បារាំងទះកំផ្លៀងរបបលោក ហ៊ុន សែន ផូង ៗ ដោយភាសាការទូតដ៏ផ្អែមល្ហែម

បារាំងទះកំផ្លៀងរបបលោក ហ៊ុន សែន ផូង ៗ ដោយភាសាការទូតដ៏ផ្អែមល្ហែម

អតីតសហប្រធាននៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានក្រើនរំឭកឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា បន្ដស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយ និងរងការព្រមានទណ្ឌកម្មពីសហគមន៍អន្ដរជាតិនោះ។

loading...

ក្នុងលិខិតមួយដែលផ្ញើជូនទៅប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា នាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe បាន​គូសបញ្ជាក់ថា បារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជាក្នុងការស្ថាបនាលទ្ធិប្រជាធិបតេយ្យ សន្ដិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនេះ។

loading...

ក្នុងលិខិតនោះ មេដឹកនាំ​បារាំង​រូប​នេះ បានស្វាគមន៍ចំពោះការវិវត្តន៍នយោបាយថ្មីៗ ដូចជា ការដោះលែងលោក កឹម សុខា សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត។

ប៉ុន្ដែ លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងបន្ដការសន្ទនាជាមួយនឹងគណបក្សនយោបាយ​ សង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។

ក្នុងលិខិត​ជា​ភាសា​បារាំង​ដែល​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវ​នោះ មេដឹកនាំ​បារាំង​រៀបរាប់​ថា៖

ប្រទេសបារាំងនឹងគាំទ្រកិច្ចប្រឹងប្រែងរបស់លោក [ហ៊ុន សែន] ក្នុងការបន្ដកិច្ចសន្ទនាដោយចំហរ និងស្ថាបនាជាមួយតួអង្គនានានៃជីវភាពនយោបាយ នៃសង្គមស៊ីវិល និងសារព័ត៌មាន។ […] ខ្ញុំសង្ឃឹមថា នឹងមានកាយវិការផ្សេងទៀតបន្ដពីនេះ
ប៉ុន្ដែ ក្នុងពិធីជួបជាមួយក្រុមកម្មកររោងចក្រ នៅឯខេត្តកំពង់ស្ពឺ នាថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា កម្ពុជាមិនខ្លាចអំណាច ឬសម្ពាធពីប្រទេសណាមួយឡើយ ដោយថា កម្ពុជាជាប្រទេសមានអធិបតេយ្យភាពពេញលេញ។

លោក ហ៊ុន សែន អួតថា ខ្ញុំមិនឪនក្បាលដាក់អ្នកណាអ្នកទាំងអស់ និយាយត្រូវ ធ្វើការជាមួយគ្នា និយាយមិនត្រូវ ទៅ។ បើនិយាយមិនត្រូវគ្នាហើយ ចាំបាច់ទុកធ្វើអីទៀត អ្នកឯងពន្យល់ខ្ញុំ ខ្ញុំពន្យល់អ្នកឯង វាមានទៅ វាមានមក។ អញ្ចឹងយើងក៏ត្រូវប្រាប់គេ និយាយ​អញ្ចេះទៅវិញ។ អាហ្នឹងសមហេតុ សមផល រដ្ឋអធិបតេយ្យ វាដូច្នេះ វាអត់ត្រូវមានអាណា កៀបអាណាទេ

សភាអឺរ៉ុប កាលពីថ្ងៃ១៣ ខែកញ្ញា បាន​អនុម័តលើសេចក្ដីសម្រេចមួយស្ដីអំពីបញ្ហាកម្ពុជា ដោយទាមទារឲ្យរដ្ឋាភិបាលថ្មីបញ្ឈប់នូវរាល់ការរឹតត្បិតសិទ្ធិសេរីភាព និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និង​ថ្នាក់ដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងលោក សម រង្ស៊ី។

ក្នុងសម័យប្រជុំលើកទី៣៩ នៅទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៣កញ្ញានោះផងដែរ តំណាង​ជាន់​ខ្ពស់​សហភាព​​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini បានព្រមានជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្ដូរជំហររបស់ខ្លួន និងងាកមកស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ មុននឹងសហភាពអឺរ៉ុបសម្រេចចាត់វិធានម៉ឺងមាត់ផ្សេងៗ ដូចជាព្យួរប្រព័ន្ធអនុគ្រោះពន្ធ កាត់ផ្ដាច់ជំនួយទាំងអស់ និងទណ្ឌកម្មការទូចលើមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលជាដើម៕

loading...

Leave a comment