បែកធ្លាយចំណារអសុរោះហួសហេតុរបស់ចៅហ្វាយខេត្តកំពង់ធំដោយប្រើពាក្យថា ស៊ីអាចម៍មិនទាន់ឆ្កែ !

បែកធ្លាយចំណារអសុរោះហួសហេតុរបស់ចៅហ្វាយខេត្តកំពង់ធំដោយប្រើពាក្យថា ស៊ីអាចម៍មិនទាន់ឆ្កែ !

ចៅហ្វាយខេត្តកំពង់ធំខឹងដាច់ក្បាលដាច់កន្ទុយចំពោះលោក ធីវ វណ្ណធីរ ដែលធ្វើរបាយការណ៍ជូនចៅហ្វាយខេត្តយឺតយូរ ។ ចំណាររបស់ចៅហ្វាយខេត្តកំពង់ធំ ដែលចារលើលិខិតរបស់ប្រធានមន្ទីរកសិកម្ម ខេត្តដោយពាក្យអសុរោះនោះថា”របាយការណ៍យឺតយ៉ាងនេះ បែបសុីអាចម៌ មិនទាន់ឆ្កែទេមើលទៅ ! “។

loading...

ចំណារអសុរោះរបស់ចៅហ្វាយខេត្តកំពង់ធំនេះបានបែកធ្លាយពេញបណ្តាញសង្គម ហើយត្រូវបានមនុស្សយកទៅស៊ែរ និង ផូសត ៗ គ្នាជាច្រើនព្រោងព្រាត ក្លាយជាពត៌មានល្បីល្បាញយ៉ាងឆាប់រហ័ស ។

loading...

តាមពិត ចំណារអសុរោះនេះ ប្រហែលជាការឆ្លើយតបចំពោះករណីចាប់ជនល្មើសកាប់ដើមធ្នុងរបស់កូនចៅប្រធានមន្ទីរកសិកម្មខេត្ ដែលបានកើតឡើងនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ប៉ុន្តែលោក ប្រធានមន្ទីរលោក ធីវ វណ្ណធីរ បែរជាត្រូវប្រើពេល រហូតដល់ជាង ១ ខែ ដើម្បីធ្វើរបាយការណ៍ដាក់ជូនចៅហ្វាយខេត្ត ។

ព្រោះតែរបាយណ៍ការយឺតយូរបែបនេះ លោកចៅហ្វាយខេត្ត សុខ លូ ទើបខឹងសម្បា ហើយក៏ចារសំណេរជេរប្រទេចប្រធានមន្ទីរកសិកម្មខេត្តបកឡងសងទៅវិញ គេមិនដឹងថា លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្ត មានហេតុផលអ្វីក្នុង​ការធ្វើ​របាយការណ៍​យឺតយូរ​នោះទេ សន្និដ្ឋានថា លោកអាចរក្សាទុកជនល្មើសដើម្បីកៀបសុីក៏មិនដឹង លុះកៀបសុីមិនបាន ក៏ធ្វើរបាយការណ៍ឲ្យ ចៅហ្វាយខេត្តជាក្រោយ ៕

loading...

Leave a comment