កើតរឿងមួយទៀតហើយ ពួកចិនមានគ្នា ៣ នាក់ សម្រុកចូលប្លន់ហាងលក់មាសនៅសៀមរាប

កើតរឿងមួយទៀតហើយ ពួកចិនមានគ្នា ៣ នាក់ សម្រុកចូលប្លន់ហាងលក់មាសនៅសៀមរាប

កម្លាំង​ប៉ូលិស​នៅ​ខេត្ត​សៀមរាប បាន​ចុះ​បង្រ្កាប​និង​ចាប់ខ្លួន​បាន​ភ្លាមៗនូវ​ជនជាតិ​ចិន​បីនាក់ ដែល​បាន​ចូល​ប្លន់​ផ្ទះ​លក់​មាស ប្តូរប្រាក់ នៅ​ឃុំពួក ស្រុកពួក ខេត្ត​សៀមរាបតែ​​មិន​បាន​សម្រេច កាល​ពី​យប់​ថ្ងៃ​ទី ១៤ សីហា​ កន្លងទៅនេះ។

ប្រភព​ព័ត៌មានពីសមត្ថកិច្ច​បញ្ជាក់​ថា ជន​ជាតិ​ចិន​ទាំង​បី​នាក់​នោះ បាន​ប្លន់​ជន​រងគ្រោះឈ្មោះ តៅ សុភា ដោយ​វាយ​ពី​ក្រោយ និង​វាយ​កញ្ចក់​ឡានយក​របស់​មាន​តម្លៃ ខណៈ​ពេល​កំពុង​ចុះ​ពី​ឡាន​មក​ពី​លក់មាស​​ពី​ក្រុង​សៀមរាប​វិញ។ បន្ទាប់​មក​ជន​រងគ្រោះ​ស្រែក​ឆោរឡោ​ផ្អើល​អ្នក​ស្រុក និង​មាន​ការ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ រហូត​ចាប់បាន​ជនសង្ស័យ​ជនជាតិ​ចិន​​ ៣ នាក់។

loading...

ក្រោយ​ប្រតិបត្តិការ ប៉ូលិស​ដក​ហូត​បានអាវុធម៉ាកឡុកចិនមួយដើម ​គ្រាប់ចំនួន​ ១០ ​គ្រាប់, ដែកបំពង់ទីប, រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្ដារិច ២០០៤ (គ្មានស្លាកលេខ) និង​ម៉ូតូនៅក្នុងរថយន្ដមួយគ្រឿងសេរី ២០១៦ តែ​គ្មានស្លាកលេខ៕

loading...

Leave a comment