បាក់បែកចែកជើង ៖ សមាជិកបក្សជួងម្នាក់ទៀតប្រកាសដកខ្លួនពីលោក ខឹម វាសនា ដែលស៊ីលុយសមាជិកដោយគ្មានតម្លាភាព

បាក់បែកចែកជើង ៖ សមាជិកបក្សជួងម្នាក់ទៀតប្រកាសដកខ្លួនពីលោក ខឹម វាសនា ដែលស៊ីលុយសមាជិកដោយគ្មានតម្លាភាព

បក្សជួងដែលដឹកនាំដោយលោក ខឹម វាសនា ប្រហែលជាគ្មានវាសនាបានអាសនៈសភានោះទេ ឥឡូវនេះ បក្សជួងកំពុងជួបនឹងព្យុះផ្ទៃក្នុងបក្ស ព្រោះសមាជិកជាច្រើនបានត្រៀមខ្លួនចាកចេញ ដោយហេតុតែ​លោក ខឹម វាសនា ប្រមូលលុយពីសមាជិកទៅបំរើផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានតម្លាភាព ។

loading...

loading...

ការចូលប្រឡូកក្នុងឆាកនយោបាយរបស់លោក ខឹម វាសនា ធ្វើឲ្យកើតបញ្ហាបែកបាក់ជាតិយ៉ាងខ្លាំង ព្រោះលោក ខឹម វាសនា និយមចូលចិត្តប្រើវិធីជេរប្រទេចអ្នកដទៃដែលហ៊ានរិះគន់នយោបាយរបស់លោក ទាំងបង្រៀនសមាជិកឲ្យជេរតបតនឹងជនណាដែលប្រឆាំងនឹងចលនារបស់ខ្លួន នៅទីបំផុត បក្សជួងមិនបានទទួលសំឡេងសាទរពីមហាជនភាគច្រើនទេ​ ។

តាមការសង្កេតរបស់អ្នកវិភាគ ឃើញថា លោក ខឹម វាសនា មិនសូវចាប់អារម្មណ៍ក្នុងតំណែងយសសក្តិប៉ុន្មានទេ ប៉ុន្តែលោក ខឹម វាសនា ចាប់អារម្មណ៍នឹងផលប្រយោជន៍ដែលបានមកពីការប្រមូលថវិកាពី​សមាជិកច្រើន​ជាង ជាក់ស្តែង កាលពីការបោះឆ្នោត ២៩ ខែកក្កដា កន្លងទៅនេះ លោក ខឹម វាសនា​ មិនបានឈ្មោះជាតំណាងរាស្រ្តដើម្បីបំរើឆន្ទៈរបស់អ្នកគាំទ្រទេ ព្រោះប្រហែលជាលោក ខឹម វាសនា យល់ថា ប្រាក់ខែតំណាងរាស្រ្តតិចជាងប្រាក់ចំណូលដែលបានមកពីសមាជិកបក្សជួង ម្យ៉ាងទៀត លោក ខឹម វាសនា ចូលចិត្តវាយប្រហារបក្សប្រឆាំងច្រើនជាងបក្សកាន់អំណាច ។

ព្រោះតែរឿងការចាយវាយប្រាក់រួមរបស់បក្សដោយគ្មានគណនេយ្យភាពនោះ មានសមាជិកបក្សជួងជាច្រើនព្យាយាមសាកសួររឿងខ្ទង់ចំណូល និង ចំណាយ ប៉ុន្តែត្រូវបានបដិសេធដោយលោក ខឹម វាសនា  នៅទីបំផុត សមាជិកម្នាក់ក្នុងចំណោមសមាជិកបក្សជួងជាច្រើនទៀតបានប្រកាសលាលែងពីបក្ស ដែលមានសេចក្តីដូចខាងក្រោម ៖

loading...

Leave a comment