អាសន្នធំហើយ លោក ហ៊ុន សែន ទៅខ្ចីលុយចិន ចិនស្នើបញ្ជូនជនជាតិខ្លួន ៥ ម៉ឺននាក់មករស់នៅកម្ពុជា ឥឡូវ ចិនកើនឡើងដល់ ២១ ម៉ឺននាក់

អាសន្នធំហើយ លោក ហ៊ុន សែន ទៅខ្ចីលុយចិន ចិនស្នើបញ្ជូនជនជាតិខ្លួន ៥ ម៉ឺននាក់មករស់នៅកម្ពុជា ឥឡូវ ចិនកើនឡើងដល់ ២១ ម៉ឺននាក់

*********

loading...

លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និយាយថា នៅចុងឆ្នាំ២០១៨នេះ ជនជាតិចិនប្រមាណជា ៥ ម៉ឺននាក់ នឹង​មករស់កម្ពុជា ខណៈឆ្នាំ ២០១៧ ចិនដែលរស់នៅកម្ពុជាមានប្រមាណ ១០ ម៉ឺននាក់ ​គោលដៅសំខាន់ៗដែលចិនទាំងនោះ​ចង់មក​រស់នៅ គឺ ក្រុងភ្នំពេញ ខេត្តព្រះសីហនុ និង ខេត្តសៀមរាប។

loading...

នៅឆមាសទី ២ ឆ្នាំ២០១៨ ចិនបានកើនឡើង​ដល់ ២១ ម៉ឺននាក់ ក្នុងចំណោម ២១ ម៉ឺននាក់នោះ ខេត្តព្រះសីហនុ មានជនជាតិចិនជាង ៨ ម៉ឺននាក់ ខណៈចិនមានបណ្ណការងារ​នៅខេត្តព្រះសីហនុជាង ២ ម៉ឺននាក់ប៉ុណ្ណោះ។

លោក សុខ ផល បន្ថែមទៀតថា “ពីនេះទៅដល់ដាច់ឆ្នាំ២០១៨ គឺអ្នកធ្វើមុខរបរ៥ម៉ឺននាក់ទៀត នឹងមកដល់កម្ពុជា (ជនជាតិចិន) ចឹងត្រៀមខ្លួនឲ្យហើយទៅ៥ម៉ឺននាក់ទៀត ចែកទៅកំពងសោម៥០ភាគរយ ។ កំពង់សោមគិតទៅ ១០ ម៉ឺននាក់បាត់ គាត់មានផែនការច្បាស់លាស់ណាស់ ព្រោះសំណង់ឥឡូវកំពុងធ្វើច្រើន គឺ សំណង់អនឡាញ”។

បើយោងតាមការព្យាករណ៍ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសចិននឹងក្លាយជាប្រទេស​ដែលនឹងទទួលទេសចរ​អន្តរជាតិច្រើនជាងគេ និងមានភ្ញៀវទេសចរចេញទៅក្រៅប្រទេស​ច្រើនជាងគេនៅលើពិភពលោក​គឺប្រមាណ២០០លាននាក់នៅឆ្នាំ២០២០ ។ ក្នុងនោះភ្ញៀវទេសចរចិននឹងចំណាយប្រាក់ ៤២០ ប៊ីលានដុល្លារ។

សូមរំលឹកថា ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន នឹងកើនឡើងដល់ ៦០០០ លានដុល្លារ នៅឆ្នាំ២០២០ ខណៈកម្ពុជាមានមហិច្ឆតាចង់ស្រូប​យកទេសចរចិនឲ្យបានដល់១លាននាក់កាលឆ្នាំ ២០១៧ នឹងឈានដល់ ២ លាននាក់នៅឆ្នាំ២០២០ ៕

loading...

Leave a comment