ហួសចិត្តកម្រិត ISO ៖ អាជ្ញាធរឃុំអំពិលហាមឃាត់ពលរដ្ឋមិនឲ្យរៀនវិធីចិញ្ចឹមមាន់ពីសមាគម CCFC

ហួសចិត្តកម្រិត ISO ៖ អាជ្ញាធរឃុំអំពិលហាមឃាត់ពលរដ្ឋមិនឲ្យរៀនវិធីចិញ្ចឹមមាន់ពីសមាគម CCFC

loading...

នរណា ៗ ក៏ចង់បានជីវភាពរស់នៅសមរម្យដែរ ប៉ុន្តែជួនកាល មនុស្សមិនដឹងថា ត្រូវធ្វើអ្វីដើម្បីបានមកនូវជីវភាពសមរម្យនោះ ហេតុនោះ មនុស្សទើបត្រូវសិក្សារៀនសូត្រជំនាញផ្សេង ៗ ដើម្បីបានចំណេះចេះដឹងហើយក៏ធ្វើអ្វី ៗ តាមជំនាញដែលសិក្សា ។

loading...

នៅថ្ងៃនេះ ប្រជាពលរដ្ឋនៅស្រុករមាសហែក ត្រូវការសិក្សាជំនាញចិញ្ចឹមមាន់ ដើម្បីធ្វើឲ្យជីវភាពប្រសើរឡើង ស្រាប់តែមានអាជ្ញាធរមិនដឹងជាចេញមកពីព្រៃណា ហាមឃាត់មិនឲ្យប្រជាពលរដ្ឋសិក្សាទៅវិញ មនុស្សជាច្រើននៅពេលបាន​ឃើញពត៌មាន​នោះ​ហើយមានតែ​សម្តែងសេចក្តីខឹងសម្បាចំពោះអាជ្ញាព្រៃផ្សៃទាំងនោះ ដែលសុទ្ធតែជាជនល្ងង់ខ្លៅ មិនសូវយល់ពីតម្លៃនៃជីវភាពរបស់ប្រជាពលរដ្ឋប៉ុន្មាន ។

យោងទៅតាមប្រភពពត៌មានដដែលឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរប៉ូសិលប៉ុស្តិ៍ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចុះធ្វើការហាមឃាត់សមាគម CCFC មិនឲ្យបើកវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញចិញ្ចឹមមាន់​តាមគោលការណ៍ធម្មជាតិដល់សមាជិកសមាគមនៅក្នុងសហគមន៍កសិកររមាសហែកទេ បើទោះបីជាប្រជាពលរដ្ឋបានធ្វើការជូនដំណឹង និង ទទួលបានសេចក្តីយល់ព្រមពីសំណាក់មេភូមិ មេឃុំ និង ការិយាល័យកសិកម្មស្រុកក៍ដោយ ក៍អាជ្ញាធរ​ទាំងនោះនៅតែមិនអនុញាត ។

ប្រជាពលរដ្ឋដែលត្រៀមខ្លួនរៀនជំនាញចិញ្ចឹមមាន់ទាំងនោះ បានត្រឹមតែហួសចិត្តចំពោះអាជ្ញាធរ និង អំពាវនាវដល់ថ្នាក់លើឲ្យចាត់វិធានការ អាជ្ញាធរទាំងនោះដែលតាមរំខានការរៀនសូត្រជំនាញចិញ្ចឹម មាន់របស់ពួកគេ ៕

loading...

Leave a comment