សង្រ្គាមពាណិជ្ជកម្ម ៖ ចិនសងសឹកអាមេរិកដោយការដំឡើងពន្ធលើទំនិញអាមេរិក ៦០ ពាន់លានដុល្លារ

សង្រ្គាមពាណិជ្ជកម្ម ៖ ចិនសងសឹកអាមេរិកដោយការដំឡើងពន្ធលើទំនិញអាមេរិក ៦០ ពាន់លានដុល្លារ

សង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាមេរិក សេដ្ឋីចិនបាក់បៀរហៀរអាចម៍ ចាញ់សេដ្ឋីអាមេរិកបះជើងច្រូង
***********
តាម​ BL Daily ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Dalian Wanda បាន​ខាតបង់​៩,៣​ពាន់​លាន​ដុល្លារ​(​ប្រមាណ 286,2 ពាន់​​យាន់​)​។
តាម ​Bloomberg​ឱ្យដឹងថា ក្នុងឆ្នាំនេះ​មហាសេដ្ឋី​ធំៗ​នៅ​ទ្វីបអាស៊ី​ចំនួន​១២០​នាក់​បាន​ខាតបង់​សរុប​៩៩.០០០​លាន​ដុល្លារ​ក្នុងនោះ​ទ្រ​ព្រ​សម្បត្តិ​របស់​អ្នកមាន​ចិន​និង​ហុងកុង​៥៦​នាក់ បាន​ខាត​ជា​មធ្យម​ក្នុង​ម្នាក់ៗ​១,២​ពាន់​លាន​ដុល្លារ​។​

​ផ្ទុយ​ពី​ទិដ្ឋភាព​នៅ​អាស៊ី​និង​ចិន ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​ដែលមាន​បំផុត​នៅ​អាមេរិក​១៧៣​នាក់​បែរជា​កើនឡើង​១៣២​ពាន់​លាន​ដុល្លារ​។​

loading...

​ប្រធាន​ក្រុមហ៊ុន​Tencent របស់​ចិន​ក៏បាន​ថយចុះ​៩,២​ពាន់​លាន​ដុល្លារ​ស្ថិតក្នុង​លំដាប់​បន្ទាប់ពី​សេដ្ឋី​ត្រកូល​វ៉ាង ។​

ខាងលើ​គឺជា​លទ្ធផល​នៃ​ការ​វាយ​ពន្ធ​បន្ថែម​ដែល​អាមេរិក​បាន​អនុវត្តន៍​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ​៥០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ក្នុងករណី​ដែល​អាមេរិក​វាយ​ពន្ធ​បន្ថែម​លើ​ទំនិញ​តម្លៃ​ដល់​ទៅ​២០០​ពាន់​លាន​ដុល្លារ​ដូចដែល​ប្រធានាធិបតី​ត្រាំ បាន​ថ្លែង​ម្តង​ជា​ពីរដង​នោះ តើ​រឿង​អ្វី​នឹង​កើតឡើង​៕

ជាការឆ្លើយតបវិញ ប្រទេសចិនបានប្រកាសដាក់ពន្ធបន្ថែមលើផលិតផលអាមេរិកដែល មានតម្លៃ៦០ពាន់លានដុល្លារ ជាការឆ្លើយតបចំពោះអាមេរិកដែលបានប្រកាសដាក់ពន្ធលើ ទំនិញរបស់ខ្លួន។

គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន បានបង្ហាញពីបញ្ជីទំនិញចំនួន ៣៥៧១មុខ របស់ អាមេរិកដែលត្រូវដាក់ឱ្យស្ថិតនៅក្រោមពន្ធបន្ថែម១០ភាគរយ និងមុខទំនិញ១៦៣៦ទៀត ត្រូវដាក់ឱ្យស្ថិតនៅក្រោមពន្ធ៥ភាគរយ។

គណៈកម្មការ បាននិយាយថា អត្រាពន្ធថ្មីនឹងចូលជាធរមាននៅម៉ោង១២.០១នាទីថ្ងៃត្រង់ ម៉ោងនៅក្នុងទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះតទៅ។

នៅក្នុងសេចក្តីថ្លែងនោះ បានលើកឡើងថា ការសម្រេចិត្តរបស់រដ្ឋាភិបាលអាមេរិក បានបង្កើន ឱ្យមានការខ្វែងគំនិតពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខ្លាំង។ ប្រទេសចិនបានបង្ខំចិត្ត ចាត់វិធានការតបអាមេរិកក្នុងកិច្ចការពារប្រព័ន្ធពាណិជ្ជកម្មពហុនិយម និងពាណិជ្ជកម្មសេរី ព្រមទាំងការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ខ្លួនផងដែរ។

គណៈកម្មនេះបានបន្ថែមថា ប្រសិនបើអាមេរិកនៅតែបន្តធ្វើដូច្នេះ ចិនរីករាយនឹងឆ្លើយតបវិញ ។ ប្រទេសចិនគ្មានជម្រើសអ្វីផ្សេងទេ ប៉ុន្តែចិននឹងឆ្លើយតបចំពោះកិច្ចគាំពារពាណិជ្ជកម្មនិយម និងឯកតោភាគីនិយមរបស់អាមេរិក តាមរយៈការដាក់ពន្ធបន្ថែមដើម្បីបញ្ឈប់ការរីករាលដាល កាន់តែខ្លាំងនូវការខ្វែងគំនិតគ្នានេះ។

សេចក្តីថ្លែងការណ៍និយាយថា៖ ចិនសង្ឃឹមថាភាគីអាមេរិកនឹងបញ្ឈប់ការដាក់ពន្ធបន្ថែម និង រួមគ្នាការពារចំណងពាណិជ្ជកម្មទ្វេភាគីជាមួយខ្លួនតាមរយៈកិច្ចសន្ទនាដែលផ្អែកលើស្ថាន ភាពជាក់ស្តែង ស្មោះត្រង់ និងស្មើភាពគ្នា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមគ្នា។

ការធ្វើដូច្នេះ នឹងការពារនូវគោលការណ៍ពាណិជ្ជកម្មសេរី និងប្រព័ន្ធពាណិជ្ជកម្មពហុនិយម រួមទាំង ភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចសកលលោកផងដែរ។

ទោះយ៉ាងណា សហរដ្ឋអាមេរិក បានធ្វើមិនដឹងមិនឮការប្រឆាំងជំទាស់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ អាមេរិក បានដាក់ពន្ធបន្ថែម១០ភាគរយលើទំនិញនាំចូលរបស់ចិន ដែលមាន តម្លៃ ២០០ពាន់លានដុល្លារ ហើយការធ្វើបែបនេះនឹងនាំឱ្យទំហំពន្ធកាន់តែធំ៕

loading...

Leave a comment