មានសិស្សធ្លាក់បាក់ឌុបច្រើន ថែមទាំងមានស្លាប់ទៀត ក្រសួងអប់រំបានត្រឹមតែស្តីបន្ទោសកុំព្យូទ័រ ព្រោះមិនព្រមបូកពិន្ទុសិស្ស ៧៤០ បន្ទប់

មានសិស្សធ្លាក់បាក់ឌុបច្រើន ថែមទាំងមានស្លាប់ទៀត ក្រសួងអប់រំបានត្រឹមតែស្តីបន្ទោសកុំព្យូទ័រ ព្រោះមិនព្រមបូកពិន្ទុសិស្ស ៧៤០ បន្ទប់

ពាក្យថា ទំនួលខុសត្រូវ គ្មានទេសម្រាប់របបដឹកនាំមួយនេះ រាប់តាំងពីក្រសួងអប់រំដែលជាគ្រឹះស្ថានសិក្សារបស់ជាតិទៅ ព្រោះថា ទាល់តែមានការតវ៉ាប្រឆាំងរបស់សិស្សានុសិស្សដែលប្រឡងធ្លាក់ ​ទើបក្រសួងអប់រំផ្ទៀងផ្ទាត់សុក្រិតភាពម្តងទៀត បើគ្មានការតវ៉ាទេ ប្រហែលជាក្រសួងអប់រំរបស់ជាតិមួយនេះ ធ្វើស៊ីសិស្សានុសិស្សជាច្រើនបានយ៉ាងជោគជ័យហើយដោយបរិយាកាសស្ងាត់ស្ងៀមឈាមត្រជាក់ ។

loading...

ដោយសារតែសិស្សានុសិស្ស​មួយចំនួនមានសេចក្តីឈ្លាសវៃ និង ជឿជាក់លើសមត្ថភាពខ្លួនឯង ក៏សម្តែងសេចក្តី​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី 20 ខែសីហា ឆ្នាំ2018 ពួកគេនាំគ្នាតវ៉ាជំទាស់​នឹងលទ្ធផល​ដែលក្រសួង​អប់រំ យុវជន និង ​កីឡា បានប្រកាស​ ។

loading...

សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​​បានដាក់​ពាក្យស្នើសុំ​ឱ្យ​ក្រសួងអប់រំ​ពិនិត្យផ្ទៀងផ្ទាត់វិញ្ញាសាគណិតវិទ្យារបស់ពួកគេឡើងវិញ បន្ទាប់ពី​បាន​​ស្រាវជ្រាវ​រាវរក​បញ្ហា​មិន​ប្រក្រតី​រួចមក ក្រសួង​អប់រំ យុវជន និង​ កីឡា ក៏បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជាថ្មី​ដោយបាន​បញ្ជាក់ថា បញ្ហា​ដែល​កើតមាន​កន្លងមក គឺ​ ដោយសារ «ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយ​កុំព្យូទ័រ​មិនបាន​បូក​ស្រង់​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន 740 បន្ទប់»។

បញ្ហានៅត្រង់ថា តើនរណាជាអ្នកមិនបូកស្រង់ពិន្ទុរបស់សិស្សានុសិស្សទាំងនោះ? ព្រោះតែការបូកស្រង់ពិន្ទុនេះឯងជាហេតុធ្វើឲ្យកើតមានហេតុការណ៍ដោយមិននឹកស្មានដល់ គឺ ប្អូនស្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងក្រោយ​ដឹងលទ្ធផល​ប្រឡងបាក់ឌុបថា ខ្លួនបានប្រឡងធ្លាក់ ព្រោះទទួលរងការស្តីបន្ទោសរបស់អាណាព្យាបាល តាមពិត ក្រោយក្រសួងអប់រំកែសម្រួលពិន្ទុគណិតវិទ្យារួចហើយ នាងអាចជាបេក្ខជនប្រឡងជាប់បាក់ឌុបក៏បាន ។

នៅថ្ងៃនេះ ក្រសួង​អប់រំ យុវជន និង ​កីឡា បាន​ចេញមុខ​សុំទោស​ទៅកាន់​បេក្ខជន មាតាបិតា អាណាព្យាបាល​សិស្ស និង​ អ្នកពាក់ព័ន្ធ ចំពោះ​កំហុស​ដែល​ក្រសួង​អះអាងថា​កើតឡើង​ដោយ​អ​ចេតនា នៅក្នុង​ដំណើរការ​បូកសរុប​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់​ឌុប​។ ការសុំ​ទោស​នេះ ធ្វើឡើង​តាមរយៈ លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​លោក​បញ្ជាក់​បន្តថា កំហុស​នេះ​កើតឡើង​ដោយ​អ​ចេតនា ដោយសារ​កម្មវិធី​កុំព្យូទ័រ មិនបាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់​ ។​

ជា​លទ្ធផល ក្រសួង​បាន​រកឃើញថា កម្មវិធី​កំ​ព្យូ​ទ័​រ មិនបាន​បូក​ពិ​ន្ទុ​មុខវិជ្ជា​គណិតវិទ្យា របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ជិត​១០០០​នាក់​។ ការសើរើ​ឡើងវិញ​នេះ បាន​ធ្វើ​ឲ្យ​លទ្ធផល​សិស្ស​ជាប់​បាក់​ឌុប​កើន​ពី​៦៦,២១​ភាគរយ ទៅ​៦៧. ០៩​ភាគរយ​។ ចំណែក​សិស្ស​ដែល​ជាប់​និទ្ទេស A ក៏បាន​កើនឡើង​ពី ២៩០​នាក់ ដល់ ៤០៨​នាក់​ ៕

loading...

Leave a comment