាន​ការ​បន្ធូរបន្ថយ​ដោយ​ការ​ប្ដូរ​ទី​តាំង​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង​​យ៉ាង​នេះ​ក្ដី​ ក៏​របប​លោក​ហ៊ុន សែន​ ជៀស​មិន​ផុត​ពី​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​ដែរ​ បើ​សិន​ជា​លោក​ហ៊ុន សែន​មិន​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​​អនុញ្ញាត​ឲ្យ​មន្រ្តី​គណបក្ស សង្រ្គោះ​ជាតិ ទាំង ១១៨នាក់​ធ្វើ​នយោបាយ​ឡើង​វិញ​ ហើយ​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ដូចដើម​ឡើង​វិញទេ​នោះ៕ RFA

loading...

Leave a comment